កាល​ពី​ថ្ងៃ​អាទិត្យ​ ទី ​១០​ តុលា ​រដ្ឋ​មន្រ្តី​អង់​គ្លេស​ និង​អៀរឡង់​មាន​ការ​ទាស់​សម្តី​គ្នា​នៅ​លើ​បណ្តាញ​សង្គម​ Twitter ​បន្ទាប់​ពី​អ្នក​ចរចា​ Brexit ​របស់​អង់​គ្លេស​លោក ​David Frost ​បាន​បង្ហាញ​ទស្សនៈ​របស់​លោក​ថា ​សហភាព​អឺរ៉ុប​ត្រូវ​តែ​យល់​ព្រម​ចំពោះ​ពិធី​ការ​របស់​អៀរឡង់​ខាង​ជើង​ដែល​គ្រប់​គ្រង​ច្បាប់​ពាណិជ្ជកម្ម​។

ពិធីសារ​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ Brexit ​ដោយ​នាយករដ្ឋមន្រ្តី​អង់គ្លេស​ លោក​ Boris Johnson ​បាន​ចរចា​ជា​មួយ​សហភាពអឺរ៉ុប​ ប៉ុន្តែ​ប្រទេស​អង់គ្លេស​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា​ ពិធីសារ​នេះ​ត្រូវ​តែ​សរសេរ​ឡើង​វិញ ​បន្ទាប់​ពី​ការ​ចូល​ជា​ធរមាន​ដោយ​សារ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ​2 ​នៅ​តែ​ប្រឈម​នៅ​ពេល​ធ្វើ​ការ​នាំ​ចេញ​ទំនិញ​អង់គ្លេស​ទៅ​អៀរឡង់​ខាង​ជើង​។

វិធានការ​នេះ​ ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​បន្ធូរ​បន្ថយ​ការ​ត្រួត​ពិនិត្យកាំកុងត្រូល​​គយ​ ការ​នាំ​ចេញ​សាច់​ ទឹក​ដោះ​គោ​និង​ផលិត​ផល​ម្ហូប​អាហារ​ដទៃ​ទៀត​ និង​ការ​នាំ​ចេញ​-ចូល​ឱសថ​ទៅ​អៀរឡង់​ខាង​ជើង​ពី​ចក្រភព​អង់គ្លេសជាដើម​​។

គណៈ​កម្មការ​សហភាព​អឺរ៉ុប​ក៏​នឹង​រៀប​ចំ​ផែន​ការ​ ដើម្បី​ចូល​រួម​ជា​មួយ​អ្នក​នយោបាយ​ អ្នក​ជំនួញ​ និង​អ្នក​ដទៃ​ទៀត​នៅ​អៀរ​ឡង់​ខាង​ជើង​ស្តី​ពី​បញ្ហា​នេះដែរ​៕