The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ចិន​ផ្ដល់​ជំនួយប្រឆាំង​កូវីដ ១៩ ទៅ​កាន់​ក្រុម​ជនជាតិ​ភាគ​តិច​មីយ៉ាន់ម៉ា​ដោយ​ផ្ទាល់​ដៃ




ចិន​ផ្ដល់​ជំនួយប្រឆាំង​កូវីដ ១៩ ទៅ​កាន់​ក្រុម​ជនជាតិ​ភាគ​តិច​មីយ៉ាន់ម៉ា​ដោយ​ផ្ទាល់​ដៃ

Content image - Phnom Penh Post
ចិន​ផ្ដល់​ជំនួយប្រឆាំង​កូវីដ ១៩ ទៅ​កាន់​ក្រុម​ជនជាតិ​ភាគ​តិច​មីយ៉ាន់ម៉ា​ដោយ​ផ្ទាល់​ដៃ ដោយ​​រាប់​បញ្ចូល​ទាំង​វ៉ាក់សាំង​ផង​ដែរ។ រូបថត AFP

ចិន​ផ្ដល់​ជំនួយប្រឆាំង​កូវីដ ១៩ ទៅ​កាន់​ក្រុម​ជនជាតិ​ភាគ​តិច​មីយ៉ាន់ម៉ា​ដោយ​ផ្ទាល់​ដៃ

អាជ្ញាធរ​នៃ​រដ្ឋាភិបាល​រដ្ឋធានី​ប៉េកាំង​ បាន​ដឹក​ជញ្ជូន​ជំនួយ​នានា​សម្រាប់​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ ដោយ​​រាប់​បញ្ចូល​ទាំង​វ៉ាក់សាំង​ផង​ដែរ ទៅ​កាន់​ក្រុម​ជនជាតិ​ភាគ​តិច​នានា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ មាន​មូលដ្ឋាន​នៅ​ក្បែរ​ព្រំប្រទល់​របស់​ខ្លួន។ នេះ​បើ​តាម​ការ​លើកឡើង​របស់​ក្រុម​ជនជាតិ​ទាំង​នោះ​ ប្រាប់​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក NawBu អ្នក​នាំ​ពាក្យ​នៃ​កងទ័ព​ឯករាជ្យ​កាឈីន (KIA) បាន​លើកឡើង​ថាកងកម្លាំង​ប្រដាប់​អាវុធ​ KIA បាន​ចាក់​វ៉ាក់សាំង​​របស់​ចិន​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន ១ ម៉ឺន​នាក់ ​ហើយ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។ លោក​ក៏​បាន​បន្ថែម​ថា ខាង​បុគ្គលិក​កាកបាទក្រហម​ចិន​ បាន​មក​ជួយ​ក្រុម​ជនជាតិ​ភាគ​តិច​កាឈីន​នេះ​ម្ដងម្កាលហើយ​ក្រុម​នេះ​ក៏​បាន​ទទួល​នូវ​អំណោយ​ពី​ចិន​មាន​ដូច​ជា​ ម៉ាស់ និង​ទឹក​លាង​ដៃ​ផង​ដែរ។

ស្រដៀង​គ្នា​នេះ​ដែរគណបក្ស​វឌ្ឍនភាព​រដ្ឋ​សាន (Shan State Progress Party) អះអាង​ថា ខ្លួន​បាន​ចាក់​វ៉ាក់សាំង​ចិន​ឱ្យ​មនុស្ស​ចំនួន១ពាន់​នាក់​ហើយ។ ក្រុម​នេះ​បន្ត​ថា កន្លង​មក​ខ្លួន​បាន​កុម្ម៉ង់​វ៉ាក់សាំង​ពី​ចិន​ចំនួន ៥០ ម៉ឺន​ដូស។

ចំណែក​ឯ​កងទ័ព​រំដោះ​ជាតិ​តាអាង (Ta'ang National Liberation Army)​ វិញ​បាន​ប្រាប់ AFP ថា ចិន​សន្យា​នឹង​ផ្ដល់​វ៉ាក់សាំង​ទៅ​ដល់​ខ្លួន។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Tar Phone Kyaw។

យោង​តាម​សារព័ត៌មាន​ AFP នៅ​ឯ​ស្រុក​ Muse ដែល​នៅ​ជាប់​ព្រំដែន​ចិនគេ​សង្កេត​ឃើញ​មាន​ការ​សាងសង់​មជ្ឈមណ្ឌល​ចត្តាឡីស័ក ដែល​អាច​ផ្ទុក​មនុស្ស​បាន ១ ពាន់​នាក់។ពាណិជ្ជករ​ដែល​មាន​បំណង​ធ្វើ​ជំនួញជាមួយ​ចិនទំនង​ជា​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​នេះ​ហើយ។ គេ​សង្កេត​ឃើញ​ថា ពលរដ្ឋ​មីយ៉ាន់ម៉ា​ជា​អ្នក​សាងសង់តែ​សម្ភារនានា​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​ចិន៕

ហ៊ីម រដ្ឋា

អត្ថបទគួរចាប់អារម្មណ៍