កាល​ពី​ថ្ងៃ​ពុធ​ ទី​២៩​ កញ្ញា​ តុលាការ​អង់គ្លេស​បាន​សម្រេចចោទ​ប្រកាន់​ប៉ូលិ​ស​ម្នាក់​ពី​បទធ្វើ​ការ​ចាប់​ខ្លួន​មិន​ត្រឹម​ត្រូវ​មុន​ពេល​ប៉ូលិស​រូប​នោះ ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ទៅ​លើ​ស្ត្រី​ម្នាក់​ដោយ​លោក​បាន​ធ្វើ​ការ​​ចាប់​ខ្លួន​មិន​​​ត្រឹម​ត្រូវ​តាម​ច្បាប់​។

លោក​ Wayne Couzens​ អាយុ​ ៤៨​ ឆ្នាំ​ បម្រើ​ការ​ជា​មួយ​អង្គភាព​ការពារ​ការទូត​វីរជន​នៃ​ប៉ូលិស​ក្រុង​ឡុងដ៍​ ចក្រភព​អង់គ្លេស​បាន​សារ​ភាព​ថា​ លោក​បាន​ចាប់​​ និង​រំលោភ​សេព​សន្ថវៈ​ ហើយ​បាន​​សម្លាប់​ជន​រង​គ្រោះ​​។

ជន​រង​គ្រោះ​រូប​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ Sarah Everard បាន​បាត់​ខ្លួន​កាល​ពី​ខែ​មីនា​។ ការ​បាត់​ខ្លួន​របស់​ស្រ្ដីម្នាក់ឈ្មោះ​ Sarah Everard បាន​បង្ក​ឱ្យ​មាន​ការ​ពិភាក្សា​អំពី​សុវត្ថិភាព​ស្ត្រី​នៅ​តាម​ទីសាធារណៈ​។

លោក​ Couzens​ បាន​ប្រាប់​គ្រូពេទ្យ​ចិត្តវិទ្យា​ថា ​លោក​បាន​ប្រើ​ខ្សែ​ក្រវាត់​ប៉ូលិស​របស់​លោក​ដើម្បី​រឹត​ក​ ​Everard​ មុន​ពេល​ដុត​សាក​សព​របស់​នាង ​ហើយ​​ដាក់​សាក​សព​​ក្នុង​ថង់​​។

ប៉ូលិស​បាន​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​ និង​កំណត់​អត្តសញ្ញាណ​ លោក​ Couzens​ តាម​រយៈ​ឡាន​ដែល​លោក​បាន​ជួល។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​គេហដ្ឋាន​របស់​លោក​កាល​ពី​ថ្ងៃ​ទី​ ៩​ ខែ​មីនា៕