ចំនួនប្រជាជនអាមេរិក ដែលទទួលរងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ បន្ទាប់ពីទទួលទានថ្នាំអ៊ីវេចេតេទីន (ivermectin) ដើម្បីព្យាបាលជំងឺកូវីដ១៩ កើនឡើងទ្វេរដង ក្រោយមានការជឿជាក់ថា ថ្នាំប្រឆាំងនឹងប៉ារ៉ាស៊ីតអាចព្យាបាលមេរោគនេះបាន។ នេះបើតាមការឱ្យដឹងពីសារព៏ត៌មាន The Financial Times។
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ទទួលរបាយការណ៍ចំនួន ៤៩ អំពីការពុល និងប្រតិកម្មធ្ងន់ធ្ងរផ្សេងទៀត ដែលទាក់ទងនឹងការប្រើប្រាស់ថ្នាំអ៊ីវេចេទីន ដើម្បីព្យាបាលជំងឺកូវីដរហូតមកដល់ឆ្នាំនេះ។ តួលេខនេះ ប្រហាក់ប្រហែលសម្រាប់ឆ្នាំ ២០២០ ដែលមានករណីពុលត្រឹមតែ ២៣ករណី។ ក្នុងចំណោមករណីទាំង ៤៩ នោះ ករណីស្លាប់ដោយសារការពុលនេះ មាន ១៤ ករណី។
ទោះយ៉ាងណា FDA បាននិយាយថា ដោយសារតែទិន្នន័យមានកំណត់ យើងមិនអាចកំណត់ថា តើមូលហេតុនៃការស្លាប់ ជាការទាក់ទងដោយផ្ទាល់ទៅនឹងការប្រើប្រាស់ថ្នាំនេះ ឬ មូលហេតុផ្សេងទៀតនោះទេ។
ការប្រើប្រាស់អ៊ីវេមេចទីននេះ កាន់តែកើនឡើងក្រោយមានការផ្សព្វផ្សាយ ដោយអ្នកអត្ថាធិប្បាយអភិរក្សខ្លះថា ជាការព្យាបាលដ៏មានប្រសិទ្ធភាពប្រឆាំងនឹងមេរោគ បើទោះបីជា ថ្នាំនេះមិនត្រូវបានអនុម័ត ដោយនិយតករ ដើម្បីព្យាបាលវីរុសក៏ដោយ។
លោកស្រី Susan Smolinske នាយកមជ្ឈមណ្ឌលឱសថ និងព័ត៌មានញូម៉ិកស៊ិក បានមានប្រសាសន៍៖ «អ្នក ដែលបានប្រើប្រាស់ថ្នាំនេះហើយ តែងប្រឈមនឹងករណីសន្លប់ ប្រកាច់ វិលមុខ មានបញ្ហាតឹងសរសៃប្រសាទជាដើម»៕