ក្រសួ​ង​កា​រ​បរទេសចិន បាន​និ​យាយ​នៅ​ថ្ងៃចន្ទថា​ ការដោះ​លែ​ង​លោ​កស្រី Meng Wanzhou ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ ក្រុមហ៊ុន​ Huawei​ គឺ​ជា​ការ​បង្ហាញ​ពី​ភាព​ខ្លាំងរ​បស់ចិន​ ហើយ​កា​ណា​ដាគួ​រ​រៀន​មេរៀននេះ​។

អ្នកនាំ​ពា​ក្យក្រ​សួ​ងកា​រ​ប​រទេស​លោកស្រី Hua Chunying ប្រា​ប់ស​ន្និ​សី​ទ​សា​រ​ព័​ត៌មា​ន​ប្រចាំថ្ងៃ​ស្ដីពីការ​វិល​ត្រឡប់​របស់​លោក​ស្រី Meng ថា ជាលទ្ធផលនៃ«កិច្ចខិតខំ​ប្រឹ​ង​ប្រែ​ង​ឥ​ត​ឈ​ប់ឈរ»របស់​រដ្ឋាភិបាល​ចិន​ និង​ប​ក្សកុ​ម្មុយ​នីស្តដែល​កំ​ពុ​ង​កា​ន់អំ​ណា​ច​ព្រ​ម​ទាំង​ការ​គាំ​ទ្រពី​ប្រជា​ជ​នចិនទាំងអស់។

យោងតាមសម្រង់សម្ដី​ពីសារព័ត៌មាន ​APTN ពី​សន្និសីទកាសែតអ្នកស្រី​បាន​និយាយ​ថា យុត្តិធម៌​អាច​យឺត​ ប៉ុន្តែ​វា​នឹងនៅ​ទីបញ្ចប់ដោយ​បាន​លើក​ឡើង​ទៀតថា គណបក្សនិង​រ​ដ្ឋា​ភិបា​ល​នឹង​ការពារ​ប្រជាពលរដ្ឋ​ក្រុមហ៊ុននិង​ផ​ល​ប្រយោ​ជ​ន៍​របស់​ខ្លួ​នយ៉ា​ងម៉ឺ​ងម៉ា​ត់​ជានិច្ច​។

គួរបញ្ជាក់ផងដែរ លោកស្រី Meng បាន​ចុះច​ត​នៅ​ទី​ក្រុ​ង​សឺ​ន​ជិន​ប្រទេសកំណើតរបស់ក្រុមហ៊ុន Huawei នៅលើយន្ត​ហោះដែល​ជួល​ដោ​យ​រ​ដ្ឋា​ភិ​បា​លកា​ល​ពីថ្ងៃសៅរ៍ អម​ដោយ​​អ្ន​ក​គាំទ្រជា​ច្រើន​ ដែល​បន្ទរ​ពីជ័យជម្នះ​នៃ​ការ​ប្រយុទ្ធធ្វើបត្យាប័ន​អា​មេ​រិកអស់​រយៈពេល ៣ឆ្នាំ​កន្លងមក។ នៅថ្ងៃ​ដ​ដែ​ល​នេះ ជន​ជាតិ​កាណាដា ២នាក់ ដែល​ត្រូវបា​ន​ចាប់ខ្លួនដោយទី​ក្រុ​ង​ប៉េកាំង​ក៏​បាន​ដោះ​លែង​ភ្លាម​ៗ​ដែរ បន្ទាប់​ពី​មាន​ការដោះ​លែង​លោកស្រី Meng៕