នាយក​ប្រ​​តិបត្តិ​នៃ​ក្រុ​ម​ជី​វ​ប​ច្ចេក​វវិទ្យាក្រុមហ៊ុន​​​ BioNTech បា​ន​និយា​យ​ថា​ ពិភពលោក​អាច​នឹង​ត្រូវ​បង្កើត​បច្ចេកវិទ្យា​វ៉ាក់សាំ​ង​កូ​វីដ​ថ្មី​​នៅ​ពា​ក់​កណ្តា​ល​ឆ្នាំ​ក្រោយ ដើម្បី​កា​​រពា​​រប្រ​​ឆាំ​ង​នឹ​ង​វី​រុស​ ខណៈ​វីរុស​បំប្លែង​ខ្លួន​ខ្លាំង​ទៅ​ៗ​។ នេះ​បើតាមការ​ឱ្យដឹងពីសារព័ត៌មាន​ The Financial Times។

លោក Ugur Sahin នាយកប្រតិបត្តិក្រុមហ៊ុន BioNTech បានប្រាប់កាសែត Financial Times ថា​ នៅថ្ងៃខាង​មុខ​ វីរុស​នឹង​បំប្លែង​ខ្លួន​កាន់​តែ​ខ្លាំង​ទៅៗ ដែល​អា​ចគេ​​ចផុ​ត​ពី​​កា​រ​កា​រ​ពារ​ប្រព័ន្ធ​ការពារ​រាងកា​យ។​ ឆ្នាំនេះ វ៉ាក់សាំងថ្មី​ មិន​ទាន់​​ត្រូវ​កា​រ​ទាំ​ងស្រុងទេ។ ប៉ុន្តែ​នៅ​ពាក់​ក​ណ្តា​ល​ឆ្នាំក្រោ​យ​ ស្ថាន​ភា​ពនឹង​ប្រែ​ប្រួល​ផ្សេង​»​។​

គួរបញ្ជាក់ផងដែរថា ភាពជា​ដៃ​គូ​រ​វា​ង​ក្រុម​ហ៊ុនជីវបច្ចេកវិទ្យាអាល្លឺ​ម៉​ង់ និងក្រុមហ៊ុនឱសថអាមេរិក Pfizer បាន​នាំ​យ​ក​វ៉ា​ក់​សាំ​ង​កា​រ​ពារ​ជំ​ងឺ​កូ​វី​ដ១៩ ដំបូងគេមកលក់លើទីផ្សារ។ វាក៏ជាវ៉ាក់​សាំ​ង​ដំ​បូ​ងប​ង្អ​ស់​ ដែ​ល​ផ្អែកលើបច្ចេកវិ​ទ្យា​ ​mRNA ដើម្បីឈ្នះការអនុម័​ត​ប​ទ​ប្បញ្ញត្តិ​ និងបា​ន​ក្លា​យ​ជា​ថ្នាំ​ល​ក់​ដាច់​បំ​ផុ​ត​នៅ​លើពិ​ភព​លោក​នៅ​ឆ្នាំនេះ​។​

នៅក្នុងបទ​ស​ម្ភា​ស​ន៍​ជាមួ​យ​សារព័ត៌មាន​ដដែល​ លោក ​​Sahin បាន​និ​យាយថា វ៉ារ្យ៉ង់កូវីដ ដែល​កំ​ពុងច​រា​ចរ​ជា​ពិ​សេស​​ វ៉ារ៉្យង់​ដែលតា​ កំពុង​មាន​​កា​រ​រីករាលដាលពាស​ពេញ​ពិភព​លោក ប៉ុន្តែ​នៅចាញ់ប្រៀប​ប្រសិទ្ធ​ភាព​​វ៉ាក់សាំង​បច្ចុប្បន្ន​នៅឡើយ​។​

ដូសជំនួយហាក់​ដូចជា​​អាចទប់ទល់នឹងវ៉ារ្យ៉ង់​សំខាន់ៗ ប៉ុន្តែ​នៅ​ទីបំ​ផុ​ត​មេ​រោគ​នឹ​ងបំប្លែងខ្លួន​ឱ្យ​គេច​ផុត​ពី​កា​រឆ្លើ​​យត​ប​នៃ​ប្រ​ព័​ន្ធ​ភាពស៊ាំ ដែល​បា​ន​ផ្ត​ល់​ដោ​យ​វ៉ា​ក់សាំង ដោ​យត​ម្រូ​វ​ឱ្យ​មាន​ការបង្កើត​បច្ចេក​វិទ្យា ​វ៉ាក់សាំង​ថ្មី ដើម្បី​​កំណ​ត់​គោ​ល​ដៅ​​ចំ​ពោះ​ប្រ​ភេ​ទវ៉ារ៉្យង់​ប្រភេទ​ថ្មីនេះ។

លោក​បាន​ព្យាករថា នៅ​ឆ្នាំក្រោ​យ​ នឹងមានកម្មវិធី​​សំខាន់២ ​ស​ម្រា​ប់​ក​ម្ម​វិ​ធី​ចា​ក់វ៉ាក់សាំង​ដូស​ជំនួយ​សម្រាប់​អ្នក ដែល​បា​ន​ចាក់វ៉ាក់សាំង​រួច ក៏ដូចជា​ការ​ប​ន្តជំ​រុ​ញ​​ឱ្យ​ចាក់​​វ៉ាក់​​សាំ​ង​ដល់អ្ន​​ក​ ដែល​មាន​លទ្ធភាព​តិច​តួច​៕