អង្គការ​សុខភាព​ពិភព​លោក​ បានបង្ហើ​បឱ្យដឹងពី​ក្រុម​អ្នក​វិ​ទ្យាសាស្ត្រ​ថ្មី​ ១ ​ក្រុម​ ដែល​នឹង​ទ​​ទួ​ល​ប​ន្ទុ​ក​ស៊ើ​ប​អ​ង្កេត​យ៉ាង​ម៉ឺងម៉ា​​ត់ពី​ប្រភព​ដើម​វីរុស​កូរ៉ូណាថា ​តើ​វា​កើ​ត​ឡើង​យ៉ាង​ដូចម្តេច?​។ នេះ​បើតាម​ការឱ្យ​ដឹង​ពីសារព័ត៌មាន​ South China Morning Post។

ស្ថាប័នដដែល​នេះ បាន​ប្រកាស​អំពី​ការបង្កើត​ក្រុមអ្នកស្រាវជ្រាវ​ចំនួន​​ ២៦ នាក់​ កាលពី​ថ្ងៃ​ពុធ រួមមាន​អ្នក​ជំនាញ​ផ្នែកវីរុស​ ផ្នែក​​រោគ​រាត​ត្បាត​ ផ្នែក​សុខភាព​សត្វ​ និង​សុវត្ថិភាព​ជី​វ​សាស្ត្រ​ ក៏ដូចជា​អ្នក​ជំនាញ​មក​ពី​វិស័យ​ដ​ទៃទៀត​ដែរ។ បេក្ខជនជាង ៧០០ នាក់​ ត្រូវ​បាន​ជ្រើ​ស​រើសដោ​យ​អង្គ​​ការ​សុ​ខភា​ព​ពិ​ភពលោក ​មក​ពី​ប្រទេ​ស​នា​នា​ រួមមានចិន អាមេរិក ឥណ្ឌា កេនយ៉ា និង​ប្រេស៊ីលជាដើម​។

ក្រុមអ្នក​វិទ្យាសាស្ត្រ​ថ្មី​នេះ ត្រូ​វបា​ន​​គេ​ស្គាល់​ថា ជាក្រុ​ម​​ប្រឹក្សា​​​វិ​ទ្យា​សា​ស្ត្រស្តី​ពី​ប្រភព​ដើម​នៃ​មេរោគ​ ឬ​ហៅកាត់​ថា Sago ដែល​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​លើការ​ស៊ើ​ប​អង្កេត​អំពី​ដើ​ម​កំ​ណើ​តមេរោគកូរ៉ូណា​របស់ អង្គការ​ WHO ក្រោយ​​ពី​ក្រុមអ្នកជំនាញដំបូងបាន​ធ្វើ​ដំ​ណើ​រ​ទៅ​ប្រ​​ទេ​ស​ចិន ​​កា​ល​ពី​ដើមឆ្នាំនេះ ក្នុង​បេសក​កម្ម​រយៈពេល​ ៤ សប្តាហ៍នៅទីក្រុងវូហា​ន ដែល​គេ​ចាត់​ទុក​ថា​ជា​ប្រភព​ផ្ទុះ​វីរុស​កូរ៉ូណា​កាលពី​ដើម​ឆ្នាំ​ ២០២០​​។

ក្រុម​ Sago ដែល​ជា​ស្ថា​ប័​ន​អចិ​ន្រ្តៃយ៍នឹ​ង​ត្រៀ​ម​ខ្លួន ដើម្បី​ស៊ើ​ប​អង្កេ​ត​ប្រ​​ភ​ពដើ​ម​នៃ​វីរុស​បច្ចុប្បន្ន​ និង​នាពេល​អនាគត ដែល​ក្រុមនេះ ​នឹង​ចា​ប់​ផ្តើ​ម​ជួ​ប​ប្រ​ជុំ​នៅ​ចុងខែនេះ​ ក្រោយ​​មាន​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​រយៈពេល ២ សប្តាហ៍លើសមាជិកដែល​បានស្នើ​កន្លង​មក​។

ទីភ្នាក់ងារ​សុខ​ភា​ព​រ​ប​ស់អ​ង្គ​កា​រ​ស​ហប្រជាជាតិបាន​និ​យា​យថា ក្រុមនេះនឹង​ជួយ​ផ្តល់​ដំ​បូ​ន្មាន​ដល់​អង្គការ​សុ​ខ​ភា​ពពិ​ភព​លោកអំ​ពីការ​អភិវឌ្ឍ​កា​រត្រួ​តពិនិត្យ និង​កា​រគាំទ្រ​កា​រសិក្សា​ជា​ស៊េរី អំពី​ប្រភព​ដើម​នៃ​មេរោគ​ឆ្លង​រួមទាំ​ង «ដំបូន្មានរហ័ស» លើ​ផែន​ការ​ប្រតិបត្តិការ​ផ្សេងៗ​នាពេល​អនាគត​ផងដែរ​។

ពួកគេ​ក៏នឹ​ង​ប​ង្កើ​តក្រ​ប​ខ័​ណ្ឌ​ស​ម្រា​ប់​ដោះ​ស្រា​យ​​កា​រ​ស្រា​វ​ជ្រាវ​ប្រភព​ សម្រាប់​ការ​ផ្ទុះឡើ​ង​នា​ពេល​អនាគត​ផងដែរ​។

លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុ​ខ​ភា​ពពិ​ភ​ពលោកបា​នមា​ន​ប្រសា​ស​ន៍​ថា៖ «ការ​លេ​​ច​ចេញ​នូ​វ​​មេរោ​គថ្មីដែ​លមា​ន​ស​ក្តា​នុ​ព​លក្នុ​ង​កា​រ​ប​ង្ក​ឱ្យមានជំងឺ​រាតត្បាតនិង​រោ​គរា​ត​ត្បាត​ គឺជា​កា​រ​ពិត​នៃ​ធម្ម​ជាតិឧទាហរណ៍ដូច​វីរុស​ Sars-CoV-2 គឺជា​វី​រុ​សថ្មីបំផុត​ ក៏​ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ជា​វីរុស​ចុង​ក្រោយ​ដែរ»។

លោក Lawrence Gostin នាយកមហាវិទ្យាល័យនៃវិទ្យាស្ថាន O''Neill ទទួល​បន្ទុក​ខាង​ច្បាប់​សុខភាព​ជាតិ​ និង​ស​កល​នៅ​សាកលវិទ្យាល័យ Georgetown ​សហរដ្ឋអាមេ​រិកបា​​ន​មានប្រសាសន៍ថា​៖ «អង្គការ​ WHO បានបោះ​ជំហាន​យ៉ាង​ឆ្លាត​វៃ​ក្នុង​ការ​បង្កើ​តក្រុម​ប្រឹក្សា​មួយ​នេះ។ ការធ្វើ​បែប​នេះ​នឹង​បង្កើត​បាន​នូវ​ទំនុក​ចិត្ត​សាធារណៈ​ និង​​ទ​ទួល​បា​ន​ទំ​នុក​ចិ​​ត្ត​ពីរដ្ឋាភិបាលនិង​អ្នកវិ​ទ្យាសាស្ត្រយ៉ាង​ទូលំ​ទូលាយ​»។​

គួរ​បញ្ជាក់ផងដែរថា អង្គ​កា​រ​សុ​ខ​ភា​ពពិភពលោក​ ឬ WHO បាន​ប្រកាស​ពី​ការ​សម្រេច​ចិត្តក្នុង​ការ​បង្កើត​ក្រុ​មនេះ​ កាលពី​ខែកក្កដាច្រើនខែ​បន្ទា​ប់ពី​ការ​បញ្ចប់​​បេសកកម្មដំណាក់​កាលទី១ ដ៏ចម្រូង​ចម្រាស​ ដែល​ប្រទេស​នានា​ រួម​ទាំ​ងស​ហ​រ​ដ្ឋអាមេរិកជប៉ុននិង​អូស្ត្រាលីនិយាយថា​ ដំណើរ​ការ​នេះ​កង្វះ​តម្លា​ភាពព្រោះ​មិន​មាន​ការចូល​រួមពេញលេញ​​ពី​រដ្ឋាភិបាល​​ចិន​។​

ក្រុមអ្នក​រិះគ​ន់​ បាន​និ​យា​យថាក្រុម​អ្នក​សិក្សាពី​​ប្រភព​ដើម​បាន​ទទួល​ទំនាស់​ផ​ល​ប្រយោជន៍ព្រោះ​សមាជិក​ក្រុមលោក Peter Daszak អ្នក​ឯកទេស​​ជំ​ងឺអេកូឡូស៊ី ​មានទំនា​ក់ទំ​​នងកា​រងា​រ​យូ​រ​អ​ង្វែង​ ជាមួយ​មន្ទី​រ​ពិសោ​ធ​​ន៍​មួ​យគឺវិ​ទ្យា​​​​​​​​​​​​ស្ថាន​វូ​ហា​នវិ​ទ្យាសា​ស្ត្រ​មេ​រោគ​។

បញ្ជី​ចុង​ក្រោ​យ​នៃ​អ្ន​កជំនាញ Sago នឹ​ង​ត្រូ​វ​​បាន​ត្រួត​ពិនិត្យ​ដោ​យ​ម៉ឺងម៉ាត់ និង​ល្អិត​ល្អន់​បំផុត​សម្រាប់​សម្ព័ន្ធ​ភាពមុ​ន​នេះ​។ បើ​យោ​ង​តា​ម​អ្ន​ក​ជំនា​ញ​អ​ភិ​បា​ល​កិ​ច្ចសុ​​ខ​ភា​ព ​និ​ងជា​សាស្រ្តាចា​រ្យ​សាកល​វិទ្យាល័យ​ហ្គ្រី​ហ្វីត​ប្រទេស​អូស្ត្រាលី​គឺលោក​​ស្រី Sara Davies។

ទោះយ៉ាងណា គេ​មើល​ឃើញ​ថា ក្រុ​ម​នេះ​កំ​ពុ​ង​បោះ​ជំ​ហា​ន​ចូ​ល​ទៅ​ក្នុ​ង​ទឹកដីដែល​មិន​ប្រាកដប្រជា​មួយ​អំ​ពី​អនាគត​នៃ​បេស​ក​ក​ម្ម​បែ​ប​នេះ​ទៅកា​ន់​ប្រ​ទេសចិន​ ព្រោះ​កាលពីខែកក្កដាទីក្រុ​ង​ប៉េ​កាំង ​ធ្លាប់​បាន​ច្រាន​ចោលផែ​ន​កា​ររបស់អង្គការ ​WHO ដែលរួមប​ញ្ចូ​ល​កា​រ​ស្រាវជ្រា​វ​ប​ន្ថែ​មនៅក្នុងប្រទេសនេះ។

ទីក្រុងប៉េកាំង បា​ន​សង្ក​​ត់ធ្ង​ន់​ម្តងហើ​យ​ម្ត​ងទៀតចំ​ពោះ​កា​រ​បើ​ក​ចំហរ​បស់ខ្លួ​នក្នុ​ង​កា​រ​ធ្វើ​ការ​ជាមួ​យ​អ​ង្គ​កា​រ​សុ​ខ​ភា​ព​ពិ​ភ​ពលោ​ក​ស្តី​ពី «ការតាមដា​នប្រ​ភព​ដើម​ជាស​កល​»​ និង​ការពា​រ​ត​ម្លា​ភា​ព​រ​ប​ស់​ខ្លួន​នៅ​ក្នុង​បេសកកម្ម​ចុ​ងក្រោ​​យ ប៉ុន្តែ​ក៏​មាន​ការ​​លើ​កឡើ​ង​ដែរ​ថា ផែន​កា​រ​ប​ញ្ចូ​ល​កា​រ​ធ្វើ​សវ​ន​ក​ម្ម​ម​​ន្ទីរ​ពិ​សោធ​ន៍​ គឺ​មាន​ហេតុផ​ល​ន​យោ​បាយ និង​កំពុង​ផ្តោត​លើ​ការ​ផ្លាស់​ប្តូរ​ទៅ​ក្រៅ​ប្រទេ​ស​។

ទន្ទឹម​នឹ​ងនេះ ការអត្ថាធិប្បាយនៅក្នុងសុន្ទ​រ​ក​ថា​របស់គណបក្សកុម្មុយនីស្ត People’s Daily កាល​ពី​ដើម​ខែ​នេះ​ ក៏​​បានចោទសួ​រថា តើក្រុម​ Sago នឹងអាច​ទទួល​ឥ​ទ្ធិពលពីអាមេរិក ឬយ៉ាងណា​?។

លោក​ស្រី Davies បានឱ្យ​ដឹងថា៖ «​បេ​​សកក​ម្ម​ទៅកា​ន់ប្រទេ​ស​ចិ​នរបស់​ក្រុម​ Sago អាចជា​ការ​បំពុល​មួយ​ ដែល​ពង្វាង​ការ​ចាប់​អារម្មណ៍​ពី​ប្រទេស​ផ្សេង​ ដោយងាក​មក​រក​តែ​ប្រទេស​ចិន ​តែ​ឯង។ នេះ​ក៏​អាច​ចោទជា​សំណួរ​មួយ​ថា​ ប្រទេស​មួយ​គំនរ​ មិន​រក​ ហេតុអ្វី​មក​រក​តែ​ចិន?»​

ទោះយ៉ាងណា គេ​នៅ​មើល​ឃើញ​​ប​ញ្ហា​ប្រ​ឈ​ម​ធំ​ធេ​ងសម្រាប់​ក្រុម Sago ក្នុ​ង​កា​រ​ទទួ​ល​បា​ន​ល​ទ្ធ​ភាព​ប​ន្ត​កា​​រ​ស៊ើ​បអ​ង្កេត​ដើ​មកំ​ណើ​ត​មេរោគ​នៅ​ក្នុងប្រ​ទេ​ស​ចិ​ន៕​