និយោជក​ផ្នែក​សុខាភិបាល​ និង​ស​ហជីពបា​ន​អំ​ពា​វនាវ​ដល់​រដ្ឋាភិបាល​សហព័ន្ធ​ ដើម្បី​ដោះស្រា​យ​បញ្ហា​កង្វះ​បុគ្គលិកដោយសាររលក​នៃ​ជំងឺកូវីដ​​ ១៩ វាយ​លុក​សហរដ្ឋអាមេរិ​ក​ ហើយ​កម្មករ​ជួរ​មុខ​រាប់​ម៉ឺន​នាក់​ កំពុង​ប្រឈម​នឹ​ងកា​រ​ប​ណ្តេញ​ចេញពីការងារ​​ ដោយ​ការ​មិន​ព្រម​ទទួល​ការ​ចាក់​វ៉ាក់សាំង។

កង្វះ​គិ​លា​នុ​ប​ដ្ឋាយិកាបាន​ប​ង្ខំ​ឱ្យ​ម​ន្ទី​រ​​ពេទ្យ​នៅ​ក្នុងរដ្ឋដែល​រ​ង​ផ​ល​ប៉ះ​ពា​ល់​ធ្ង​ន់​ធ្ងរ​បំផុត​ បានផ្ដល់​ផលលំ​បាក​ដល់​បុគ្គលិក​ពេទ្យ​ និង​ត្រូវ​ស្នើសុំកម្លាំងពី​​​ឆ្មាំ​ជាតិដែលមានបុគ្គលិកចំនួន ១៣ ០០០ នាក់​ ដើម្បី​ជួយ​មើល​ការងារ​ ដែល​ត្រូវ​ការ​ជំនួយ​ផ្សេង​ៗ​​។ ប៉ុន្តែទំហំ​នៃ​វិ​បត្តិនេះ​ធំ​ធេង​ពេក​ ដែល​បណ្តាល​ឱ្យ​អត្រា​ស្លាប់​ប្រចាំថ្ងៃ​​កើន​ឡើង​ដ​​ល់​ក​ម្រិ​ត​ចុ​ងក្រោយ ដែល​បណ្ដាល​ឱ្យ​មាន​ការ​ជំរុញ​ឱ្យ​មា​ន​កា​​រ​ស្នើ​សុំ​ជំ​នួ​យហិ​រញ្ញ​វត្ថុ​ និង​កំណែទម្រង់ ដើ​​ម្បីដោះ​ស្រាយបញ្ហា​ប្រ​ឈម​មុខ​នឹង​ជំងឺ​រាត​ត្បាត​។​

អ្នក​ជំនាញ​ផ្នែក​សុខភាព​និយាយ​ថា​ ការណែ​នាំ​អំ​ពី​វ៉ាក់សាំង​សម្រាប់​បុ​គ្គ​លិក​សុខាភិបាល​ អាច​នាំឱ្យ​មា​ន​ការ​បណ្តេញគិលានុបដ្ឋាយិកា​វិជ្ជាជីវៈ​ចេញ​បន្ថែម​ទៀត។ កាលពីថ្ងៃចន្ទ អាជ្ញាធរ​នៅ​ទី​ក្រុង​ញូវ​យ៉ក​ បាន​ព្រ​មាន​ថា​ បុគ្គលិកសុខាភិបាលរាប់​ពាន់​នាក់​ ដែល​មិ​ន​បា​ន​​ចា​ក់វ៉ាក់សាំងអាច​ត្រូ​វ​បា​ន​ប​ណ្តេ​​ញចេញ​ពីកាងារ​​រហូតដល់ ១៦ ភាគរយ នៃ​បុ​គ្គ​លិ​ក​ម​ន្ទីរពេទ្យចំនួន ​៤៥០ ០០០ នាក់ក្នុង​រដ្ឋ​។​

លោកស្រី Kathy Hochul អភិបាល​ក្រុង​ញូវយ៉ក​ បាន​និយាយ​ថា៖ «បុគ្គលិក​ណាដែ​ល​ត្រូវ​បាន​បញ្ឈប់​ ដោយ​សារ​តែ​ការ​ប​ដិ​សេ​ធ​មិ​ន​ចា​ក់​វ៉ាក់សាំងនឹង​មិ​ន​មា​ន​​សិ​ទ្ធិ​ទ​ទួ​ល​បា​ន​​ការធានា​រ៉ាប់​រង​ភាព​អត់​ការងារ​ឡើយ​»​។​

វិធាន​ជំរុញ​ឱ្យ​មាន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វ៉ាក់​សាំង​នៅទី​ក្រុង​ញូវយ៉​ក​ នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​សំខាន់​ ចំពោះវិស័យ​សុខាភិបាល​នៅ​ទូទាំង​ប្រទេស​ ដោយ​សា​រ​ច្បា​ប់​ស្រ​ដៀ​ង​គ្នានេះ​ ត្រូវ​បា​ន​ដា​ក់ចេញ​ ដោយ​អាជ្ញាធរ​រដ្ឋ​ និង​សហព័ន្ធ​។ សហជីពនិង​និ​យោ​ជ​ក​ព្រមានថាប្រព័​ន្ធ​​ថែ​ទាំ​សុ​ខ​ភា​ព​នៅ​រដ្ឋ​ខ្លះ​ជិត​ដល់​ចំណុច​ចុង​ក្រោយ​ហើយ ដែល​ជំ​រុ​ញឱ្យ​ក​ម្ម​​ក​រជួ​រ​មុ​ខ​អ​ស់ក​​ម្លាំ​ង​ពេក ក៏​​ចា​កចេ​ញ​ពី​ឧស្សាហក​ម្ម​នេះដូច​គ្នា​។​

យោងតាមការស្ទង់មតិរបស់​វិទ្យាស្ថាន​ McKinsey មា​នតែ​​គិ​លានុ​ប​ដ្ឋា​យិកាជាង ១៥ ភាគរយ​ប៉ុណ្ណោះ​ ដែ​ល​បា​ន​ចា​ក​ចេ​ញ​ពី​កា​រ​ងា​រ​រ​ប​ស់​ពួ​ក​គេក្នុ​ង​កំ​ឡុ​ង​ឆ្នាំ​ដំ​​បូ​ង​នៃ​កា​រ​រី​ក​រា​ល​ដា​ល​នៃជំ​ងឺ​រាត​ត្បាត​ ពោល​គឺ​កើន​ឡើង​ប្រហែល ៥ ភាគរយ បើ​ធៀប​នឹង​​​ឆ្នាំ​មុន។ គិលានុបដ្ឋាយិកាម្នាក់ក្នុ​ងចំណោម ៥ នាក់​ បាន​រាយ​ការណ៍​​ថា​​ ពួកគេអា​​ច​នឹ​ងចា​ក​ចេ​ញ​ពី​តួ​នា​ទី​រ​ប​ស់​ពួ​ក​គេពីផ្នែក​ថែ​ទាំ​អ្នក​ជំងឺ​ដោយ​ផ្ទាល់​នៅ​ឆ្នាំ​ក្រោយ​។​

លោក Ernest Grant ប្រធានសមាគមគិ​លានុ​ប​ដ្ឋ​យិ​កា​អា​មេរិ​ក​ (ANA)បា​នប្រាប់​កាសែត​ Financial Times ថា៖ «គិលានុប​ដ្ឋាយិកា​អ​ស់កម្លាំង​ទាំ​ង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយបន្ទាប់ពីរយៈ​​ពេល​ ១៨ ខែ ​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺនេះ​។ ឥឡូ​វនេះ​ ពួក​គេកំ​ពុ​ង​ជួ​ប​ប្រទះ​ករណី​ស្លាប់​ជា​ច្រើន​ជា​រៀង​រាល់​ថ្ងៃ​ ក្នុង​អត្រា​ដូច​គ្នា​កាល​ពី​ឆ្នាំមុន​ មុន​ពេល​ដែ​ល​យើ​ង​មាន​​វ៉ាក់សាំង​»។​

លោកបាន​និយា​យ​ថា វាជា​កា​រ​ខ​ក​ចិ​​ត្ត​ស​ម្រា​ប់​គិ​លា​នុ​ប​ដ្ឋាយិកាដែល​បា​​នឃើ​​ញ​កា​រ​ស្លា​ប់ជា​ច្រើន​ដោយសារ​មិន​បាន​ចាក់​វ៉ា​ក់សាំង​ហើយ​ នៅ​មិន​ព្រម​ចាក់​វ៉ាក់សាំង​ខ្លួនឯង​ទៀត​»។

សមាគមន ANA ដែលតំណាងឱ្យគិ​លា​​នុបដ្ឋាយិកាដែ​លបា​ន​ចុះ​ឈ្មោះ​ចំនួន ៤ លាន​នាក់​ បាន​និយា​យថា​ មាន​កា​រ​ខ្វះខាត​បុ​គ្គ​លិ​កមុនពេ​លមាន​ជំងឺ​កូវីដ​ ដោយសារតែបញ្ហារចនាសម្ព័ន្ធ រួមទាំងប្រាក់ ខែទាប។ ប៉ុន្តែជំងឺ​រា​ត​ត្បា​តនេះ​ បា​​ន​ជំ​​រុ​ញ​ឱ្យ​គិ​លា​នុ​ប​ដ្ឋយិ​កា​ជាច្រើ​នឈ​ប់​ពី​អា​ជីពនេះ ដោយ​អស់ក​ម្លាំង និង​ព្រួ​យ​បា​រ​ម្ភ​អំ​ពី​ការ​ឆ្ល​ង​ជំងឺ​នេះ​ថា នឹង​ឆ្លង​ដ​ល់​គ្រួសា​រ​រ​ប​ស់​ពួក​គេ។​ ការ​ខ្វះ​ខាត​អា​ច​ខ្ពស់​គិលានុបដ្ឋាយិកាអាច​ខ្វះ​ដល់​ទៅ​ ១ លាន​នាក់​ឯណ្ណោះ​។

ក្រុ​ម​អ្នក​រិះ​គ​ន់​ព្រមា​នថា ចំ​នួ​ន​គិ​លា​នុ​ប​ដ្ឋាយិកាដែល​​បា​ន​ចុះ​ឈ្មោះ​ច្រើ​ន​លាលែងពី​តំ​ណែ​ងអ​ចិន្ត្រៃយ៍ ដើម្បី​​ទទួ​​ល​បាន​តំ​​ណែង​ធ្វើ​​ដំណើរដែ​ល​មា​ន​ប្រា​ក់​ខែល្អ​ប្រសើ​រ​ ដែល​នេះ​កំពុង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដ​ល់ស​មត្ថភាព​រប​ស់​ម​ន្ទីរ​ពេ​ទ្យក្នុ​ង​កា​រឆ្លើយ​ត​ប​ទៅនឹ​ងវិបត្តិនេះ។

សមាគមន៍ ​ANA បានអំពាវនា​វ​ឱ្យ​រដ្ឋបាល​ Joe Biden កោះ​ប្រ​ជុំ​វិប​​ត្តិ​ជាមួ​យ​ម​ន្ទី​រ​ពេ​ទ្យ​ស​ហជីពមន្រ្តី​រ​ដ្ឋាភិបាល​ និង​អ្ន​ក​ជំ​នាញ​ដ​ទៃទៀត ដើម្បី​ធ្វើ​កា​ររ​ក​ដំ​ណោះ​ស្រាយ​។ ភាព​តាន​តឹង​នេះត្រូវ​បា​ន​គេ​ដឹង​ភាគ​ច្រើន​នៅក្នុ​ងរដ្ឋ​ ដែល​អត្រា​ចា​ក់​វ៉ា​ក់​សាំងមាន​ក​ម្រិ​តទាបហើយ​អត្រា​ចូ​ល​ម​ន្ទី​​រ​ពេទ្យ​នៅ​តែ​កើ​ន​ឡើង​ បើទោះ​បីជា​ មាន​ការ​ធ្លាក់​ចុះថ្មីៗ​នៅក្នុងផ្នែកផ្សេងទៀតនៃសហរដ្ឋ​អា​មេរិ​កក៏​ដោយ​។​

សមាគមន៍​មន្ទីរពេទ្យអាមេ​រិ​ក ក៏​កំពុ​ង​​ជំរុញ​​ឱ្យ​ស​ភាផ្ត​ល់អា​ទិ​ភា​ព​ដ​ល់កា​រផ្ត​ល់​មូ​លនិធិជា​ទឹកប្រាក់​ដើម្បី​អាច​ជួយ​​ដោះ​​ស្រា​យ​ប​ញ្ហា​កង្វះ​បុគ្គ​លិ​ករួម​ទាំ​ង​កា​រ​ព​ង្រីក​​ទិដ្ឋា​កា​រ​ស​ម្រា​ប់គិ​លា​នុ​ប​ដ្ឋ​យិ​ការ​ប​រទេស និង​ពង្រីក​សាលា​គិលានុ​បដ្ឋយិកា​​រព្រមទាំង​​ដា​ក់​ចេ​ញ​នូវ​​វិធា​នកា​រ​ ដើម្បី​ដោះ​ស្រា​យ​កា​រអ​ស់​កម្លាំ​ង បុគ្គលិកផងដែរ​៕