បន្ទាប់ពី​ត្រូវ​ទប់​ទល់​ជាមួ​យ​នឹជំងឺ​រាត​ត្បាត​អស់​រយៈ​ពេលជាង ១៨ខែ​មក​ រដ្ឋាភិបាលនៅទូទាំងអាស៊ី-ប៉ាស៊ីហ្វិក​ កំពុង​​ស្វះស្វែង​រក​វ៉ាក់សាំង​ ដើម្បីធានាឱ្យបា​ន​អត្រា​វ៉ាក់សាំង​ខ្ពស់​ក្នុងប្រទេស​ ដោយសង្ឃឹម​ថា​នឹង​អាច​ជួយឱ្យ​ស្ថាន​ភាព​ល្អប្រសើរ​ និង​​បើក​ព្រំដែន​ឡើង​វិញ​ឆាប់​រហ័ស​។

ក្នុង​ចំណោម​ប្រទេស​ទាំង​នេះ នូវែលសេឡង់​ និង​សិង្ហបុ​រី​ ត្រូវបាន​គេ​ទទួល​ស្គាល់​ថា ​ជា​ប្រទេស​ដែល​មាន​ថ្វី​ដៃ​ល្អ​ក្នុង​ការទប់​ស្កាត់​ការរីក​រាល​ដាល​ពាស​ពេញ​ប្រទេស​។

បើ​យោងតាម​អ្នក​ជំនា​ញជាច្រើ​ន​ សិង្ហបុរី​អាច​ប្រើធ្វើ​ជា​ករណី​តេស្ត​គំរូ​ដ៏សំ​ខាន់​ ដើម្បី​កំណត់​ថា​តើ​ការចែក​ចាយ​វ៉ាក់​សាំ​ង​គ្រ​ប់គ្រាន់​ប៉ុនណា ​ទើប​អាច​បន្ធូរ​បន្ថយ​ការ​រឹ​ត​ប​ន្តឹ​ង​លើ​វិធាន​សុវត្ថិភាព​ក្នុង​ស្រុក​ និង​ការ​រក្សា​គម្លាត​​សង្គមក៏ដូ​ចជា​ការត្រួ​តពិនិត្យ​ព្រំដែន​ផងដែរ​។

កាលពី​ខែមិថុនារដ្ឋ​ និង​ទី​ក្រុងមួយ​ចំនួននៅសិង្ហបុរី​​​ បានអះអាង​ថា​​ ខ្លួន​នឹងរៀនរស់នៅ​ជាមួយមេរោគ។ ប្រមាណ​ជិត​ ៨៤ភាគរយនៃចំនួនប្រជាជ​ន ៥,៥ លាន​នា​ក់របស់​ប្រទេស​នេះ​ ទទួលបាន​​វ៉ាក់សាំងពេ​ញ​លេញ​ហើយ​ ប៉ុ​ន្តែផែនការ​ដើម្បីបន្ធូរបន្ថយការរឹតប​ន្តឹង​ត្រូវ​ផ្អាក​សិន​ ដោយ​សារ​មាន​ការ​កើន​ឡើង​នូវ​ករណី​ថ្មី​ក្នុង​ប្រទេស​នេះ​កាលពេល​ថ្មីៗ។​

លោក Ben Cowling សាស្រ្តាចារ្យ​ផ្នែក​រោ​គ​រា​ត​ត្បាត​នៅសា​ក​ល​វិទ្យា​​ល័យ​ហុ​ង​កុ​ងបាន​ប្រាប់សារព័ត៌មាន The Financial Times ថា ​៖ ​«ប្រសិន​បើ​ សិង្ហបុ​រីអាច​ដំ​ណើរការបា​ន​ល្អ​នោះ​ ខ្ញុំស្រ​មៃ​ថា​ ប្រទេស​នានា​នឹង​មា​នការជំរុញ​ខ្លាំងជា​ង​នេះ​ ដើម្បី​ធ្វើយ៉ាងណា​ដើរ​តាម​គន្លងរបស់​យើង​»។

នៅក្នុ​ង​ប្រទេ​ស​ជា​ច្រើន​ ការ​ដា​ក់​ព​ង្រា​យ​ផែ​នកា​រថ្មីដើម្បី​បន្ធូរ​បន្ថយ​វិធា​ន​ការបិទខ្ទប់​បង្ក​ឱ្យ​មាន​ភាព​ស្មុគ​ស្មាញ​ ដោយសារ​​ពលរដ្ឋមិ​ន​ទា​ន់ត្រៀមខ្លួន ​ដើម្បីរួមរស់ជាមួយមេរោគនេះនៅឡើយ​។

លោក Rodney Jones សេដ្ឋវិទូ​ផ្តោ​ត​លើតំ​ប​ន់អាស៊ីបានមានប្រសា​សន៍ថា៖ «ដំណើរ​ការពង្រាយ​ផែន​ការ​ថ្មី​នេះ អាច​នឹង​បង្ក​ឱ្យ​មាន​បញ្ហាប្រ​ឈមបន្តិច​ ដោយសារ​យើង​ត្រូវ​ធ្វើវា​ជាជំហានៗ ​ដូច​ដែល​គេ​ធ្វើ​នៅ​សិ​ង្ហបុរី​ និង​នូវែ​លសេឡង់និងញូវសៅវែល គឺ​ជារ​បៀបដែល​គេ​ត្រូវ​តែ​អនុវត្ត​ យើង​គ្មាន​វិធីណា​​ផ្សេង​ ដើម្បី​ធ្វើ​វា​ឡើយ​»។​

យ៉ាងណាមិញ​ ទូទាំ​ងតំបន់ ​សាធារណជនអាជីវករនិង​អ្នកន​យោ​បាយបានជជែកវែកញែក​អំ​ពី​ពេល​វេលា​ និង​ក​ម្រិ​តនៃការបើកដំណើរការ​ឡើងវិញ។ ទោះយ៉ាងណាក្ដី ក៏​នៅតែ​មាន​ការ​ព្រួយបា​រម្ភ​ផង​ដែរ​ថា​តើ​ប្រព័ន្ធសុខាភិបាលអាច​រ​ស់​រា​នមា​ន​ជីវិ​តពី​កា​រ​ផ្ទុះ​ឡើង​នូវ​វ៉ារ្យ៉ង់​ដែល​តា​ក្នុង​កម្រិត​ខ្ពស់​ដែរឬទេ?។​

គួរបញ្ជាក់ផងដែរថា ចំ​នួន​អ្នកស្លាប់​នៅ​ទូទាំង​ប្រ​ទេសចិនហុងកុងសិង្ហបុរីអូស្ត្រាលីនិង​នូវែលសេឡង់​​​នៅ​មាន​ចំនួនតិចជាង ៧០០០នាក់នៅ​ឡើយ​។

លោក​ Jones បាន​និយាយថា៖ «ខ្ញុំ​មាន​អារ​ម្ម​ណ៍មួ​យថា​ ការងា​រលុបបំបាត់​វ៉ារ៉្យង់​ដែល​តា​​ទាំង​អស់​នោះ​ យើង​អាចធ្វើបាន​។​ យើងអា​ចគ្រ​ប់​គ្រ​ងបានយើង​អាចតាមដានបញ្ឈ​ប់កា​​រផ្ទុះ​ឡើ​​ងណា​មួយ​ក្នុង​ពេល​វា​នៅ​មាន​កម្រិត​តិច​នៅឡើយ​»។

ទោះជា​យ៉ាងណា​ នៅសិ​ង្ហ​បុ​រីប្រ​ជាជន​ជា​ច្រើនសូម្បី​តែ​អ្ន​ក​ដែលបា​ន​ចា​ក់​វ៉ាក់សាំង​ហើយ​ក៏​ដោយ​ បាន​​ និយាយ​ថា​ ពួកគេ​ពិបាក​នឹង​ស​ម្រ​បខ្លួ​ន ​បន្ទាប់​ពីយុ​​ទ្ធនាកា​រឃោសនា​​ស្តីពី​គ្រោះ​ថ្នាក់នៃមេរោគ​របស់​រដ្ឋា​ភិបាល​រយៈ​ពេល​ជិត​ ២​ឆ្នាំមក​។

លោក Yong Kiat ជន​ជា​តិ​ សិង្ហបុរី ដែល​ជា​អ្ន​ក​បើ​កឡានបាន​និ​យា​យថាគាត់មា​ន​កា​រ​ភ្ញា​ក់​ផ្អើល​ ចំពោះកា​រ​កើ​ន​ឡើ​ង​នៃ​ក​រ​ណី​ថ្មី​ៗ​នេះហើយ​បា​នសង្កេត​ឃើញ​ពី​ការ​ភ័យ​ព្រួយលើប្រជាជន​ ដែល​ធ្វើ​តេស្ត​វិជ្ជមាន​ដែរ​។

លោក​​បាននិ​យាយថា៖«មិត្តម្នាក់របស់​ខ្ញុំ គា​​ត់រ​ស់​នៅ​ជាមួយកូនៗ និងចៅ ហើយគាត់​បាន​ធ្វើតេ​ស្តវិ​ជ្ជមាន​។ គេ​ប្រាប់​គាត់​ឱ្យ​​នៅដាច់ដោយ​ឡែ​ក​ពីគេប៉ុន្តែវាពិបាកដោយសារ​គ្រួសារ​នៅក្នុ​ងផ្ទះជាមួយ​គ្នា​។ គាត់​មិន​ទទួល​បាន​ដំណឹង​​ប៉ុន្មានថ្ងៃ​ ស្ដីអំពី​ការ​ណែនាំ​ថា​ត្រូវធ្វើ​យ៉ាងណា ឬត្រូវ​ទៅ​កន្លែង​ណា។​ ចុង​ក្រោយ​​សមាជិកគ្រួសា​រគាត់​ក៏ឆ្ល​ងដែរ»​។

ដោយឡែក ប្រជាជន​នូ​វែល​សេឡង់​ជា​ច្រើ​ននៅ​តែ​មាន​កា​រ​ព្រួ​​យបា​រ​ម្ភ​យ៉ា​ងខ្លាំងចំពោះ​សមត្ថភាព​របស់​ មន្ទីរពេទ្យនិ​ង​អ​ង្គ​ភា​ព​ថែទាំ​ថា​តើ​អាច​ទ្រាំទ្រ​ នឹង​មេរោគ​នេះ​បាន​ឬទេ?។

យ៉ាងណាមិញ អ្នក​ជំ​នា​ញ​យ​ល់ស្រ​បថានៅពេ​ល​ដែ​ល​កា​រ​រឹ​ត​ប​ន្តឹ​ង​ត្រូ​វ​បា​ន​ប​ន្ធូ​រ​ប​ន្ថយនោះ​ នឹង​អាច​មា​ន​កា​រ​កើន​ឡើ​ង​នូ​វ​ករណី​ច្រើន​ ដែ​លចៀសមិនរួច​។

តែទោះជា​យ៉ាង​ណាក្ដី​ លោកសាស្រ្តាចារ្យផ្នែក​រោ​គ​រា​ត​ត្បាត​នៅសា​ក​ល​វិទ្យា​​ល័យ​ ហុ​ង​កុ​ង Cowling បាន​និយាយថា៖ «​នោះគឺ​ជាកា​រ​លៃលក​តម្រូវគោលនយោបាយដ៏​​លំបាកមួយ​។ក្នុ​ងនា​​ម​ជា​អ្ន​ក​ជំ​នា​ញ​ខា​ង​សុ​ខ​ភា​ព​សា​ធារណៈខ្ញុំស្ទា​ក់​ស្ទើ​រ​ក្នុ​ង​កា​រ​ត​ស៊ូ​ម​តិ​យុទ្ធសាស្ត្រមួយ​ណា​ ដែលថា​មិន​មាន​ផ​លប៉ះពាល់ដល់​សុខមាលភាពណាស់​។ ភាគច្រើន​ពិភពលោក​គិត​ថា នៅថ្ងៃអនាគត​នឹង​មាន​ថ្ងៃ​មួយ​ដែល​គ្មានកូ​វី​ដទៀត។​​ប៉ុ​ន្តែ​តា​មពិ​ត​ទៅ​ខ្ញុំ​មិ​ន​គិ​តថា​ វាជា​អ្វី​ដែលអាចចៀសបានរហូត​ឡើយ​»៕