ក្រុមហ៊ុន​វ៉ាក់សាំង​​ម៉ូឌើណា (Moderna) កាលពី​ថ្ងៃអង្គារបាន​និ​យា​យថា រដ្ឋ​បា​ល​ចំ​ណី​អា​ហា​រនិង​ឱសថ​អាមេរិក​ (FDA) គួរតែអនុញ្ញាតឱ្យ​មានការចាក់ដូស​ទី៣ ចំពោះម​នុស្សចាស់​ និងក្រុម​​មនុស្សរស់​នៅ​ដោយ​មាន​​ហានិភ័យ​ខ្ពស់​។​ នេះ​បើ​តាមការ​ឱ្យដឹងពីសារព័ត៌មាន​ CNA។

ក្រុមហ៊ុនដដែល​នេះ បាន​បង្ហាញអំពី​ទិន្នន័យ​នៃប្រសិទ្ធភាព​របស់​វ៉ាក់សាំងរបស់​ខ្លួន​ ក្នុង​ការ​​​ឆ្លើយ​​​ត​​ប​​នៃ​​ប្រ​ព័ន្ធ​ភា​ព​ស៊ាំ​ ដើម្បី​​កា​ត់​ប​ន្ថ​យ​ចំ​នួ​ន​​នៃ​ការ​ឆ្លង​មេរោគថ្មីចំពោះ​ម​នុ​ស្ស​ពេ​ញ​វ័​យដែល​បាន​ចាក់វ៉ា​ក់សាំង​ពេញ​លេញ​។

ការអត្ថាធិប្បាយរបស់ក្រុមហ៊ុន​បាន​ឱ្យ​ដឹង​ក្នុង​ឯកសារ​ស​ង្ខេ​ប​មុន​កិ​ច្ច​ប្រ​ជុំនៅថ្ងៃព្រហស្បតិ៍ និង​ថ្ងៃ​សុក្រសប្ដាហ៍​មុន​​របស់​ទី​ប្រឹ​ក្សា​អ្ន​កជំ​​នា​ញ​ខា​ង​ក្រៅ​របស់រដ្ឋបាល ​FDA ដើម្បី​ពិភាក្សា​អំពីកា​រ​បង្កើ​ន​ក​ម្រិ​​តថ្នាំវ៉ាក់សាំងកូវីដ ​១៩ របស់ម៉ូឌើណា និងវ៉ាក់សាំង​ចន​សុនអ៊ែន​ចន​សុន​។

គូ​ប្រជែង​វ៉ាក់សាំង​នេះ គឺ​វ៉ាក់សាំង​ចនសុនអ៊ែន​ចនសុនកាល​ពី​ថ្ងៃអង្គារ ក៏​បាន​ដក​ស្រង់​ទិន្នន័យដែល​បង្ហាញ​ពី​ការ​បង្កើន​កា​រ​ការពារប្រសិទ្ធភាព​វ៉ាក់សាំង​ ដែ​ល​អា​ច​នឹង​ចែក​ចាយ​ក្នុង​រ​យៈ​ពេល ២ ខែ​ បន្ទាប់​ពី​ចែក​ចាយ​​វ៉ា​ក់​​សាំ​​ង​​​បាច់​ដើមរបស់​ខ្លួន​៕