កូរ៉េខាងត្បូ​ងបា​ន​ប​ង្កើ​តក្រុម​ប្រជុំ​មួយ​ កាលពីថ្ងៃពុធ​ ដើ​ម្បី​ពិ​ភា​ក្សា​អំពីយុទ្ធសាស្ត្រស្តីពីរបៀប «រៀន​​រស់​នៅជាមួ​យកូ​វីដ ១៩» ក្នុងរ​យៈ​ពេ​ល​វែង ខ​ណៈ​​​ប្រ​ទេ​ស​នេះ​ព្យា​យា​ម​លុ​ប​បំ​បា​ត់​វិធាន​​​​រឹត​ត្បិត​គម្លាត​សង្គម​​ និង​ដំណើរ​ការ​សកម្មភាព​សេដ្ឋកិ​ច្ច​ឡើ​ងវិញ​ ក្រោយចំនួន​ទទួល​បាន​វ៉ាក់សាំង​របស់​ប្រជាជន​នៅទូទាំង​ប្រទេស​កើន​ឡើង​។ នេះ​បើយោង​តាម​សារព័ត៌មាន CNA។

ក្រសួង​សុខាភិបាល​បាន​និ​យា​យកា​ល​​ពី​​​​ស​ប្តា​ហ៍​មុន​ថាក្រោម​យុ​ទ្ធ​សា​​ស្ត្រ ​រដ្ឋា​ភិ​បា​ល​មាន​បំ​ណ​ង​ប​ន្ធូ​រ​ប​ន្ថ​យ​កា​រ​រឹ​ត​​ត្បិតមេរោ​គកូ​​រ៉ូណា​​សម្រា​ប់​ប្រ​ជា​ព​ល​រដ្ឋដែ​លអា​ច​​ប​ញ្ជាក់​ថាពួ​កគេ​​បាន​ចា​ក់​វ៉ា​ក់​​សាំង​​ការពា​រ ពេញ​លេញ​ ​ខ​ណៈ​ដែល​លើក​ទឹ​ក​ចិ​ត្ត​អ្ន​ក​ជំងឺ​ ដែ​លមា​នរោ​គ​ស​ញ្ញាកូ​វី​ដ​ ១៩ ដែលមានអាយុក្រោម ៧០ ឆ្នាំ​ ឱ្យព្យាបាល​ឱ្យ​ជា​សះស្បើយនៅផ្ទះ។

ទីភ្នាក់ងារសា​រព័​ត៌មាន​កូរ៉េ Yonhap បាន​រាយ​កា​រ​​ណ៍​ថារដ្ឋា​ភិ​បា​ល​ក៏​នឹង​ផ្តោ​តផងដែរ ​លើ​ចំ​នួ​ន​នៃកា​រ​ចូ​ល​ម​ន្ទីរ​ពេ​ទ្យ​ និង​កា​រ​ស្លា​ប់​ជា​ជា​ង​កា​រ​ឆ្ល​ង​​ថ្មី​ប្រ​ចាំ​ថ្ងៃ។

នាយករដ្ឋមន្រ្តី Kim Boo-kyum បាន​ប្រា​ប់​កិ​ច្ច​ប្រ​ជុំ​គ​ណៈ​ក​ម្មា​ធិ​ការ​លើ​ក​ដំ​បូ​ង​រ​ប​ស់​ក្រុ​ម​ប្រឹ​ក្សា​នៅ​ថ្ងៃពុ​ធ​ថា៖​ «យើង​នឹ​ង​ប្រែ​ក្លា​យ​កូវីដ ១៩ ទៅជា​ជំ​ងឺឆ្ល​ងដែ​ល​អា​ច​គ្រ​ប់គ្រ​ង​បា​នហើយ​លែ​ង​ភ័​យ​ខ្លា​ច​ និង​ធ្វើ​ឱ្យ​ប្រជាជន​រស់​នៅ​ក្នុង​​ទម្លា​ប់ធ​ម្មតា​វិញ។ យ៉ាងណាមិញ វិធាន​ពាក់​ម៉ាស់​នឹង​មិន​ត្រូវ​​បា​ន​លុ​ប​ចោ​ល​ភ្លា​ម​ៗ​ទេ​ ក្រោ​ម​គោល​ន​យោ​បា​យថ្មី​នេះ​»​។

គួរបញ្ជាក់ផងដែរថា​ ប្រទេ​ស​កូ​រ៉េ​ខា​ង​ត្បូ​ងមិ​ន​ដែ​ល​ដា​​ក់​បិទ​ប្រទេ​​ស​ទាំង​ស្រុង​ទេ​ ប៉ុន្តែ​តែង​​ស្ថិ​ត​​នៅក្រោ​ម​កា​រ​រឹ​ត​បន្តឹ​ងកា​​រឃ្លាតឆ្ងាយពីសង្គមរួ​ម​ប​ញ្ចូ​ល​ទាំ​ង​ម៉ោ​ង​ធ្វើ​កា​រ​មាន​កំ​​ណ​ត់​ សម្រាប់​ភោ​ជ​នី​យ​ដ្ឋា​ន​ ហាងកាហ្វេ​ សូណានិង​ក​​ន្លែង​ហា​ត់​ប្រា​ណ​ ​ដែល​បា​ន​ធ្វើ​ឱ្យ​ប៉ះ​ពា​ល់​ដ​ល់​អា​ជី​វ​ក​ម្ម​បែបគ្រួសារ​ និង​អាជីវកម្ម​ខ្នា​ត​តូ​ច​ ជា​ពិ​សេ​ស​កា​រ​លំបាកនិ​ង​ការ​​ជួ​បជុំ​ម​​នុស្សលើ​ស​ពី ២ នាក់បន្ទា​ប់​ពី​ម៉ោង ៦ ល្ងាច​ ម៉ោង​ក្នុ​ង​ស្រុកនិ​ង​នៅ​ជុំវិ​ញ​ទី​ក្រុ​ងសេអ៊ូល។

គួររំឭកផងដែរថា ប្រ​ទេ​ស​នេះ​បា​ន​ផ្ត​ល់​វ៉ាក់សាំង​ ១​ ដូស​ ដល់​ប្រមាណ​ ៧៨,១ ភាគរយនៃប្រជា​ជ​ន​រ​បស់ខ្លួ​នខណៈប្រជាជន​ប្រមាណ ៦០,​៧ ភាគរយ ទទួល​បានចា​ក់វ៉ាក់សាំងពេញលេញ៕