កាល​ពី​ថ្ងៃ​ចន្ទ​ ទី​ ២៧​ កញ្ញា ​ប្រធានាធិបតីបារាំង​ លោក​ Emmanuel Macron ​ត្រូវ​បាន​ប្រជាពលរដ្ឋ​គប់​ពង​មាន់​ខណៈ​លោក​កំពុង​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ទី​ក្រុង​លីយ៉ុង។

អ្នក​នាំ​ពាក្យ​វិមាន​អេលីហ្សេ​ ​ដែល​ពេល​នោះ​នៅ​ជា​មួយ​លោក​ប្រធានា​ធិបតី ​បាន​​និយាយ​ថា​៖ «ប្រធានាធិបតី​បាន​ធ្វើ​ដំណើរ​នៅ​ទី​នោះ​អស់​រយៈ​ពេល​ ២​ ម៉ោង​ទៅ​ហើយ​ លោក​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​សំណាក់​ប្រជាជន​»។ នេះ​បើ​តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ CNN។

លោក​បាន​បន្ត​និយាយ​ថា​ មិន​មាន​រឿង​​ ឬ​ហេតុការណ៍​ធ្ងន់​ធ្ងរ​កើត​ឡើង​ទេ។​

លោក​ Macron ​ធ្លាប់​ត្រូវ​​បាន​​ប្រជាជន​គប់​ស៊ុត​ទៅ​លើ​ខ្លួន​​លោក​កាល​ពី​ឆ្នាំ​ ២០១៧​ នៅ​ពេល​ដែល​លោក​ជា​បេក្ខជន​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី៕