ក្រុមហ៊ុនអចលនទ្រព្យ​​យ​ក្សចិនឈ្មោះ Evergrande កំពុង​​ប្រឈម​នឹង​បំណុលដ៏​ច្រើន​សន្ធឹ​ក​សន្ធាប់​ ប្រមាណ​ ៣០៥ ពាន់លានដុល្លារអាមេរិក​ ដែល​អ្នក​ជំនាញថា​​ វិបត្តិ​នេះ​ នឹងធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​​នៅ​ចិន​ ក៏​ដូចជា​​ពិភព​លោកទាំង​មូល​ផងដែរ​។​

បច្ចុប្បន្ន​ ពិភព​លោក​កំពុង​ចោទជា​សំណួរធំគឺថា​តើក្រុមហ៊ុន​ Evergrande អាច​នឹងក្ស័យទុ​នទេ? យ៉ាងណាមិញ ក្រុមហ៊ុន​បាន​ប្រកាន់​គោល​ជំហរ​របស់​ខ្លួន​យ៉ាង​រឹង​មាំ​ថា​ខ្លួន​នឹង​មិន​ក្ស័យ​ទុន​ដាច់​ខាត ហើយ​នឹង​ស្វះ​ស្វែង​រក​វិធី​ដោះ​ស្រាយ​បញ្ហា​នេះ​ឱ្យ​បាន។ ប៉ុន្តែ​ អ្នកជំនាញខា​ងឧ​ស្សាហកម្ម​ខ្លះ​ព្យាករ​ពី​សេណារីយោដែល​ទំនងបំផុ​តនឹង​កើន​ឡើង​ច្រើន​បំផុត​គឺ​ ក្រុមហ៊ុន​កំពុង​ឈាន​ទៅ​រក​​ការ​ក្ស័យធន​។

របាយការណ៍​ផ្សេងៗ បាន​បង្ហា​ញថា ក្រុ​ម​ហ៊ុ​ន​វិ​និយោ​គ ដែល​គ្រប់​គ្រង ដោយរដ្ឋ​នានា​កំពុង​តម្រង់​ជួរ​គ្នា​ត្រៀម​​គ្រប់​គ្រ​ងទ្រព្យសម្បត្តិរប​ស់ក្រុមហ៊ុន​ Evergrande ។

តា​ម​ទ​ស្ស​នៈ​រ​ប​ស់​រ​ដ្ឋា​ភិ​បា​ល​ចិ​ន ​គោ​លបំណងរបស់​ក្រុមហ៊ុន​ទាំង​នេះ​គឺ​ចង់​ឱ្យ​ក្រុមហ៊ុន​ Evergrande មក​ធ្វើកា​រ​រៀ​បចំ​ស​ង​បំ​ណុ​ល​រ​ប​ស់ខ្លួន ដោយ​ស​ង្ឃឹ​ម​ថា​ ដើម្បី​រក្សា​ផលប៉ះ​ពា​ល់​​នៃកា​រក្ស័យធុន​របស់​ខ្លួន​លើ​វិស័យហិរញ្ញវត្ថុឱ្យ​បាន​អតិបរមា។ ក្រុមហ៊ុន​ ដែលប្រថុយប្រ​ថាន​បំផុត​ រួម​មាន​ក្រុមហ៊ុន ដែល​ក្រុមហ៊ុន Evergrande ​ជំពាក់ ដែ​ល​អា​ច​នឹង​​​ក្ស័យទុន ឬ ធនា​គារ ដែល​ Evergrande ជំពាក់​​អា​ច​ខា​​ត​បង់ប្រាក់​ច្រើន ធ្វើឱ្យធនាគារទាំងនេះ​មិនអាចផ្ដល់​កម្ចី​ដល់​ក្រុមហ៊ុន​​រ​​ក​ស៊ី​ផ្សេ​ង​ទៀ​​តបាន។

ដោយសារ​ក្រុមហ៊ុន​ Evergrande បានខ្ចីប្រាក់យ៉ាងច្រើន​ពី​​ធ​នាគារ ដែល​គ្រ​ប់​គ្រ​ងដោយរដ្ឋ ដូចនេះ​ផល​ប៉ះពាល់​បន្សល់​ពី​ការក្ស័យ​ធន​ និង​ដា​ក់​ស​ម្ពា​ធយ៉ាងខ្លាំងលើ​ស្មា​របស់រដ្ឋាភិបាលចិន។

ដើម្បី​ជា​ការជួយសម្រួល​ដល់​សម្ពាធ​នេះ​ នៅថ្ងៃទី ២១ ខែកញ្ញា ប្រធានក្រុមហ៊ុន Evergrande លោក Xu Jiayin បាន​និយាយ​ថា ក្រុម​ហ៊ុ​ននឹ​ង​ស​ង​ការប្រាក់ប្រចាំ​ឆ្នាំ​លើ​បំ​ណុល ដែល​មា​នចំនួន ៦០០ លាន​ដុល្លារ​សិន​​ ដែល​សំណង​នេះ​សង្ឃឹមថា​ ​នឹង​ធ្វើឱ្យ​និ​យោជិត​របស់​ក្រុ​មហ៊ុន​ មា​ន​ទំនុក​ចិត្ត​ និង​បញ្ជូន​សញ្ញាវិ​ជ្ជមាន​ទៅកា​ន់​ភាគី​ពា​ក់​ព័ន្ធរបស់​ក្រុមហ៊ុន​វិញ​។

រហូត​មក​ដល់ពេលនេះ វិធា​ន​ការ​​បែប​នេះ​ហា​​ក់​ដូចជា មានឥ​ទ្ធិ​ព​ល​មួយ​រ​យៈ​លើ​ផ្សា​រហ៊ុន ដែល​បានមើ​ល​ឃើញ​ពី​កា​រ​ធ្លា​ក់​ចុះយ៉ា​ងខ្លាំ​ង​ក្នុង​រ​យៈ​ពេ​ល៦ខែចុងក្រោយនេះ។ នៅថ្ងៃទី ២៣ ខែកញ្ញា តម្លៃ​ភាគ​ហ៊ុន​របស់ក្រុមហ៊ុន​ Evergrande បានកើនឡើង​ ប៉ុន្តែ​ការ​ព្រួយ​បា​រ​ម្ភ​នៅ​ថ្ងៃប​ន្ទាប់​ ក៏​កើន​ឡើង​ជាថ្មីម្តង​ទៀត​ បន្ទា​ប់​ពីក្រុមហ៊ុន​នេះ​ខក​ខា​ន​ការទូទាត់ការប្រាក់។

ផលប៉ះ​ពាល់​មើល​ឃើញ​ភ្លាមៗ​នៃវិបត្តិ​បំណុ​លនេះ គឺ​គេ​មើល​ឃើញ​លើ​ទីផ្សារ​អច​លនទ្រព្យ​ ដែល​កំពុង​រី​ក​ចម្រើន​របស់​ប្រទេស​ចិន។ ​វិស័យនេះ​ ផ្ដល់​ចំណូល​ប្រមាណ ៧,៣ភាគរយនៃ​ផលិតផល​ក្នុង​ស្រុក​សរុ​ប​របស់​ប្រទេស​នេះ បើ​ប្រៀ​បធៀបទៅនឹ​ង​ឆ្នាំ២០០០ ដែល​ផ្ដល់​ចំណូល​ប្រមាណ​ ៤,១ ភាគរយប៉ុណ្ណោះ​។

ទីផ្សារ​នេះ​ បាន​រីក​ចម្រើន​អស់​រយៈ​​ពេ​ល​ជាច្រើ​ន​ឆ្នាំ​ម​កហើយ ដែល​កម្រិត​បំណុល​របស់​ក្រុមហ៊ុនអភិវឌ្ឍន៍​ធំៗ ផ្សេង​ទៀត​ ក៏​មានកម្រិតខ្ពស់រួចទៅហើយ។ ប្រសិនបើ ក្រុមហ៊ុន Evergrande ដួលរ​លំវា​ នោះ​វា​នឹង​បង្ក​ឱ្យ​មាន​ឥទ្ធិពល​តគ្នា​ (ឥទ្ធិពល​ដូមីណូ) ​​នៅ​ទូ​ទាំ​ងវិ​ស័យ ដែល​​អាច​នាំឱ្យ​មា​ន​ការ​​ដួ​ល​រ​លំ​នៃ​អា​ជីវ​ក​​ម្មជា​ច្រើន​។

ក្រុម​វាយ​ត​ម្លៃឥណទានចិនឆេនស៊ីន (CCXIS) បានបន្ទាប​ទស្សនវិ​ស័យ​នៃ​វិស័យ​អចលន​ទ្រព្យ​របស់​ប្រទេស​ចិន​ទៅជា​អ​វិជ្ជមាន ដែលការ​ផ្លាស់​ប្តូ​រនេះ ធ្វើឱ្យ​ក្រុ​មហ៊ុន​ទាំ​ងនោះ​ពិបាក​ក្នុង​ការ​បង្កើន​មូល​និធិ​ ធ្វើ​​ឱ្យ​ស្ថានភា​ព​បំ​ណុ​លកា​ន់​តែធ្ង​ន់​ធ្ងរ និ​ងធ្វើឱ្យ​កា​រ​ខ្ចី​ប្រា​ក់កា​ន់​តែ​ថ្លៃ។

លើស​ពីពិ​ភពនៃ​ទ្រ​ព្យ​ស​ម្បត្តិ​ ការដួលរលំនៃ​ក្រុមហ៊ុន​នេះ នឹងមា​នផ​លប៉ះ​ពាល់ធំៗ នៅ​ក្នុង​វិស័យផ្សេ​ងទៀ​ត ដែល​ពា​ក់​ព័​ន្ធ​នឹ​ងអេ​ឡិ​ច​ត្រូ​និក សម្ភា​រសំ​ណ​ង់​ គ្រឿងសង្ហារិម និង​រ​ថ​យន្ត​អ​គ្គិសនីជាដើម​។

បើទោះជា​ស្ថាន​ភាពស្ថិត​នៅក្នុង​ភាព​មិន​ប្រាកដ​ប្រជា​ក្ដី ក្នុង​រ​យៈ​ពេលវែង​ អ​នាគ​តរបស់ក្រុមហ៊ុន​ Evergrande អា​ចនឹង​មាន​ការផ្លាស់​ប្ដូរ​ ប្រសិនបើ​ អ្វីៗ​ដើរ​ត្រូវ​តាម​យុទ្ធ​សា​ស្ត្រ​រ​យៈ​ពេលវែង​របស់​ចិន​ក្នុង​ការ​ធ្វើ​ឱ្យសំណង់​គេ​ហដ្ឋាន​មាន​កាន់​តែច្រើន។

រដ្ឋាភិបាល​ចិន​ថាខ្លួន​ច​ង់​ផ្តល់​ឱ្យ​ប្រជា​​ជ​ន​សា​ម​ញ្ញ​នូ​វលំ​នៅឋាន ដែល​មាន​តម្លៃស​ម​រម្យនា​ពេ​លថ្មីៗ​នេះ​សម្រាប់​ទស្សនវិជ្ជានៃ «ភាពរុងរឿងរួម» និងគំនិតគម្រោង​​ផ្ទះ​មួយ​​សម្រាប់​ការ​រ​ស់​នៅ​មិ​ន​មែ​ន​វិ​និ​យោ​គ​​ជាដើម។ ក្នុង​​ហេ​តុផ​ល​នេះ ទីក្រុ​ងប៉េ​កាំងចង់កាត់បន្ថយកម្តៅ ទីផ្សារអចលនទ្រព្យ​ និង​ដឹក​នាំ​កា​រ​វិ​និ​យោ​គ​រួម​ទៅ​វិ​ស័យសំខាន់ៗ​ជាយុទ្ធសាស្ត្រ​រួមមាន​ការ​ដឹក​នាំ​ថាមពលថ្មី និង​ឱសថជាដើម​​៕