ជន​ជាតិ​អាមេរិក​រាប់​លាន​នាក់​ កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ខ្វះឧបករណ៍​​តេស្តកូវីដ បើ​ទោះបី​ជា​បច្ចេកវិទ្យា​ផលិត​ឧបករណ៍​ទាំង​នេះ បាន​និង​កំពុង​ប្រើ​ប្រាស់​នៅ​ប្រទេស​​អឺរ៉ុប​ខាង​លិចច្រើន​យ៉ាង​ណាក្ដី​។

ការធ្វើ​តេស្តរ​ហ័សដែល​ត្រូវ​បា​ន​គេ​ស្គា​ល់​ជា​ផ្លូ​វ​ការថា តេស្តអង់ទីគ័របាន​ផ្ដល់​លទ្ធ​ផល​ដល់​អ្នក​ធ្វើ​តេស្ត​តែ​ក្នុង​រយៈពេ​លតែ​ប៉ុន្មា​ននាទី​ប៉ុណ្ណោះ​ ដែល​លទ្ធផលទាំង​នេះ​ អាចជួយ​ដល់​​អ្នក​ឆ្លង​ដឹង​ពី​ស្ថាន​ភាព​ ហើយ​សម្រាក​ព្យាបាល​នៅ​​ផ្ទះនិងដាក់ឱ្យ​​នៅដា​ច់​​ពីគេ​ ចៀស​​វាង​ចម្លង​​ទៅ​អ្នកដ​ទៃ។

ឧទាហរណ៍​នៅ​ចក្រភព​អង់គ្លេស​ បារាំង និង​អាល្លឺ​ម៉ង់ ការធ្វើ​តេស្តរហ័ស​នេះ អាច​រក​បាន​នៅគ្រប់​ទីកន្លែង​ និង​មាន​តម្លៃថោក​ ដោយ​សា​រ​កា​រឧប​ត្ថ​ម្ភ​​ថវិកា​ពី​រដ្ឋាភិបាល​។ ប្រជាជន​អាច​ទស្សនា​កន្លែង​ធ្វើ​តេស្ត​ ដូចជា​តង់​នៅ​ខាងក្រៅឱ​សថស្ថាន​នៅ​ប្រទេសបារាំង ឬក្លិបរាត្រី ដែល​បោះបង់​ចោលនៅ​អាល្លឺម៉ង់​ ហើយ​ការ​ធ្វើ​តេស្ត​នេះ​មិន​គិត​ថ្លៃទេ​។ ប្រជាជន​ជាច្រើន​ផ្សេង​ទៀត ក៏​បាន​ទុក​ឧបករណ៍​ទាំង​នេះ​នៅ​ផ្ទះ​ ដើម្បីធ្វើ​តេស្ត​ខ្លួនឯង​ផងដែរ​​។

ផ្ទុយទៅវិញ​ នៅស​ហ​រ​ដ្ឋ​អា​មេ​រិ​កប្រជាជន​​តែ​ង​តែធ្វើ​​តេស្តប្រ​​ភេទ​ផ្សេង ដែ​ល​ត្រូវ​បា​នគេ​ស្គា​ល់ថា ម៉ាស៊ីនវិភាគរកមេរោគកូវីដ ១៩ ឬ P.C.R. តេស្ត ដែលត្រូវ​ដំ​​ណើរ​​ការដោយ​ម​ន្ទីរពិ​សោធ​ន៍​ ហើយ​​លទ្ធផលត្រូវ​ចំណាយ​ពេល​លើស​ពី​​ ២៤ ម៉ោង។ ក្នុង​អំឡុង​ពេ​លនោះម​នុស្សម្នាក់​ដែលឆ្លង​កូវីដ​អា​​ចចម្លង​ទៅអ្ន​កដទៃ​បាន​រួច​ទៅ​ហើយ​។

បញ្ហា​ក​ង្វះតេ​​ស្ត​នៅ​អា​មេរិក អា​ច​នឹ​ង​រួ​ម​ចំ​ណែ​ក​ដ​ល់​កា​រ​រី​ក​រា​ល​ដាល​នៃ​មេ​រោគ។​ ការ​ផ្ទុះឡើ​ងថ្មី​ៗ​នេះ​ គឺ​អាក្រក់​ជាង​នៅ​អឺ​រ៉ុ​បទៀត បើ​ទោះ​បី​អ​ត្រា​​ចា​ក់វ៉ា​ក់​សាំ​ងនៅ​អឺ​រ៉ុ​ប​ខ្ព​​ស់​ជា​ងប​ន្តិ​ច​ក៏​ដោ​យ។

លោកស្រី Stefanie Friedhoff សាស្រ្តាចារ្យ​នៅ​​សា​លា​សុ​ខ​ភា​ព​សា​ធារណៈនៃ​សាកល​វិទ្យាល័យ​ Brown ថ្មី​ៗ​នេះបា​ន​វិ​លត្រឡប់ម​កពី​ដំណើ​​រ​ទស្ស​ន​​កិ​ច្ច​ទៅ​កាន់​ប្រ​ទេ​ស​អា​ល្លឺម៉ង់ ហើ​យ​​បា​ន​ស​រ​សេរ​នៅលើ​ Twitter អំពី​អ​ត្ថ​ប្រ​យោ​ជ​ន៍​ ជាច្រើ​​ននៃ​​កា​​រ​ធ្វើ​តេ​ស្ត​រហ័សដែលលោក​ស្រី​បាន​ឃើញ​។

លោក​ស្រីបា​ន​ស​រសេ​រថា៖ «ស្រមៃ​មើលប្រសិន​បើ​កា​រ​ធ្វើ​តេស្ត​ថោក​នៅ​គ្រប់​ទីកន្លែង​ និង​អាច​ធ្វើ​​​បាន​នៅ​សហរដ្ឋអាមេរិក​មិន​ដឹង​ជាល្អ​ប៉ុនណាទេ​​។ ខ្ញុំ​ពិបាក​យល់​ដែរ ដែល​សហរ​ដ្ឋ​អា​មេ​រិ​កបរាជ័យ​ក្នុង​ការ​ចែក​ចាយ​នូវ​ឧបករណ៍​ធ្វើ​តេស្ត​នេះ​»​។​

អ្នក​ជំនាញ​ផ្សេងទៀ​តកំពុង​រិះ​គ​ន់​រ​ដ្ឋបាល​លោក Joe Biden ចំពោះ​ការ​បរាជ័យ​ក្នុង​ការ​ចែក​ចាយ​ឧបករណ៍​ធ្វើ​តេស្ត​នេះ​ដែរ​។ ទោះបីជាប្រធានាធិបតី​ Biden បាន​អនុវត្ត​តាម​គោល​នយោបាយកូ​វីដ​ស្រប​តាម​ភ័ស្តុតាង​វិទ្យាសាស្ត្រប្រសើ​រជាង​លោក​ Donald Trump ក៏ដោយ​ប៉ុន្តែ​លោក​ មិន​បាន​អនុវត្តទៅ​តាម​វិធី​យ៉ា​ងណា​ ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​នេះ​រួច​ផុត​ពី​វិបត្តិ​កូវីដ​ឆាប់​ៗ​ឡើយ​។

នៅក្នុ​ង​ករ​ណី​​នៃកា​​រធ្វើ​តេ​ស្ត​រ​ហ័ស​នេះ រដ្ឋបាល​​ចំណី​អាហារ​និង​​ឪ​ស​​ថ​ (FDA) បាន​បន្ធូរ​បន្ថយ​ច្បាប់​របស់​ខ្លួន​ កាល​ពី​ឆ្នាំ​មុ​នដែ​ល​អនុ​ញ្ញា​ត​ឱ្យ​មាន​ការ​លក់​ការ​ធ្វើ​តេ​ស្ត​អង់​ទី​គ័​រមួ​យ​ចំនួន (ដែល​ជា​រឿយៗ​មាន​តម្លៃ​ប្រ​ហែល ​១២ ដុល្លារ ក្នុង​ ១ ដង​)។ ប៉ុន្តែ​នៅ​កន្លែង​ល​ក់​ថ្នាំ លើ​​អាម៉ាហ្សូន និង​អ្នកល​ក់ផ្សេ​ង​ទៀត សុទ្ធ​តែ​លក់​ចេញ​អស់​ពីស្ដុក​ទៅ​ហើយ​។

ដំ​ណើ​រកា​រ​របស់​រដ្ឋបាល​ FDA សម្រាប់​ការ​អ​នុ​ម័ត​​ការ​ធ្វើ​តេ​ស្ត​រ​ហ័​សគឺ​មាន​លក្ខណៈ​ «គួរឱ្យធុ​ញទ្រា​ន់»​ និង ​«មិនសមរ​ម្យ»​។ នេះ​បើតាម​ឱ្យ​ដឹងពី​លោក Daniel Oran និង​វេជ្ជបណ្ឌិត​ Eric Topol នៅ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ Scripps ​សរ​សេ​រ​នៅ​ក្នុ​ង​សា​រ​ព័​ត៌មាន​ Stat News។

ភាគច្រើនរដ្ឋបាល FDA​ នៅ​តែ​ប្រើ​ដំ​ណើ​រការ​ស្មុ​គ​ស្មា​ញ​ដ​ដែល ដើ​ម្បី​អ​នុម័​​តកា​​រធ្វើ​តេ​ស្តកូវីដ​ ដែល​ត្រូវ​ប្រើ​សម្រាប់​ឧបករណ៍វេជ្ជសាស្ត្រប​ច្ចេ​ក​វិទ្យា​ខ្ពស់​។ ដើម្បី​ឆ្លង​ផុត​ដំណាក់​កាល​នេះ ការ​ធ្វើតេ​ស្តរហ័ស​ ត្រូវ​តែ​បង្ហាញ​ថា ពួក​គេ​មា​ន​ភា​ព​ចំណុច​ពិសេស​ដូច​ កា​រ​ធ្វើ​តេ​ស្តតាម​រយៈ​ម៉ាស៊ីនវិភាគរកមេរោគកូវីដ ១៩ ​ដែរ​ ឬយ៉ាង​ណា​។

បើ​ទោះ​ជា​ ការ​ធ្វើ​តេ​ស្តរហ័ស​អាច​កំណ​ត់​អ​ត្ត​សញ្ញា​ណ​ប្រ​ហែល ៩៨ ភាគរយ​នៃ​ករណី​ ដែល​មនុស្ស​ម្នាក់​ឆ្លង​មេរោគនេះ​ក្ដី ប៉ុន្តែ​វា​នៅ តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កំណត់​រោគ​សញ្ញា និង​មេរោគ​នៅ​ក្នុង​ខ្លួន​មនុស្ស។ នេះ​បើ​យោ​ង​តាម​វេជ្ជបណ្ឌិត Michael Mina អ្នក​ជំ​នាញ​រោ​គ​រា​ត​ត្បាតនៅ​សាកលវិទ្យាល័យ​ Harvard ដែល​បាន​ត​ស៊ូ​ម​តិដើម្បី​ឱ្យ​មាន​ការ​ធ្វើតេស្ត​នេះ​បន្ថែម​។​

បន្ថែមពីនេះ ការ​កំ​ណ​ត់​រោគសញ្ញា​បាន​ជិត​ ៩៨ ភាគរ​យ​នៃ​ក​រ​ណី​ឆ្លង អាច​ជួយ​ទប់​ស្កាត់​ការ​រីករាល​ដាលរ​បស់​កូវីដ​​។ ការវិភាគមួយ​នៅ​ក្នុ​ង​ទិ​នា​នុ​ប្ប​វ​ត្តិ​វិទ្យាសាស្ត្រ Advan​ce បានរ​ក​ឃើ​ញថា ហ្វ្រេកង់​តេស្ត​ដូច​ឧបករណ៍​តេស្ត​រហ័ស​ មាន​​​សា​រៈ​សំ​ខាន់​សម្រា​ប់​កា​ត់​ប​ន្ថយ​ក​រ​ណី​កូ​វី​ដ​ជាង​ តេស្ត​តាម​បែប​ម៉ាស៊ីន។

ទោះ​យ៉ាងណាក្ដី ប្រធា​នា​ធិបតី​លោក Joe Biden កំពុង​ចាប់​ផ្ដើម​ទិញ​ឧបករណ៍​ធ្វើ​តេស្តនៅ​ផ្ទះ​ ឱ្យ​បាន​ច្រើន​ជាង​មុន​រាប់​លាន​ ដើម្បី​ជួ​យ​ទប់​​ស្កាត់​រ​ល​ក​ចុង​ក្រោ​យ​នៃ​ជំ​ងឺ​រា​តត្បាត​កូវី​ដ ១៩ ក្រោយ​ពេល​ឧបករណ៍​ទាំង​នេះ​ចែកចាយ​អស់​ពីស្ដុក​ពាស​ពេញ​ប្រទេស​៕