ព្រលាន​យន្ត​ហោះ​នៅ​លើ​កោះ​ Canary ​ប្រទេស​អេស្ប៉ាញ​ ត្រូវ​បាន​បិទ ​បន្ទាប់​ពី​ភ្នំ​ភ្លើង​បាន​ផ្ទុះ​បណ្តាល​ឱ្យ​យន្តហោះ​មិន​អាច​ធ្វើ​ការ​ហោះ​ហើរ​បាន​។

នៅ​អាកាសយានដ្ឋាន​មាន​​​អ្នក​​ធ្វើ​ដំណើរ​ជា​ច្រើន​តម្រង់​ជួរ​ ដើម្បី​ធ្វើ​ការ​ហោះ​ហើរ​ចេញ​ពី​កោះ​នោះ​ ខណៈ​ជើង​ហោះ​ហើរ​ត្រូវ​បាន​លុប​ចោល​ហើយ​អ្នក​ដំណើរ​ខ្លះ​ បាន​ព្យាយាម​ជិះ​កាណូត​ចេញ​ពី​កោះ​។

ប្រតិបត្តិករ​អាកាសយានដ្ឋាន​និយាយ​ថា​ ការ​ផ្ទុះ​ភ្នំ​ភ្លើង​នេះ​ បាន​បង្កឱ្យ​​មាន​ផេះ​និង​ផ្សែង​​បាន​ធ្វើឱ្យ​​ព្រលាន​យន្តហោះ​មិន​អាច​ដំណើរការ​បាន​ ហើយ​បុគ្គលិក​អាកាសយានដ្ឋាន​បាន​បោស​ផេះ​ភ្នំ​ភ្លើង​ចេញ​ពី​ផ្លូវ​យន្តហោះ​ចុះ​ចត​។ ការ​បិទ​អាកាសយានដ្ឋាន​នេះ​បាន​រា​រាំង​អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន​ពី​ការ​ចាក​ចេញ​ពីកោះ​នោះ​៕