កាលពីថ្ងៃអាទិត្យ​ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson​ ​បាន​បង្ហាញ​ពី​សញ្ញា​ថា​ លោក​នឹងផ្ដល់​ទិដ្ឋាការ​បណ្តោះ​អាសន្ន​បន្ថែម​ទៀត​ ដល់​ពលក​រ​បរទេស ដើម្បី​ប​ន្ធូរ​បន្ថយ​ការ​រំខាន​ក្នុង​ចង្វាក់​ផលិត​កម្ម​របស់ចក្រភពអង់គ្លេស។ នេះ​បើតាមការឱ្យដឹងពីសារព័ត៌មាន​ The Financial Times។​

នាយក​រដ្ឋមន្រ្តី​ ចក្រភព​​អង់គ្លេស​​នឹង​​ត្រូវ​ចំណាយ​ពេល​ ដើម្បី​​កា​រ​កែ​តម្រូវ​ ក្រោយ​កិច្ច​ព្រម​ព្រៀង​ Brexit និង​​ការប​ញ្ចប់​នៃ​កា​ររៀ​​បចំ​ច​ល​នា​មនុស្ស ដោយ​សេរី​របស់​សហ​ភា​ពអឺ​រ៉ុប ព្រោះ​​ឧស្សាហកម្មនេះ​ ជា​ដំណោះ​ស្រាយ​​​​​​ល្អ​បំ​ផុត​សម្រាប់​​​បញ្ហា​​ ច​ង្វា​ក់​​ផ្គ​ត់​ផ្គង់​​ជា​​ជាង​​រដ្ឋា​​ភិបាល​។

ថ្លែង​នៅ​ក្នុង​ការ​ចាប់ផ្តើម​សន្និ​សីទ​នៅ​គណបក្ស​អភិរក្ស​លោក​ Johnson បាន​និយាយថា​ ប្រទេស​នេះ​ នឹង​មិន​ត្រូវ​ប្រឈម​នឹង​​​អ្វី​ ដែល​គេ​ហៅថា​​ ចំនួន​អន្តោប្រវេសន៍ច្រើន​រហូត​ដល់​​មិ​ន​​អាច​គ្រប់​គ្រង​​បា​ន ត្រឹម​អនុញ្ញាត​ឱ្យ​មាន​ការ​​​ដោះ​​ស្រាយ​បញ្ហា​កង្វះ​អ្នក​បើក​បរ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​នោះ​ ព្រោះ​បញ្ហា​នេះ​នាំ​ឱ្យ​មាន​ការ​រំខាន​​ដល់​ចង្វាក់​ផ្គត់​ផ្គង់​នៅ​​ផ្សារទំ​នើបនិងកា​រ​ភ័យ​ស្ល​ន់​ស្លោក្នុ​ង​កា​រទិ​ញ​ប្រេ​ង​​ឥ​ន្ធ​នៈក្នុង​រដូ​វ​បុណ្យ​គ្រិស្ត​ម៉ាស់​​។​

រដ្ឋមន្រ្តី​ បាន​ត្រៀម​ខ្លួន​​សម្រាប់​ការ​រំ​ខាន​ប​​ន្ថែម​​ទៀ​តនៅ​ក្នុ​ង​ការ​ប្រា​រ​ព្ធ​ពិ​​ធី​បុ​ណ្យ​គ្រិស្ដម៉ាស់​ ហើយ​លោក​ Johnson បាន​និយាយថា អ​ធិការបតីលោក​ Rishi Sunak បាន​ត្រៀម​ខ្លួន​សម្រាប់បញ្ហា​ ដែល​អាច​នឹង​ត្រូវ​បន្ត​ក្នុង​​រយៈ​ពេ​ល​ជា​ច្រើន​ខែ​ ប៉ុន្តែ​បា​ន​បន្ថែ​​មថា ​រដ្ឋា​ភិ​បា​លនឹ​ង​មិ​ន​ផ្លាស់​​ប្តូ​រទិ​សដៅ​ក្នុងការត្រៀម​ខ្លួន​ដោះ​ស្រាយបញ្ហា​នេះទេ​។

លោកបាន​ប្រាប់​សារព័ត៌មាន ​BBC ថា៖​ «​នៅ​ពេល​ប្រជាជន​បោះ​ឆ្នោ​ត​ឱ្យ​មា​នកា​រ​​ផ្លា​ស់​ប្តូរ​នៅឆ្នាំ​ ២០១៦ និង​នៅពេ​ល​ដែល​ប្រ​ជាជនបោះឆ្នោតឱ្យមានការផ្លាស់ប្តូរនៅឆ្នាំ ២០១​៩ គឺគេ​បោះឆ្នោ​តឱ្យ​បញ្ចប់​នូវ​គំរូ​ខូច​នៃ​សេដ្ឋកិច្ច​ចក្រ​ភព​អ​ង់​គ្លេស ដែល​ពឹ​ង​ផ្អែ​ក​ទៅលើ​ប្រា​ក់​ឈ្នួ​ល​ទាប​​ជំនា​​ញ​ទា​ប និង​ផ​លិ​ត​ភា​ពទា​​បរ៉ាំ​រ៉ៃ។ ហេតុដូចនេះ​ហើយ បច្ចុប្បន្ន​យើង​ខំ​ប្រឹង​ងា​ក​ខ្លួន​ចេញ​ពី​បញ្ហានេះ​»។​

ការិយាល័យ​រដ្ឋាភិបាល​ បា​ន​ជំ​​ទា​ស់​នឹង​កា​រ​​បន្ថែ​ម​អ្នកបើកបរ​ចូល​ទៅ​ក្នុង​បញ្ជីក​ង្វះ​ការងារ​ជា​ផ្លូវការ ប៉ុន្តែ​គាំទ្រគ​ម្រោង​ទិ​ដ្ឋា​កា​រ​រ​យៈពេលខ្លីបន្ថែមទៀត។​ លើ​សពីនេះ​ទៅទៀត​ វិស័យ​ផ្សេងទៀ​ត ដែលកំពុង​ជួប​ការ​ខ្វះ​ខាត​ក​ម្លាំង​​ព​លកម្ម ដូចជា បដិស​ណ្ឋារកិច្ច និង​ថែទាំស​ង្គ​​ម​ ឥឡូវនេះ ​នឹង​ដាក់​សម្ពាធ​លើ​រដ្ឋ​មន្ត្រី​ ដើម្បី​ផ្តល់កា​រលើក​លែង​ដ​ល់​ពួ​ក​គេផ​ងដែ​រ​។

រដ្ឋាភិ​បា​ល​នៅ​ថ្ងៃសៅរ៍ កន្លង​ទៅ បា​ន​និ​យា​យ​ថា ខ្លួ​ននឹ​ង​អនុ​ញ្ញា​ត​​ឱ្យអ្ន​ក​បើ​ក​ប​រប​រទេស ៣០០ នាក់​ ចូល​ក្នុង​ប្រទេសអង់គ្លេ​ស​ភ្លា​មៗ ដើម្បី​ជួ​យផ្គ​ត់​ផ្គង់​ប្រេង បន្ទា​ប់ពី​យា​ន​ដ្ឋា​នជា​​ច្រើន​អ​ស់​ប្រេ​ងសាំ​ង​។​ ដោយឡែក អ្នក​បើកបរបរទេស ៤ ៧០០ នាក់​ប​ន្ថែម​ទៀត​ មាន​បំ​ណ​ង​ម​ក​ច​ក្រ​ភ​ពអង់គ្លេស​ ដើម្បី​ជួយ​ក្នុង​ការ​ដឹ​កជ​ញ្ជូ​​នម្ហូ​ប​អា​ហារ​នៅ​មុ​ន​ថ្ងៃបុ​ណ្យគ្រិស្ដម៉ាស់​​។

បុគ្គលិកយោធា​ជិត ២០០នាក់ រួមទាំងអ្នកបើកបរ ១០០ នាក់​ នឹង​ត្រូវដា​ក់ព​ង្រាយ​ចាប់​ពី​ថ្ងៃ​ចន្ទ ដើម្បី​ផ្តល់​ការ​គាំ​ទ្រ​ប​ណ្តោះ​អា​សន្ន ដែល​ជា​ផ្នែ​ក​​មួ​យនៃ​ស​ក​ម្ម​ភា​ព​កា​ន់​តែទូ​លំ​ទូលាយ​របស់រដ្ឋាភិបាល​ ដើម្បី​បន្ធូរ​ប​ន្ថ​យ​ស​ម្ពាធ​ប​ន្ថែ​ម​​​ទៀត​លើ​ស្ថា​នី​យ​ប្រេង​ឥ​ន្ធ​នៈ និ​ង​ដោះ​ស្រា​យ​ប​ញ្ហាក​ង្វះ​អ្ន​ក​បើ​ក​បរ​។

ក្រុម​ពាណិជ្ជកម្ម​អះ​អា​ងថា​ ផែន​ការ​​រប​ស់​រ​ដ្ឋា​ភិ​បា​ល​ស​ម្រា​ប់​ទិ​​ដ្ឋាកា​រ​ប​ណ្តោះ​អា​ស​ន្ន​សម្រាប់​ពលករ​បរទេស​ មានចំនួន ៥ ៥០០ សម្រាប់ឧស្សាហ​ក​ម្ម​កែច្នៃម្ហូ​ប​អា​ហារ​ នៅ​មិ​នទាន់​គ្រ​ប់គ្រាន់នៅឡើយ​ទេ​។

យ៉ាងណាមិញ លោក Johnson បាន​និ​យា​យថា រដ្ឋា​ភិ​បា​ល​កំ​ពុ​ងធ្វើ​ឱ្យ​ប្រា​ក​ដថា​ ចក្រ​ភ​ព​អ​ង់​គ្លេសនឹង​មាន​ អ្នកបើកបរបន្ថែមនៅពេល​ចាំ​បាច់​ តាមវិធីដែលអាច​ធ្វើ​ទៅ​បាន ​ប៉ុន្តែវា​អាស្រ័​យ​លើ​ក្រុម​និយោជិត​និង​និយោជក​ទាំង​នេះ​ដែរ​ ដែល​ត្រូវ​ខិត​ខំ​ជួយគ្នា​ ដោះស្រាយ​បញ្ហាចង្វាក់ផ្គត់ផ្គង់ផ្ទា​ល់​ខ្លួនរ​ប​ស់ពួ​កគេ។ រដ្ឋា​ភិបាល​ មិនអា​ច​ឈា​ន​ជើ​ង​ចូល និង​ជួ​ស​ជុ​លរាល់ចង្វាក់ផ្គត់​ផ្គង់​បា​នទេ​។

ទន្ទឹម​នឹង​នេះ​ដែ​រ​ លោក Johnson បា​នប​ដិសេធ​ការ​ដំ​ឡើ​ង​ព​ន្ធ​បន្ថែ​មទៀត ដើម្បី​ស្រោច​ស្រង់​ហិ​រ​ញ្ញវត្ថុ​សាធារណៈ​ប​​ន្ទាប់​ពី​វិ​ប​ត្តិ​មេ​រោ​គ​កូ​រ៉ូ​ណា​ ដែ​ល​គា​ត់បា​ន​ពិ​​ពណ៌​នា​ថា​ជា​វិបត្តិ​ «ឧតុនិយមសារពើពន្ធ»។

នាយក​រ​ដ្ឋ​មន្រ្តី កាល​ពី​ខែ​មុន បា​ន​ប្រ​កា​សបង្កើនការរួមចំណែកធានារ៉ាប់​រ​ងជាតិ ដើម្បី​ផ្ត​ល់មូ​ល​និ​ធិ​ដល់​សេវា​សុខភាព​សាធារណៈ​ NHS និង​ការ​ថែ​ទាំស​ង្គម​ ដែល​នឹង​ធ្វើ​ឱ្យ​បន្ទុក​ពន្ធ​របស់​ចក្រភ​ព​អង់គ្លេស​ដល់​កម្រិត​ខ្ពស់​បំផុ​ត ចា​ប់​តាំ​ង​​ពីឆ្នាំ​១៩៥០មកម៉្លេះ។

លោក​បាន​បន្តថា៖«ប្រសិ​ន​បើ​ខ្ញុំ​អា​ច​ចៀ​ស​វា​ងបា​ន ខ្ញុំ​មិ​នចង់ដំឡើ​ង​​ព​ន្ធ​ម្ត​ង​ទៀ​តទេ ប៉ុន្តែ​យើង​ត្រូវ​ប្រ​ឈ​មមុ​ខ​នឹ​ង​ជំ​ងឺ​រា​ត​ត្បា​ត​ក្នុ​ង​កម្រិតមួយ ដែល​ប្រ​ទេ​​សនេះ​​មិ​ន​ធ្លា​ប់​បា​នឃើ​​ញពីមុន​មក​»៕