ជំងឺ​កូវីដ ១៩ បានបន្ថយអត្រាអាយុសង្ឃឹមរស់ខ្ពស់បំផុតនៅក្នុងប្រទេសអភិវឌ្ឍន៍ បើ​គិត​ចាប់​ពី​សង្គ្រាម​លោក​លើក​ទី២ មក​ ដោយ​ក្នុង​នោះ អត្រា​អាយុ​សង្ឃឹម​រស់​របស់​បុរស​ជនជាតិ​អាមេរិកមានចំនួន​ខ្លី​ជាងគេ​។ នេះបើតាម​ការ​ឱ្យដឹងពីសារព័ត៌មាន The Financial Times។​

ការសិក្សា​អំ​ពីការ​កំណត់អត្រា​មរណ​ភា​ព​នៅ​ទូ​ទាំង​ប្រទេ​សចំនួន ២៩ នៅ​ទ្វីប​អឺរ៉ុប​ សហរដ្ឋអាមេរិកនិង​ប្រទេស​ឈីលីបានរ​កឃើញថា អត្រាអាយុសង្ឃឹមរស់នៅប្រទេ​ស​ចំ​នួន ២៧ ​បាន​ថយ​ចុះ​នៅ​ឆ្នាំ​ ២០២០ ដែល​ជា​ការ​ថយ​ចុះ​ស្ថិត​ក្នុង​កម្រិត​ដែល​កើ​ត​ឡើង​ស្រប​ពេល​ ដែលអត្រាមរណមាន​ការ​កើន​ឡើង​ជា​ខ្លាំង​ក្នុង​ឆ្នាំនេះ។ នេះ​បើយោ​ង​តា​ម​កា​រស្រាវជ្រាវដែល​ដឹ​ក​នាំដោយ​អ្នកវិទ្យាសាស្ត្រ​នៅសា​កលវិទ្យាល័យ​ Oxford។

ជាមួយគ្នា​នេះ បុរស​នឹងប្រឈម​នឹង​ការ​ថយ​ចុះ​អត្រា​សង្ឃឹម​រស់​ច្រើន​ជាង​ស្ត្រី ដែល​គេ​សង្កេត​ឃើញនៅ​ទូ​ទាំង​ប្រទេស​ភាគច្រើ​ន​។ ការធ្លាក់ចុះ​យ៉ាងខ្លាំងនេះ ត្រូវ​បា​ន​​គេ​សង្កេ​ត​ឃើ​​ញក្នុ​ង​ចំ​ណោម​បុរស​នៅ​សហរដ្ឋ​អាមេរិកដែល​បានមាន​ការ​ធ្លា​​ក់​ចុះដល់ទៅ​ ២,២ ឆ្នាំបើប្រៀ​ប​ធៀប​ទៅ​នឹ​ង​ឆ្នាំ ២០១៩ បន្ទាប់មក​គឺ​បុរស​លីទុយ​អានី ដែល​ត្រូវ​ប្រឈម​នឹងការធ្លា​ក់ចុះ ១,៧ ឆ្នាំ។

លោក Jose Manuel Aburto អ្នកស្រាវជ្រាវ​ការ​​សិក្សានេះមាន​ប្រសាសន៍ថា៖ «អំឡុង​សង្គ្រាម​លោក​លើក​ទី២ បណ្តា​ប្រទេស​នៅអឺ​រ៉ុប​ខាងលិចដូចជាអេស្ប៉ាញ អង់គ្លេស និងវែល អ៊ីតាលី បែលហ្ស៊ិក និង​ប្រទេស​ដទៃ​ទៀតជា​ប្រទេស​មាន​ការ​ធ្លាក់​ចុះ​អត្រា​សង្ឃឹម​រស់​យ៉ាងខ្លាំងបំផុត ពោលគឺ​ធ្លាក់​ចុះត្រឹម​ ១ ឆ្នាំ​ប៉ុណ្ណោះ»។

ស្ត្រី​នៅក្នុ​ង​ប្រ​ទេ​សចំ​នួន​​ ៨ និ​ង​បុ​រ​ស​នៅក្នុ​ង​ប្រទេ​ស​ចំ​នួ​ន ១១ ត្រូវ​ប្រឈម​នឹង​ការ​ថយ​អាយុសង្ឃឹមរស់​ច្រើន​ជាង​ ១ ឆ្នាំ ខណៈ​ដែល​ប្រ​ទេស​ចំនួន ២២ ផ្សេងទៀត ត្រូវ​ប្រឈម​នឹងការថយ​​អាយុ​សង្ឃឹមរស់​ច្រើន​ជាង​កន្លះឆ្នាំ​។

លោក​វេជ្ជបណ្ឌិត Aburto បាន​មានប្រសា​សន៍ថា៖ «តាម​បរិបទ​ ជាមធ្យមក្នុង​រយៈ​ពេល​ ៥,៦ ឆ្នាំ​ម្តង​ ប្រទេស​ទាំង​នេះ ត្រូវ​សម្រេច​បាន​នូ​វ​ការកើនឡើង​អត្រា​សង្ឃឹម​រស់​ ១ ឆ្នាំ ប៉ុន្តែ​បែរជាត្រូវបាន​កាត់​បន្ថយ​អត្រា​សង្ឃឹ​ម​រស់​វិញ​ ដោយ​សារ​វិបត្តិកូវីដ​ ១៩»។

ការធ្លាក់ចុះអាយុ​សង្ឃឹម​រស់​នៅ​សហ​រ​ដ្ឋ​អា​មេ​រិ​កក្នុ​ងឆ្នាំ ២០២០ គឺ​​មិ​ន​ធ្លា​ប់​មានពី​មុន​ម​ក​សម្រាប់​ទាំង​ស្ត្រីនិង​បុរស។ នេះ​បើ​យោងតាមទិន្នន័យដែល​អា​ច​រ​​កបាននៅឆ្នាំ១៩៣៣ ក្នុងអំឡុង​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​។ អាយុ​កាលសង្ឃឹម​រស់​រ​ប​ស់​ស្ត្រី​អាមេ​រិក បានធ្លាក់ចុះដល់​ទៅ​ ១,៦៥ ឆ្នាំនៅឆ្នាំ ២០២០ បើប្រៀ​បធៀប​នឹងឆ្នាំ​មុន​។

ការធ្លាក់ចុះ​ជាខ្លាំង​នៅ​សហរដ្ឋ​អាមេរិក​នេះ គឺ​បណ្ដាល​មក​ពី​ការកើន​ឡើង​អត្រាមរណភាព​ដ៏​ច្រើន​ គួរ​ឱ្យ​កត់​សម្គាល់​​ក្នុ​ង​ចំ​ណោ​ម​ម​នុ​ស្សវ័​យ​ធ្វើកា​​រនៅវិបត្តិកូវីដ​។

លោក Ridhi Kashyap សហអ្នកនិពន្ធ​នាំ​មុ​ខ​នៃកា​រ​ស្រា​វជ្រាវបា​ននិយាយថា​៖ «នៅ​សហរ​ដ្ឋអាមេរិកការ​កើន​ឡើងនៃ​អ​ត្រា​ម​រ​ណភាពចំពោះក្រុមអាយុក្រោម ៦០ ឆ្នាំ បានរួ​ម​ចំ​ណែ​ក​​យ៉ា​ងសំ​ខា​ន់​ដ​ល់​ការ​ធ្លា​ក់ចុះ​នៃ​អត្រា​សង្ឃឹម​រស់​នៅ​ទូ​ទាំ​ង​ទ្វី​ប​អឺរ៉ុ​ប​ ភា​គ​ច្រើ​​ន​អត្រាមរណភាព​ ស្ថិត​នៅ​ក្នុង​ក្រុមមនុស្ស​មាន​អាយុ​ក្រោម​ ៦០ ឆ្នាំ​»។

អ្នកជំនាញសុ​ខ​ភា​ពបា​ន​ស​ន្ម​តថា ភាពខុ​ស​គ្នា​នៃ​ជី​វ​សាស្ត្រនិង​កត្តា​អាក​​ប្បកិ​រិយា អាច​រួមចំណែក​ដល់​ករណី​ជំងឺ​​​ធ្ង​ន់​​ធ្ងរ​ក្នុង​ចំ​ណោ​ម​បុ​រ​​សបើប្រៀបធៀបជាមួយស្ត្រី។

លោក David Dowdy សាស្ត្រាចា​រ្យរ​ង​នៅសកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ Johns Hopkins University បាន​មាន​ប្រសាសន៍ថា​៖«​ស្ត្រី​ និ​ង​​បុ​រស​​មាន​និន្នា​កា​រ​ឆ្លង​ជំ​​ងឺ​កូវីដ១៩ ក្នុង​អត្រា​ប្រហាក់​ប្រហែល​គ្នា​បុ​រ​ស បើទោះ​ជា​បុរស​ត្រូវ​ប្រឈម​នឹង​ការ​​ឈឺ​ធ្ង​ន់​ក្នុ​ង​រ​យៈពេ​ល​ខ្លី ហើយ​ស្ត្រី​​ត្រូវប្រឈម​នឹង​ករណី​ជំងឺ​កូវីដរយៈ​ពេល​វែងច្រើន​ជាង​បុរស​ក៏ដោ​យ»​។

វេជ្ជបណ្ឌិត Kashyap បាន​បន្ថែម​ថា៖ «អ្នកស្រាវជ្រាវដឹង​អំពី​ប​ញ្ហា​មួយចំនួនដែ​ល​ទា​ក់​ទ​ង​នឹង​ការ​ស្លាប់​ដោយ​សារការរាប់​ចំនួន​ស្លាប់​ ដោយសារ​កូវីដ​ការ​ធ្វើ​តេស្ត​មិ​ន​ត្រឹ​ម​ត្រូវ ឬការ​ធ្វើ​ចំ​ណាត់​ថ្នា​ក់មិ​នត្រឹមត្រូវ។ លទ្ធ​ផល​សិក្សា​ បាន​ប​ង្ហា​ញ​ពី​ផ​លប៉ះ​ពា​ល់​ធំ​ធេ​ងដែលបង្ក​ឡើងដោយជំងឺ​កូវីដ ១៩ ធ្វើ​ឱ្យ​មាន​ការ​តក់ស្លុត​ជា​ខ្លាំង​»​។​

អ្នក​ស្រី​បាន​បន្ថែម​ថា៖«យើង​អំ​ពា​វ​នា​វជា​ប​ន្ទា​ន់​ឱ្យ​មា​ន​កា​រ​បោះ​ពុម្ពផ្សាយ និង​ចែក​ចាយ​ទិន្នន័យ​នេះ​ឱ្យ​បាន​ទូលំ​ទូលាយ រួមទាំងប្រទេស​ ដែល​មា​ន​ចំ​ណូ​លទាបនិងមធ្យមដើម្បី​ស្វែង​យ​ល់​ឱ្យ​កា​ន់​តែ​ច្បា​ស់​អំ​ពី​ផលប៉ះ​ពា​ល់​នៃ​ជំងឺ​រា​ត​ត្បា​ត​ទូទាំ​ង​ពិ​ភព​លោក​»​។

ការប៉ាន់ស្មានចេញ​ពី​ការិយាល័យស្ថិតិជាតិ​ (ONS)កាលពី​ដើម​ខែ​នេះបានប​ង្ហា​ញ​ពីកា​រ​ប្រែ​ប្រួ​ល​រវាង​ផ្នែក​ផ្សេ​ងៗ​នៃ​ចក្រ​​ភ​ពអ​ង់​គ្លេស​ទា​ក់ទ​ងនឹ​ង​អា​យុ​កា​ល​សង្ឃឹម​រស់​ជា​មធ្យម លើទារក​ទើប​នឹង​កើត​ថា​តើ​ពួក​គេ​នឹង​រស់នៅ​យូរប៉ុន​ណា​ ប្រ​សិ​ន​បើ​អ​ត្រា​មរ​ណ​ភា​ព​​ប​ច្ចុប្ប​ន្ននៅ​តែ​​បន្ត​កើន​ឡើ​ង​៕