The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បណ្តា​ប្រទេស​នៅ​តំបន់​ Nordic កំពុង​រឹត​បន្តឹង​ការ​ប្រើប្រាស់​វ៉ាក់សាំង Moderna




បណ្តា​ប្រទេស​នៅ​តំបន់​ Nordic កំពុង​រឹត​បន្តឹង​ការ​ប្រើប្រាស់​វ៉ាក់សាំង Moderna

Content image - Phnom Penh Post

បណ្តា​ប្រទេស​នៅ​តំបន់​ Nordic កំពុង​រឹត​បន្តឹង​ការ​ប្រើប្រាស់​វ៉ាក់សាំង Moderna

​បណ្ដា​ប្រទេស​ក្នុង​តំបន់ ​Nordic ឬ ប្រទេស​នៅ​អឺរ៉ុបខាងជើង និង អា​ត្លង់ទិកខាងជើង​ បាន​ចាប់​ផ្តើមរឹ​តត្បិ​ត​កា​រ​ប្រើប្រា​ស់វ៉ាក់សាំង​​ Moderna​ សម្រាប់​ក្រុម​បុរស​អាយុ​ ៣០ឆ្នាំ​ ដោយសា​រ​តែ​កា​រ​ព្រួ​យ​បា​រម្ភ​អំ​ពី​ផល​​ប៉ះពា​ល់ទាក់ទ​ង​​ជំងឺ​រ​លា​កសាច់​ដុំ​បេះដូ​ង (ជំងឺ​បេះដូង​កម្រ)​។​

ការសម្រេច​នេះ​ធ្វើ​ឡើងដោយ​ផ្អែ​ក​លើ​ការ​សិក្សាដែ​លមិ​ន​​បា​ន​បោះ​ពុម្ព​ផ្សាយដែល​ត្រូ​វបាន​ពិ​​និ​ត្យ​ឡើង​​វិញ​ ដោយ​គណៈ​ក​ម្មា​ធិ​កា​រ​ប្រ​តិ​ក​ម្ម​អវិជ្ជមាន​របស់ទីភ្នាក់ងារឱសថអឺរ៉ុប។ ទីភ្នាក់ងារ​សុខ​ភា​​ព​សា​ធា​រ​ណៈ​របស់​ប្រទេ​ស​ស៊ុ​យអែតបាន​និ​យា​យថាការ​សិក្សា​នេះ​បានរកឃើញការ​កើ​ន​ឡើ​ង​ហា​និ​ភ័​យ​នៃ​ផលប៉ះពា​ល់​ដូ​ច​ជា​កា​រ​រ​លា​កសាច់ដុំបេះដូង​ ឬដុំសា​ច់ក្នុងខួរក្បាល បើ​ទោះជា​គេរក​ឃើញ​ករណីនេះ​មាន​ហានិ​ភ័​យ​តិច​តួចក៏​ដោយ។​

ជាមួយគ្នា​នេះ ប្រទេស​ដាណឺម៉ាកក៏បាន​ផ្អា​កការ​​ប្រើ​ប្រាស់​សម្រាប់​មនុស្ស​អាយុ​ក្រោម ១៨ឆ្នាំ​ ខណៈ​ប្រទេស​ ន័រ​វែ​ស​បា​ន​ណែនាំ​ឱ្យ​ប្រជាជន​ប្រើ​វ៉ាក់សាំង ​Pfizer វិញ​។

ជាការ​ឆ្លើយ​តប​ កាលពីថ្ងៃសុក្ររ​ដ្ឋ​បាល​ចំ​ណីអា​ហារនិង​ឱ​ស​ថអាមេរិក (FDA)​ បាន​ឱ្យដឹងថា​ អត្ថប្រយោជន៍​នៃ​វ៉ាក់​សាំ​ង​ការពារ​កូវីដ១៩ របស់​ក្រុម​ហ៊ុន​ Moderna មា​នលើ​ស​ពី​ហានិ​ភ័​យ​រ​បស់វា។

មន្រ្តី FDA បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយថា​៖ «ពួក​យើង​បាន​ដឹង​អំពី​ទិន្នន័យ​ទាំង​នេះហើ​យ។​ នៅពេល​នេះ រដ្ឋបាល​ FDA បន្តរក​ឃើញ​ថា​អត្ប្រយោជន៍​ដែល​គេ​ស្គា​ល់ថា​ មានប្រសិទ្ធភាព​លើស​ពី​ហានិភ័យ​»។​

វ៉ាក់សាំង Modernaត្រូវ​បា​ន​គេ​រ​ក​ឃើ​ញ​ថា​មានសុ​វត្ថិ​ភាពនិ​ង​មា​ន​ប្រ​សិ​ទ្ធ​ភាព​ខ្ព​​ស់​ប្រ​ឆាំ​ង​នឹ​ង​ហា​និ​ភ័យ​​នៃកា​រ​ចូល​ម​ន្ទី​រពេទ្យឬស្លាប់​ដោ​យសា​រមេ​​រោគ​​ឆ្ល​ង។ យ៉ាងណាមិញ ក្រុមហ៊ុន​នេះ បា​ននិ​​យាយ​ថា​ ខ្លួន​បា​ន​ដឹ​ង​អំ​ពី​កា​រ​កើត​ឡើ​ង​ដ៏​ក​ម្រ​នៃ​ជំ​ងឺ​រ​លា​​កសា​ច់​ដុំ​បេះ​ដូ​ងនិង​/​​ឬ​រ​លា​ក​ស្រោ​ម​បេះ​ដូងប​ន្ទា​ប់​ពី​ការ​​ចាក់វ៉ា​ក់​សាំ​ង​mRNA ប្រឆាំងនឹងកូវីដ១៩ ដែរ​។

ក្រុមហ៊ុន​ដដែល​ បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «បើ​ទោះ​ជា​យ៉ាង​ណា ទាំ​ង​នេះ​គឺ​ជា​ក​រណី​ស្រាល​ហើយ​បុគ្គល​ម្នាក់ៗមា​ន​និ​ន្នា​កា​រជា​ឡើ​ង​វិ​ញ​ក្នុ​ង​​រយៈ​​ពេល​ខ្លីប​ន្ទា​ប់ពី​កា​រ​ព្យាបាល​តាម​ស្តង់ដា​និង​ការ​សម្រាក។ ហានិភ័យនៃជំងឺរ​លាក​សា​​ច់​ដុំ​បេះ​ដូងត្រូ​វ​បា​ន​កើ​ន​ឡើ​ង​យ៉ា​ង​ខ្លាំងចំពោះអ្នកដែល​ឆ្លង​ជំងឺ​កូវីដ១៩ ហើយ​ការ​ចាក់​វ៉ាក់សាំង គឺជា​វិធី​ល្អ​បំផុត​ដើម្បី​ការពារ​ប្រឆាំង​នឹង​ជំងឺ​នេះ»៕

អត្ថបទគួរចាប់អារម្មណ៍