កាលពី​​ថ្ងៃអង្គារ ប្រទេស​ឥណ្ឌា បានណែនាំឱ្យប្រើ​ក្នុងគ្រាអា​សន្ន​នូវ​វ៉ាក់សាំង​​កូវីដ ១៩ របស់ក្រុមហ៊ុន​ Bharat Biotech លើកុមារអាយុក្រោម ១២ ឆ្នាំ​ ដែលធ្វើ​ឱ្យ​ក្រុម​ហ៊ុ​ននេះ​ក្លាយ​ជា​ក្រុមហ៊ុន​​ផ​លិ​ត​វ៉ា​ក់​សាំង​ ជា​លើក​ដំបូ​ង​នៅ​ក្នុង​ប្រ​ទេ​ស​ ដែលទទួលបានអនុម័ត​ដាក់​ឱ្យ​ប្រើប្រាស់​ក្រោយ​មាន​ការ​ពិនិត្យ​ទិន្នន័យ​សាកល្បង​របស់​ខ្លួន​លើ​ក្រុមអាយុ ២-១៨ ឆ្នាំ។ នេះ​បើតាមការឱ្យដឹងពីសារព័ត៌មាន​ CNA។​

ការសម្រេច​ចិ​ត្ត​នេះ​ កើត​ឡើ​ង​នៅ​ពេ​លដែល​​ឥណ្ឌាផ្លា​ស់​ប្តូ​រ​កា​រ​ផ្តោ​ត​អា​រ​ម្ម​ណ៍​លើ​កា​រ​ចា​ក់​វ៉ា​ក់​សាំ​ង​កា​រ​ពារ​កុមារ​ពី​វីរុស​កូ​រ៉ូណា​ ដោយ​បាន​ចា​ក់​វ៉ា​ក់​សាំ​ង​ជាង​ ៩៥០ លានដូស​ ដល់​មនុស្ស​ពេញវ័​យ​ក្នុង​ចំណោម​ប្រជាជនសរុប​​ជិត​ ១,៤ ពាន់លា​ននាក់​របស់ខ្លួ​ន។​

វ៉ាក់សាំង Covaxin ជាង ១១០ លានដូស​ ត្រូវ​បាន​គេ​ចែក​ចាយ​ ហើ​យ​ក្រុ​ម​ហ៊ុ​ន​កំ​ពុ​ង​ដំ​ណើ​រ​ការ​ធា​នា​ការ​ចុះប​ញ្ជីកា​រប្រើ​ប្រា​ស់​គ្រា​អា​ស​ន្ន​​ពី​អង្គ​​កា​រ​សុ​ខភា​ព​ពិភ​ព​លោ​ក​ ដែល​ការ​​ស​ម្រេ​ច​ចិត្តនេះ នឹង​សម្រេច​ជា​ផ្លូវ​ការ​​នៅចុងខែនេះ។

គួរបញ្ជាក់​ផងដែរថា វ៉ាក់សាំង​ Covaxin របស់ Bharat Biotech ដែលប្រើវី​រុស​កូរ៉ូណា​អ​ស​ក​ម្ម​ជា​មួ​យ​ថ្នាំ​ប​ង្កើ​ន​ភាពស៊ាំស្ថិតក្នុ​ង​ចំ​​ណោ​ម​វ៉ាក់សាំង​ចំនួន​ ៣ ប្រភេទ​ផ្សេងទៀត​ ដែល​ត្រូវ​បាន​​ប្រើ​នៅ​ក្នុ​ងប្រ​ទេ​ស​ឥណ្ឌា​បច្ចុប្បន្ន​៕