ប្រទេស​កាណាដានី ហ្សេរី​យ៉ា ជប៉ុន និង​ប៉ា​គីស្ថាន ស្ថិត​ក្នុ​ង​ចំ​ណោ​មភា​គី ៣១ ដើម្បី​ចូល​រួ​ម​កា​រ​ស​​ន្យា​ជា​ស​ក​ល​​ដឹ​កនាំ​​ដោយ​ស​ហ​រដ្ឋ​​អាមេរិក និង​ស​ហ​ភា​ពអឺរ៉ុប ដើម្បី​កា​ត់​ប​ន្ថ​យ​កា​របំ​ភា​យ​ឧស្ម័​ន​មេ​តា​ន​ ដែល​ធ្វើឱ្យ​ផែ​នដី​ឡើ​ងកំដៅផែនដី ៣០​%​ ​នៅចុង​ទ​ស​វត្ស​នេះ។ នេះ​បើតាម​ឱ្យដឹងពីសារព័ត៌មាន​ CNN។

ប្រទេស​ទាំង​នេះ ​តំណា​ងឱ្យ​ប្រមាណ​ជាង ៦០% នៃសេដ្ឋកិច្ចពិភពលោកទាំង​មូល​។

អ្នក​វិ​ទ្យា​សា​ស្ត្រ​បាន​និ​យា​យថា ការ​កា​ត់​ប​ន្ថ​យ​កា​រ​ប​ញ្ចេ​ញ​ឧស្ម័​ន​មេតា​ន​ គឺជា​វិ​ធី​លឿ​ន​បំ​ផុតដើម្បីប​ន្ថយ​កម្ដៅ​ផែនដី។ មេតានមាន​ឥ​ទ្ធិ​ព​ល​កម្ដៅ​ខ្លាំ​ង​ជា​ង​ឥ​ទ្ធិ​ព​លកម្ដៅ​កាបូ​ន​ឌី​អុ​ក​ស៊ីតទោះបី​ជា​ វាមិ​ន​ស្ថិ​ត​នៅ​ក្នុ​ង​បរិ​យា​កា​ស​យូរ​ក៏​ដោ​យ​។

មន្រ្តីរដ្ឋបា​ល លោក ​ចូបៃឌិន ​បា​ន​ហៅកោះ​ហៅ​​កា​​រ​ទ​ប់​ស្កា​ត់​កា​រប​ញ្ចេញ​ឧ​ស្ម័​នមេតានជា​យុ​ទ្ធ​សា​ស្ត្ររ​យៈ​ពេ​ល​ខ្លី​ដ៏​សំ​ខា​ន់​បំ​ផុត​មួ​យ ដើម្បី​ទ​ប់​ទ​ល់​នឹ​ងវិ​ប​ត្តិបម្រែបម្រួល​អាកាសធាតុ។

ការប្រមូល​ផ្តុំ​ឧស្ម័ន​មេតា​ន​ក្នុ​ង​ប​រិ​យាកាសបាន​កើ​​ន​ឡើ​ង​យ៉ាង​ឆា​ប់​រ​ហ័​ស​ក្នុ​ង​រ​យៈ​ពេ​ល​មួ​យ​ទ​សវ​ត្ស​រ៍​ចុ​ង​ក្រោ​យ​នេះ ​​ជាមួ​យ​នឹ​ង​អ​ត្រាកំ​ណើ​ន​ជា​មធ្យម ៥ ឆ្នាំ​។

លោក បៃ​ឌិន ​បាន​ប្រកាសកិច្ចព្រម​​ព្រៀ​ងមេ​តា​ន​ជា​មួ​យ​ស​ហភា​ព​អឺរ៉ុបនៅថ្ងៃទី ១៧ ខែកញ្ញា ក្នុង​កិ​ច្ច​ប្រ​ជុំ​បិ​ទ​ទ្វា​រ​ជា​ក់​ស្តែ​​ង​ជា​មួយ​មេ​ដឹ​ក​នាំ​ពិ​ភ​ព​លោ​ក​ដ​ទៃ​ទៀ​ត ​ស្តី​ពី​អា​កា​ស​ធា​តុ​នៅ​ខា​ង​ក្រៅ​ម​ហា​ស​ន្និបា​ត​អង្គការ​សហប្រជាជាតិ​។ សហ​រ​ដ្ឋអា​មេរិក និង​ស​ហ​ភា​ពអ៊ឺរ៉ុបកំពុ​ង​ធ្វើ​យុ​ទ្ធ​នា​កា​រ​ឱ្យ​ប្រ​ទេ​ស​ដ​ទៃ​ទៀ​​ត​ ចូលរួ​ម​នៅ​មុ​ន​ស​ន្និសី​ទ​អា​កា​ស​ធា​តុ​សំខាន់ COP26 នៅទីក្រុង Glasgow ហើយ​​នឹង​ចាប់​ផ្តើម​នៅ​ចុង​ខែនេះ​។​

គួរបញ្ជាក់ផងដែរថា មេតាន​ គឺ​ជា​ស​មា​ស​ធា​តុ​សំ​ខា​ន់នៃ​ឧ​ស្ម័​ន​ធម្ម​ជាតិដែល​ត្រូ​វ​បា​ន​គេ​ប្រើ​យ៉ា​ង​ទូ​លំ​ទូលា​យ​ស​​ម្រាប់​ច​ម្អិ​ន​អា​ហារ និងសម្រាប់​កម្ដៅ​ផ្ទះនៅ​ប្រទេស​មាន​អាកាសធាតុ​ត្រជាក់​ប៉ុន្តែ​វា​ក៏​អា​ច​ត្រូ​វ​បា​ន​ផ​លិ​ត​ដោ​យ​ធ​ម្មជាតិដោយ​​បន្ទុះ​ភ្នំ​ភ្លើ​ង​ កំទេច​កំ​ទី​រុ​ក្ខ​ជា​តិ​ ការចា​ក់​សំ​រាម​ សត្វ​ពា​ហនៈ និ​ង​កា​រ​លេចធ្លាយពីហេដ្ឋារចនាសម្ព័ន្ធប្រេ​ងឧ​ស្ម័ន និងធ្យូង​ថ្មជាដើម​៕​