ចៅក្រ​ម​ស្រ្តី​អា​ហ្វហ្គានីស្ថានជាង ២២០ នាក់ កំពុង​លា​ក់ខ្លួនព្រោះខ្លា​ច​មា​​ន​កា​រ​សង​សឹ​ក​ក្រោ​ម​កា​រ​គ្រប់គ្រង​របស់​តា​លី​ប​ង់។ ​នេះ​បើតាម​ការ​ឱ្យដឹងពី​អ​តី​ត​ចៅ​ក្រ​មស្រី ៦ នាក់ បាននិយាយជាមួយ BBC ពីទីតាំង​សម្ងាត់​នៅ​ទូទាំ​ង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថា​ន​។

ពេញ១អាជីពជា​ចៅក្រម​ Masooma បាន​ផ្ត​ន្ទាទោ​សបុរ​ស​រា​ប់​រ​យនាក់​ពី​បទ​ប្រើអំ​ពើហិង្សាលើ​ស្ត្រី​ រួម​ទាំង​ការ​រំ​លោភ​សេ​ព​ស​ន្ថវៈឃាតកម្មនិ​ងទារុណ​កម្ម​។

ប៉ុន្តែប៉ុន្មា​ន​ថ្ងៃ​ប​ន្ទា​ប់​ពី​ក្រុម​តា​លីបង់ បាន​គ្រ​ប់​គ្រ​ង​ទី​ក្រុ​ងរបស់​នាងហើយ​ឧក្រិដ្ឋជ​ន​រា​ប់​ពា​ន់នាក់ត្រូវ​បា​ន​ដោះ​លែ​ង​ពីព​ន្ធ​នា​គា​រ នាង​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​កា​រ​គំ​រាមកំហែង​ដល់​ជីវិត​។សារ​សំឡេងនិង​លេខដែល​ មិ​ន​ស្គាល់ជាច្រើន​ បាន​ខល​ និង​គំរាម​គំហែង​រូប​នាង។

នាង Masooma ម៉ាសាមូនិយាយថា៖ «ក្រោយ​ពី​បានឮថា​ ពួក​តា​លី​បង់បា​ន​ដោះ​លែ​ង​អ្ន​ក​ទោ​ស​ទាំ​ង​អ​ស់​ចេញ​ពីពន្ធនាគារ​ យើងបានរត់គេចខ្លួនភ្លាមៗ​ទាំង​កណ្ដាល​យប់​»។

ភ្លាមៗ​ ក្រោយ​ពី​នាង​បាន​ចា​កចេ​ញ​ ​ អ្នក​ជិ​ត​ខា​ង​រ​បស់នាង​បាន​ផ្ញើសារ​មក​នាង​ថា​ សមាជិក​ក្រុម​តា​លី​បង់​​ជា​ច្រើន​បា​នម​ក​ដ​ល់​ផ្ទះ​​របស់នាង ហើយ​មាន​បុរស​ ២ ​នាក់​ ​កំពុ​ងស្វែ​ង​រ​ក​នាង។

កា​រ​ស៊ើប​អង្កេ​តរបស់ BBC បានរក​ឃើញថា យ៉ាងហោ​ច​ណាស់​អ​តីតចៅក្រមស្រី ២២០ នាក់ កំពុង​លាក់​ខ្លួននៅ​ទូទាំងប្រទេសអាហ្វហ្គានីស្ថាន។ អ្នក​ទាំ​ងអស់​នេះ សុទ្ធ​តែ​ ទទួល​ការ​គំ​រា​ម​កំហែង​ដល់​ជីវិត​ពី​សមាជិក​ក្រុម​តា​លីប​ង់ដែល​ពួ​ក​គេ​ បា​ន​ប្តេជ្ញាដា​ក់​ពន្ធ​នា​គា​រ​កាលពីមុ​នៗ​មក​។

អ្នក​ទាំង​នេះ បាន​ផ្លា​ស់​ប្តូ​រ​លេខ​ទូ​រ​ស័ព្ទ​​រ​ប​ស់​ពួ​ក​គេយ៉ា​ង​​ហោ​ច​ណាស់​ម្តងដោយសារ​តែទ​ទួលបា​ន​ការ​គំរាម​កំហែងដ​ល់​ជីវិត។បច្ចុប្ប​ន្ន​ ពួ​ក​គេ​ទាំ​ង​អស់កំ​ពុ​ងសំងំ​លា​ក់​ខ្លួ​នជាច្រើន​ ហើយ​ផ្លាស់​ទី​កន្លែង​រៀង​រាល់ ២-៣ ថ្ងៃម្ត​ង​៕