The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កូរ៉េខាងត្បូង​ ជំរុញកូរ៉េខាងជើង ឱ្យប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងរហ័សឡើងវិញ បើចង់ពិភាក្សាគ្នា




កូរ៉េខាងត្បូង​ ជំរុញកូរ៉េខាងជើង ឱ្យប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងរហ័សឡើងវិញ បើចង់ពិភាក្សាគ្នា

Content image - Phnom Penh Post
លោកស្រី គីម យ៉ូជុង (ស្តំា) ជួបពិភាក្សាជាមួយ Chung Eui-yong ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង នាពេលកន្លងទៅ។ AFP

កូរ៉េខាងត្បូង​ ជំរុញកូរ៉េខាងជើង ឱ្យប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងរហ័សឡើងវិញ បើចង់ពិភាក្សាគ្នា

រដ្ឋាភិបាលកូរ៉េខាងត្បូងតាមរយៈក្រសួងបង្រួបបង្រួមជាតិ បានជំរុញឱ្យភាគីកូរ៉េខាងជើងផ្លាស់ប្ដូរសារគ្នាតាមរយៈប្រព័ន្ធទំនាក់ទំនងរហ័សឡើងវិញ ប្រសិនបើចង់ឱ្យមានកិច្ចពិភាក្សាណាមួយកើតឡើង។នេះបើតាមសេចក្ដីថ្លែងការណ៍របស់ស្ថាប័ននេះកាលពីថ្ងៃអាទិត្យកន្លងទៅ។

ការជំរុញបែបនេះធ្វើឡើងក្រោយពេលលោក ស្រី គីមយ៉ូជុង (Kim YoJong) ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោកគីម ជុងអ៊ុន បានលើកឡើងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា កូរ៉េទាំង២គួរតែបោះជំហានឈានទៅរកផ្លូវផ្សះផ្សាគ្នាឡើងវិញ ប្រសិនបើកូរ៉េខាងត្បូងបោះបង់ «គោលនយោបាយអរិភាព» និងបោះបង់គំនិតមិនស្មោះត្រង់ក្នុងការចរចា។

ខាងក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបានឱ្យតម្លៃខ្ពស់នឹងការលើកឡើងរបស់លោកស្រីគីម ហើយបានបន្ថែមថា ភាគីកូរ៉េខាងត្បូងតែងតែចង់ឱ្យឧបទ្វីបកូរ៉េលុបបំបាត់អាវុធនុយក្លេអ៊ែរនិងឆ្ពោះទៅកាន់សន្តិភាពហើយគ្រប់យ៉ាងអាចធ្វើបានតាមរយៈកិច្ចសន្ទនា។

ដើម្បីឱ្យកិច្ចសន្ទនាណាមួយដំណើរការបានលុះត្រាតែភាគីកូរ៉េខាងជើងប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងរហ័សដែលជាប្រព័ន្ធផ្លាស់ប្ដូរសារតាមរយៈទូរស័ព្ទនិងទូរសារនៅព្រំប្រទល់កូរ៉េទាំង២។នេះបើតាមការលើកឡើងរបស់កូរ៉េខាងត្បូង។

តាមពិតទៅប្រព័ន្ធទំនាក់ទំនងរហ័សនេះ ត្រូវបានបើកប្រើឡើងវិញហើយកាលពីរដូវក្ដៅឆ្នាំ២០២១នេះក្រោយពេលដែលផ្អាកប្រមាណ១ឆ្នាំកន្លងទៅ។យ៉ាងណាមិញ នៅពេលដែលកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកធ្វើសមយុទ្ធរួមកាលពីខែសីហាប្រព័ន្ធទំនាក់ទំនងនេះត្រូវឈប់ប្រើប្រាស់ដោយកូរ៉េខាងជើងបន្ទាប់ពីប្រើប្រាស់បាន២សប្ដាហ៍៕

ហ៊ីម រដ្ឋា

អត្ថបទគួរចាប់អារម្មណ៍