មន្រ្តីឥណ្ឌាបា​ន​និ​យា​យកាលពីថ្ងៃពុធថា ប្រទេ​ស​ឥ​ណ្ឌា​ បានបន្តការនាំចេញវ៉ាក់សាំងកា​រ​ពា​រជំងឺកូវីដ ១៩ បន្តិចបន្តួចហើយនឹ​ង​ប​ង្កើ​ន​កា​រនាំ​ចេ​ញ​ឱ្យ​ខ្លាំ​ង​ក្នុ​ង​រ​យៈពេ​ល​ ២-៣ ខែ​ខាង​មុខ​នេះ​ នៅពេ​ល​ស្តុ​ក​នៅក្នុ​ង​ស្រុ​ក បាន​កើ​ន​ឡើងហើយ​ចំ​នួន​ប្រ​ជា​ជ​ន​ភា​គ​ច្រើនបា​នទទួល​​វ៉ាក់សាំងរួចហើយ។ នេះ​បើតាមការ​ឱ្យ​ដឹងពីសារព័ត៌មាន CNA។

ស្ថានទូត​ឥ​ណ្ឌាប្រ​ចាំ​នៅ​ទីក្រុ​ង​តេអេរ៉ង់បាន​និ​យា​យថា វ៉ាក់សាំង​ប្រមាណ​ ១០០ លានដូស​នៃ​វ៉ាក់សាំង​កូវ៉ា​ស៊ីន​ ផលិត​ដោយក្រុមហ៊ុនឥណ្ឌា Bharat Biotech បានដឹក​ទៅ​កាន់​​ប្រទេស​អ៊ីរ៉ង់ កាលពីសប្តាហ៍​មុន។

ប្រភព​ពីខាង​រដ្ឋា​ភិ​បា​ល​បាន​និ​យាយ​ថា វ៉ាក់សាំ​ង​ក៏​ត្រូវ​បា​នប​​ញ្ជូ​ន​ទៅប្រ​ទេ​​សនេ​ប៉ា​ល់​ ផង​ដែរ​ ដោយ​បន្ថែម​ថា​ កិច្ចខិ​ត​ខំ​ប្រឹ​​​ងប្រែងនេះផ្តោតលើប្រទេសជិត​ខា​ង​។ ប្រភព​ដដែល​បាន​និយាយ​ថា​ រហូត​មក​ដល់​ពេល​នេះ វ៉ាក់សាំងប្រហែល ៤ លាន​ដូស ត្រូវ​បា​ន​នាំ​ចេញដែល​ជា​ចំ​នួ​ន​តូ​ច​មួយដែល​ស​មា​មា​ត្រ​ទៅ​នឹ​ង​វិ​ស័​យ​កា​រ​ទូ​​ត​​វ៉ា​ក់សាំ​​ងដ៏​ធំ​ដែ​ល​រ​ដ្ឋា​ភិ​បា​ល​រ​ប​ស់​នា​យ​ករដ្ឋមន្រ្តី Narendra Modi បាន​ដា​ក់​​ឱ្យ​ដំ​ណើ​រកា​រ​នៅឆ្នាំ​នេះ មុ​​នពេ​លរ​ល​ក​ឆ្លង​ទី​២ បង្ខំ​ឱ្យ​បញ្ឈប់​ការ​ផលិត​។

ប៉ុន្តែឥឡូ​វនេះ​ប្រ​ជា​ជន​ចំនួន ៣ ភាគ ៤ បាន​ទទួល​វ៉ាក់សាំង​យ៉ាងហោច​ ១​ ដូសរួច​ហើយ ហើយ ១ ​ភាគ ​៣ ​នៃប្រជាជន​ទាំង​នេះ បាន​ចាក់​វ៉ាកសាំង​ដល់ទៅ ២ ដូសរួចដែរ​។ យ៉ាងណាមិញ ប្រ​ទេ​ស​ឥណ្ឌា ​ត្រៀ​ម​​ខ្លួន​​ដើរ​តួ​នា​ទីយ៉ា​ង​សំ​ខា​ន់​ក្នុ​ងកា​រ​បំ​ពេញ​ត​ម្រូ​វ​កា​រ​វ៉ា​ក់សាំងរបស់ប្រទេសដទៃទៀត។

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថាន​សេរ៉ូមកំពុង​ផលិ​ត​វ៉ាក់សាំង Oxford AstraZeneca ចំនួន ២២០ លាន​ដូស​​ ​ក្នុង​ ១ ​ខែ កើ​ន​ឡើងពី ១៥០ លានដូស នៅក្នុងខែ​សីហា ហើយក្រុមហ៊ុន ​Bharat Biotech ក៏​កំពុង​ផ្គត់​ផ្គង់​វ៉ាក់​សាំ​ង​ ដែល​ផលិត​ក្នុងស្រុក​​ចំនួន ៣០ លានដូស​ ដែ​លគ្រោ​ង​​បង្កើន​ផលិតភាព​ដល់ ៥០ លាន​ដូស​នៅ​ខែក្រោយ៕