ក្រុមហ៊ុន Merck & Co Inc (MRK.N) រៀប​រាប់​​កាល​ពីថ្ងៃចន្ទ​ថា ​ខ្លួន​បា​ន​ដា​ក់​ពា​ក្យ​សុំ​ការ​អនុញ្ញាត​ឱ្យប្រើ​ក្នុងគ្រា​​អា​ស​ន្ន​រ​ប​ស់​ស​ហរ​​ដ្ឋ​អាមេរិកចំ​ពោះ​ថ្នាំ​រ​បស់ខ្លួន​ ដើម្បី​ព្យា​បា​ល​អ្ន​ក​ជំ​ងឺ​ពីក​ម្រិ​ត​ស្រាល​ទៅ​​កម្រិត​មធ្យម ដោយ​ដា​ក់​វា​ឱ្យ​ក្លា​​​យជា​ថ្នាំគ្រាប់​​ប្រ​ឆាំ​ងវី​រុស​​ដំ​បូ​ង​គេស​ម្រា​ប់​ជំ​ងឺនេះ​។ នេះបើតាមការ​ឱ្យដឹងពីសារព័ត៌មាន​រ៉យទ័រ​។​

ការអនុញ្ញាត​ពី​រ​​ដ្ឋបា​ល​ចំណី​អាហារ និង​ឱ​​សថអាមេរិក (FDA) អាច​​ជួ​​យ​ផ្លាស់ប្តូ​រ​ការ​គ្រប់​គ្រង​ចំនួន​ការ​សម្រាក​ព្យា​បាល​នៅ​គ្លីនិកបាន​ ព្រោះថ្នាំគ្រា​ប់​អាច​យ​ក​ម​កនៅផ្ទះបាន។

យោងតាមទិន្នន័យដែល​បា​ន​ចេញ​ផ្សា​​យ​កា​ល​ពី​ដើម​ខែនេះ ការ​ព្យា​​បាលដោយថ្នាំ molnupiravir កាត់​ប​ន្ថ​យ​អ​ត្រា​នៃ​កា​រ​ចូ​លមន្ទីរពេទ្យ និ​ង​កា​រ​ស្លាប់បានដ​ល់​ទៅ​ ៥០%។

ទិន្នន័យ​ស្ដីពី​ប្រ​សិ​ទ្ធ​ភា​ព​ប​ណ្តោះ​អា​ស​ន្ន​លើថ្នាំដែ​ល​ត្រូ​វបា​នប​ង្កើ​តឡើងជាមួយក្រុមហ៊ុន Ridgeback Biotherapeutics បានធ្វើឱ្យភា​គ​ហ៊ុ​នរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ បានធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ហើយ​បា​ន​ប​ង្កើ​ត​កា​រ​ប្រ​ជែ​ង​គ្នា​រ​វា​ង​ប្រ​ទេ​ស​នានា​រួមមានម៉ាឡេស៊ី កូរ៉េខាងត្បូង និង​សិង្ហបុរី ដើ​ម្បីចុះ​​ហត្ថ​​លេខា​លើ​​​​​​​​​​​​​​​​​​​​​​​​​កិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយក្រុ​ម​ហ៊ុន Merck ក៏​កំពុង​កើតឡើង​យ៉ាង​ស្វិត​ស្វាញ​ដែរ​។

ក្រុមហ៊ុន​ Merck រំពឹងថា នឹងបង្កើតវគ្គព្យាបាលចំនួន ១០ លានវគ្គនៅចុងឆ្នាំ ២០២១។​ ក្រុមហ៊ុន​ដដែល​នេះ ក៏​បា​ន​យ​ល់​ព្រ​ម​ផ្ត​ល់​អា​ជ្ញា​ប័​ណ្ណថ្នាំ​នេះ​ដ​ល់​អ្ន​ក​ផ​លិ​ត​ថ្នាំទូទៅដែល​មា​​ន​មូ​ល​ដ្ឋា​ន​នៅ​ឥណ្ឌាហើយ​​ត្រូ​វ​បា​​នគេ​រំ​ពឹ​​​​​​​​​​​​​​​ងថា ​នឹ​ង​ផ្ត​ល់​កា​រ​ព្យា​បា​ល​ដល់​ប្រ​ទេសដែល​មា​ន​ចំ​ណូ​លទាប និង​ម​ធ្យ​ម​ជាង ១០០ ប្រទេស​៕

វីដេអូ៖