សហ​ជី​ព​ក​សិករឥណ្ឌា បាន​ចាប់​ផ្តើ​ម​ធ្វើ​បា​តុ​ក​ម្ម​ទូ​ទាំ​ង​ប្រទេ​​ស​កាល​ពីថ្ងៃចន្ទ ដើម្បី​ប្រា​រ​ព្ធ​ខួប១​ឆ្នាំ​ចាប់​តាំង​ពី​ស​ភា​បា​ន​​អ​នុម័​ត​ច្បា​ប់​ស្តី​ពី​ក​សិ​កម្ម​ចំនួន​ ៣ ដែល​ពួក​គេនិ​យា​យថា​ជា​ គំរា​ម​កំ​ហែង​ដ​ល់​កា​រ​រស់នៅ​របស់​ពួក​គេ។​

ការតវ៉ារយៈពេល ១០ ម៉ោងបាន​ចា​ប់​ផ្តើ​ម​នៅ​ព្រឹ​កព្រលឹមដោយ​មា​ន​ក​សិ​ក​រ​រា​ប់ម៉ឺ​ន​នា​ក់​បា​នបិ​ទផ្លូវ​ជាតិ និង​ផ្លូ​វរ​ថភ្លើងដែ​ល​ឱ្យមាន​ការ​ស្ទះ​​​ច​រា​ចរណ៍។

អង្គការ Samyukta Kisan Morcha ដែល​ជា ​អង្គការឆត្រនៃសហជីពកសិដ្ឋានប្រហែល ៤០ បាន​និយាយថា ការិយាល័យស្ថាប័នអប់រំនិងគ្រឹះស្ថា​ន​ពាណិជ្ជក​ម្មទូទាំង​ប្រទេស​ត្រូវបានបិទ។

មន្រ្តីរដ្ឋាភិបាល​ឥណ្ឌា​​បាន​និ​យា​យថា សន្តិសុ​ខ​ត្រូ​វ​បា​នព​ង្រឹ​ង​នៅ​ព្រំ​ដែ​ន​រ​ដ្ឋធានី ហើយប៉ូ​លិ​ស​ និង​កងក​ម្លាំង​ការពា​រ​ប​ន្ថែមត្រូ​វ​បា​ន​ដា​ក់​ព​ង្រាយ ដើ​ម្បី​រ​ក្សា​ច្បាប់និ​ង​ស​ណ្តាប់ធ្នា​ប់។

១០ ខែនៃការតវ៉ា កសិករ​ភាគច្រើ​ន​មក​ពី​រ​ដ្ឋ​ប៉ាន់​ចាបភាគ​ខា​ង​ជើង​រដ្ឋ​ហា​រីយ៉ាណា និ​ង​អ៊ុតតា​ប្រាដេ​ស​ ត្រូវបា​ន​គេ​បោះ​ជំ​រំ​​នៅ​​ជុំវិ​​ញ​ទីក្រុងញូ​វដេលី ដែល​ជា​កា​រ​ត​វ៉ា​ដ៏​យូ​រ​បំ​ផុត​មួយ​ប្រ​ឆាំ​ង​នឹង​រ​ដ្ឋា​ភិ​បា​ល​ដឹកនាំ​ ដោយនាយករដ្ឋមន្ត្រី ​Narendra Modi។

កាលពីដើមខែ​នេះ មនុ​ស្ស​ជា​ង​ក​ន្លះលា​ន​នា​ក់​ ក៏​បានចូលរួមបាតុ​​កម្ម​នៅរដ្ឋ Uttar Pradesh ក្នុ​ងគោ​ល​បំ​ណ​ង​ធ្វើ​ឱ្យច​ល​នា​រ​បស់ពួ​កគេ​រ​ស់ឡើងវិញផងដែរ​៕