​ប្រទេស​ប៊ូ​រុន​ឌី​ កាលពី​ថ្ងៃ​អង្គារ​ បាន​ប្តេជ្ញា​ធ្វើការ​ស៊ើបអង្កេត​ឱ្យបាន​ហ្ម​ត​ចត់​ទៅលើ​ករណី​បំផ្ទុះ​គ្រាប់បែកដៃ​ «​ភេរវកម្ម​»​ បណ្តាលឱ្យ​មនុស្ស​ស្លាប់​យ៉ាងច្រើន​ដែល បានធ្វើឱ្យ​ប៉ះពាល់​ដល់រ​ដ្ឋ​ធានី​សេដ្ឋកិច្ច Bujumbura​។​

​ការវាយប្រហារ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ បាន​កើតឡើង​បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​នៅក្នុង​បា​រ៍​មួយ​នៅក្នុង​រដ្ឋធានី Gitega កាលពី​ថ្ងៃអាទិត្យ និង​គ្រាប់​​កាំភ្លើងត្បាល់​ជាច្រើន​គ្រាប់ ​ត្រូវបាន​គេ​បាញ់​ទៅលើ​ព្រលានយន្តហោះ​ប៊ូ​រុន​ឌី​ កាលពី​យប់​ថ្ងៃ​សៅរ៍​។

​ក្រសួងមហាផ្ទៃ​បានឱ្យដឹង​នៅក្នុង​សេច​ក្តី​ថ្លែងការណ៍​មួយ​ថា មនុស្ស​ ២​ នាក់​បាន​ស្លាប់ ​នៅពេល​ភេរ​វករ​មិន​ស្គាល់​អត្តសញ្ញាណ បាន​គប់​គ្រាប់បែក​ជាច្រើន​គ្រាប់​ទៅលើ​ចំណតរថយន្ត​មួយ​នៅក្នុង​ទីក្រុង Bujumbura និង​នៅក្បែរ​ផ្សារ​មួយ​កាលពី​យប់​ថ្ងៃ​ចន្ទ​។

​ប្រភព​សុខាភិបាល និង​សន្តិសុខ​បាន​ប្រាប់​សារព័ត៌មាន ​AFP ​ថា មនុស្ស​ ៣ ​នាក់​បាន​ស្លាប់ ខណៈដែល​លោកនាយក​រដ្ឋមន្ត្រី​ Alain-Guillaume Bunyoni បាន​និយាយថា មនុស្ស​ជាង​ ១០០​នាក់ បាន​រងរបួស​។

​ក្រសួង​បានឱ្យដឹងថា ខ្លួន​បាន​ថ្កោល​​ទោស​ការវាយប្រហារ​គ្រាប់បែក​យ៉ាង​សាហាវព្រៃផ្សៃ​នេះ បាន​សន្យា​ធ្វើការ​ស៊ើប​អង្កេត​ឱ្យបាន​ហ្មត់ចត់​ទៅលើ​សកម្មភាព​ភេរវកម្ម​ដ៏​កំសាក​បែបនេះ​។

​មិនមាន​ការអះអាង​ទទួលខុស​ត្រូវចំ​ពោះ​ការវាយប្រហារ​គ្រាប់បែក​នៅ​ទីក្រុង Bujumbura ឬ​នៅ​បា​រ៍ ក្នុង​ Gitega កាលពី​ថ្ងៃអាទិត្យ​ ដែល​បាន​បណ្តាលឱ្យ​មនុស្ស​ ២ ​នាក់​ស្លាប់​នោះទេ​។

​ការវាយប្រហារ​គ្រាប់បែក​ទាំងនោះ បាន​កើតឡើង​បន្ទាប់ពី​ការវាយប្រហារ​កាំភ្លើងត្បាល់​ទៅលើ​ព្រលានយន្តហោះ Bujumbura កាលពី​ថ្ងៃ​សៅរ៍ ដែល​ត្រូវបាន​អះអាង​ដោយ​ក្រុម​ឧទ្ទាម RED-Tabara នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​ធ្វី​ធើរ​។​

​មិនមាន​នរណាម្នាក់រ​ងរ​បួស​នៅក្នុង​ការវាយប្រហា​រដែ​ល​ត្រូវបាន​ធ្វើឡើង​ ១ ​ថ្ងៃ មុន​ពេល​លោក​ប្រធានាធិបតី​ Evariste Ndayishimiye ឡើង​យន្ត​​ហោះ​ទៅ​ចូលរួម​មហាសន្និបាត​ UN នៅក្នុង​ទីក្រុង​ញូវយ៉ក​។

​មន្ត្រីជាន់ខ្ពស់​ប៊ូ​រុន​ឌី​ម្នាក់ បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា​៖ «​ការ​វាយ​ប្រ​​ហារ​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​ដោយ​សត្រូវ​នៃ​សន្តិភាព​ដែល​ចង់​បង្ហាញថា រយៈពេល ​៣ ​ថ្ងៃ​ គ្មាន​សន្តិភាព​នៅក្នុង​ប្រ​ទេស​ប៊ូ​រុន​ឌី​ នៅពេលដែល​លោក​ប្រ​ធានា​ធិបតី Ndayishimiye នៅ​ឯម​ហាស​ន្និ​បាត​UN​នោះ​»​។

«​ប៉ុន្តែ​ពួកគេ​យល់ច្រឡំ​។ ស្ថានការណ៍​នេះ​ត្រូវ​គ្រប់គ្រង​បាន ថ្វីបើ​មានការ​ផ្ទុះ​បន្តិចបន្តួច​ក្តី​»​។

RED-Tabara ដែលមាន​មូលដ្ឋាន​នៅក្នុង​តំបន់ Kivu ភាគខាងត្បូង​ក្នុង​សា​-​ធារ​ណ​រដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ បាន​លេចឡើង ​១០​ ឆ្នាំ​កន្លង​ទៅហើយ ហើយ​បច្ចុប្បន្ននេះ គឺ​ក្រុម​ឧទ្ទាម​សកម្ម​នៅក្នុង​ប្រទេស​ប៊ូ​រុន​ឌី​។

​ក្រុម​ឧទ្ទាម​នេះ ត្រូវបាន​គេ​ចោទ​ប្រ​កាន់​ថា បាន​នៅ​ពីក្រោយ​ការវាយប្រហារ​ជាច្រើន ឬ​ពួនស្ទាក់​វាយប្រហារ​នៅ​ទូទាំងប្រទេស​អាហ្វ្រិ​ក​ខាងកើត​ ចាប់​តាំង​​ពី​ឆ្នាំ ​២០១៥ មក​ម្ល៉េះ​។

​នៅក្នុង​ឆ្នាំ​ ២០២០ ក្រុម​នេះ បាន​និ​យាយ​ថា ខ្លួន​នៅ​ពីក្រោយ​ការវាយប្រហារ​ជា​បន្តបន្ទាប់ ​ដែល​បាន​បណ្តាលឱ្យ​មនុស្ស​ជាង ​៤០ ​នាក់​ មកពី​កងសន្តិសុខ និង​សម្ព័ន្ធ​យុវជន​នៃ​គណបក្ស CNDD-FDD ​ដែល​កំពុង​គ្រប់គ្រង​អំណាច​ស្លាប់​។​

​រដ្ឋាភិបាល​ប៊ូ​រុន​ឌី និង​អ្នកការទូត​ជា​ច្រើន​បាន​ជឿថា នៅពេលនេះ​ក្រុម​ឧទ្ទាម​នេះ​តាម​ការ​ប៉ាន់​ស្ថាន​មាន​សមាជិក​ពី​ ៥០០-៨០០​ នាក់​ ត្រូវបាន​ដឹកនាំ​ដោយ​អ្នកប្រឆាំង​ម្នាក់​ក្នុងចំណោម​អ្នកប្រឆាំង​ជាច្រើន​នៃ​ប្រទេស​នេះ​គឺ លោក ​Alexis Sinduhije ដែលជា​និច្ចកាល​បដិសេធ​ការអះអាង​ទទួលខុសត្រូវ​៕