ដែនដី​ភាគ​ខាង​ជើង​អូស្ត្រាលី​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ បាន​កំណត់​ឱ្យ​បុគ្គលិក​ផ្នែក​សេវាកម្ម​ដែល​រួម​មាន​អ្នក​លក់​ដូរជាង​កាត់សក់ អ្នក​ធ្វើការ​ធនាគារក៏​ដូចជា​អ្នក​ធ្វើ​ការ​ផ្នែក​បដិសណ្ឋារកិច្ច​នានា ត្រូវ​តែ​ទទួល​យក​ការ​ចាក់​វ៉ាក់សាំង បើទោះ​បី​ជា​នៅ​ដែនដី​នេះ​មាន​ករណី​វិជ្ជមាន​កូវីដ ១៩ តែ​ជាង ២០០ ករណី​ ហើយ​មាន​អត្រា​​អ្នក​បានចាក់​វ៉ាក់សាំង​យ៉ាង​តិច​ ១ ​ដូស​រហូត​ដល់ ៨០% ក៏​ដោយ។

អភិបាល​ដែនដី​ភាគ​ខាង​ជើង​លោក Michael Gunner បាន​ប្រកាស​ថា «នរណា​ក៏​ដោយឱ្យ​តែ​ធ្វើ​ការ​ជាមួយ​សាធារណៈ​ត្រូវ​តែ​ទៅ​ចាក់​វ៉ាក់សាំង»។

ទោះ​បី​ជា​មាន​ករណី​វិជ្ជមាន​ទាប​ក្ដីក៏​អាជ្ញាធរ​ដែនដី​នោះ​នៅ​តែ​មាន​ក្ដី​ព្រួយបារម្ភ​ថា ជំងឺ​រាតត្បាត​សកល​នេះ​អាច​នឹង​វាយលុក​ដែនដី​ខ្លួន​នៅ​ពេល​ណា​មួយ។

ចំពោះ​ទោស​ទណ្ឌ​នៅ​ដែនដី​ភាគ​ខាង​ជើង​អូស្ត្រាលី​វិញ ប្រសិន​បើ​បុគ្គលិក​ធ្វើ​ការ​ផ្នែក​សេវាកម្ម​មិន​ទៅ​ចាក់​វ៉ាក់សាំងត្រឹម​ថ្ងៃ​ទី ២៤ ខែ​ធ្នូ​ទេ បុគ្គលិក​នោះ​នឹង​ត្រូវ​បញ្ឈប់​ពី​ការងារ​ហើយ​រង​ពិន័យ​ជា​ទឹកប្រាក់​ប្រមាណ ៣ ៧០០ ដុល្លារ​អាមេរិក៕

ហ៊ីម រដ្ឋា