The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក Théoneste Bagosora បុគ្គលសំខាន់ក្នុងរឿងប្រល័យពូជសាសន៍នៅរ៉្វាន់ដា បានស្លាប់នៅក្នុងគុក




លោក Théoneste Bagosora បុគ្គលសំខាន់ក្នុងរឿងប្រល័យពូជសាសន៍នៅរ៉្វាន់ដា បានស្លាប់នៅក្នុងគុក

Content image - Phnom Penh Post
លោក Theoneste Bagosora ។ AFP

លោក Théoneste Bagosora បុគ្គលសំខាន់ក្នុងរឿងប្រល័យពូជសាសន៍នៅរ៉្វាន់ដា បានស្លាប់នៅក្នុងគុក

អតីតវរសេនីយ៍ឯកកងទ័ពរ្វ៉ាន់ដាម្នាក់ត្រូវបានផ្តន្ទាទោស សម្រាប់ការសម្លាប់រង្គាលមនុស្សប្រហែល ៨០០ ០០០ នាក់ នៅក្នុងអំពើប្រល័យពូជសាសន៍ឆ្នាំ ១៩៩៤។ នាពេលនេះ លោកបានស្លាប់នៅម៉ាលីជាកន្លែងដែលគាត់ជាប់ពន្ធនាគារ។

លោក Théoneste Bagosora​ អាយុ ៨០ ឆ្នាំ គឺជាឥស្សរជនជាន់ខ្ពស់ម្នាក់នៅក្នុងក្រសួងការពារជាតិរ៉្វាន់ដានៅពេលមានឃាតកម្ម។ តុលាការឧក្រិដ្ឋកម្មដែលគាំទ្រដោយអង្គការសហប្រជាជាតិបានផ្តន្ទាទោសគាត់ឱ្យជាប់ពន្ធនាគារ ១ ជីវិត ប៉ុន្តែក្រោយមកត្រូវបានកាត់បន្ថយមកត្រឹម ៣៥ ឆ្នាំ។ កូនប្រុសរបស់គាត់ឈ្មោះ Achille បានប្រាប់ BBC ថា គាត់បានស្លាប់នៅមន្ទីរពេទ្យមួយក្នុងទីក្រុង Bamako ជាកន្លែងដែលគាត់ត្រូវបានព្យាបាលដោយបញ្ហាបេះដូង។

មនុស្សប្រហែល ៨០០ ០០០ នាក់ ដែលភាគច្រើនមកពីក្រុមជនជាតិទុយនីស៊ី ត្រូវបានសម្លាប់ក្នុងរយៈពេល ១០០ ថ្ងៃ ក្នុងរបបប្រល័យពូជសាសន៍។

ការសម្លាប់រង្គាលបានចាប់ផ្តើមបន្ទាប់ពីយន្តហោះដែលដឹកប្រធានាធិបតីរ្វ៉ាន់ដាលោក Juvenal Habyarimana ត្រូវបានបាញ់ទម្លាក់នៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៩៩៤ ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះនោះ។

នៅឆ្នាំ ២០០៨ តុលាការព្រហ្មទណ្ឌអន្តរជាតិសម្រាប់រ៉្វាន់ដា បានរកឃើញថា គាត់មានពិរុទ្ធភាពពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងពីបទរៀបចំឃាតកម្មលើឥស្សរជននយោបាយមួយចំនួនរួមទាំងនាយករដ្ឋមន្រ្តី Agathe Uwilingiyimana៕

មឹង ច័ន្ទសុម៉ានីតា

អត្ថបទគួរចាប់អារម្មណ៍