ប្រទេស​ថៃ​​ រំពឹង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ពី​ឥណ្ឌា​ក្នុង​រដូវ​បុណ្យ​ប្រពៃណី​​ឥណ្ឌា​ ដើម្បី​ជំ​រុញ​សេដ្ឋកិច្ច​ប្រទេស​ខ្លួន​ដែល​ពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍​។

លោក​ស្រី​ Somsong​ Sachaphimukh​ អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ទេសចរណ៍​ថៃ ​បាន​និយាយ​ថា​ វិស័យ​ទេសចរណ៍​ថៃ​នឹង​រំពឹង​ថា ​ប្រជាជន​ឥណ្ឌា​នឹង​បន្ត​ដំណើរ​កម្សាន្ត​មក​ប្រទេស​ថៃ ​នៅ​ខែ​ក្រោយ​អំឡុង​ពិធី​បុណ្យ​ Diwali​ ដែល​ជា​ពិធី​បុណ្យ​ប្រពៃណី​មួយ​របស់​ប្រទេស​ឥណ្ឌា​។

លោក​​ស្រី​ Somsong​ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​​ទី ២៨​ កញ្ញា​ថា​ ប្រសិន​បើ​ប្រទេស​ថៃ​មាន​គម្រោង​បើក​ប្រទេស​ និង​តំបន់​ទេសចរណ៍​ឡើង​វិញ​ នៅ​ក្នុង​ខែ​វិច្ឆិកា​នៃថ្ងៃបុណ្យ ​Diwali អាច​ជា​ឱកាស​ដ៏​ល្អ​​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ​ឥណ្ឌា​​ចំណាយ​ពេល​របស់​ពួក​គេ​មក​ប្រទេស​ថៃ​ច្រើន​។

លោក​​ស្រី​បាន​បន្ត​និយាយ​ថា​ ភ្ញៀវ​ទេសចរ​ឥណ្ឌា​ អាច​ចំណាយ​ប្រាក់​ចន្លោះ​ពី​ ២ ​ម៉ឺន​ទៅ​ ៨ ​ម៉ឺន​បាត​ ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​មក​ប្រទេស​ថៃ​ ហើយ​​តំបន់​ទេសចរណ៍​នី​មួយៗ​អាច​បង្កើត​ប្រាក់​ចំណូល​ពី​ ១០​ លាន​ទៅ​ ១២០​ លាន​បាត​​៕