ក្រុម​ម​ន្រ្តីបាន​និ​​យា​យថា កា​រ​ប៉ះ​ទ​ង្គិ​ច​គ្នា​រ​វា​ង​ក្រុ​មឧ​ទ្ទាម និង​ក​ង​ក​​ម្លាំ​ងរ​ដ្ឋា​ភិ​បាល​​ព្រម​ទាំង​​កា​រ​ស​ម្លា​ប់​តា​ម​ចិ​ញ្ចើ​ម​ផ្លូ​វបា​ន​​បណ្តា​លឱ្យ​​មនុស្ស ៦ នា​ក់​ស្លា​ប់​បន្ថែ​មទៀ​ត ​នៅ​​ក្នុង​តំ​ប​ន់​កា​ស្មៀ​រ ​ប្រទេស​ឥណ្ឌា​ កាលពីថ្ងៃ​សៅរ៍កន្លងទៅ​ ​ខ​ណៈតំបន់ជម្លោះនៅហិមាលយា កំ​​ពុ​​​ង​ប្រ​យុ​ទ្ធ​នឹ​ង​រ​លក​នៃ​អំ​ពើ​ហិង្សា។

មនុស្ស​យ៉ាង​តិច ២៨ នាក់ រួមទាំងជនស៊ីវិល ៩ នាក់ ត្រូវ​បា​​នបា​ញ់​ស​ម្លា​ប់​ក្នុ​ង​រយៈ​ពេល​ ២ សប្តាហ៍​ចុ​ង​ក្រោយ​នេះ​ ដែលនេះជាកា​រ​រ​ស់​ឡើ​ង​វិ​ញ​​នៃ​ការបាញ់​ប្រហារ​​ដ៏សា​ហា​វ​នៅ​ក្នុ​ង​កា​របះបោរដែល​មា​​ន​អាយុ​​កា​ល​ ៣ ​ទ​សវ​​ត្ស​រ៍ នៅ​ក្នុ​ង​តំ​បន់​ដែ​ល​មា​នប្រ​ជា​ជ​ន​មូស្លីម។

លោក Vijay Kumar អធិការប៉ូលិសបា​ន​​និ​យាយថា​ កាលពី​ថ្ងៃសៅរ៍ លោក​បាន​ឃើ​ញ​ក្រុ​មស​ក​ម្ម​ប្រ​យុ​ទ្ធ​២​នា​ក់​ម​កពី​ក្រុ​ម​ឧទ្ទាម The Resistance Front (TRF) ត្រូវបានសម្លាប់នៅខាងក្រៅទីក្រុង Srinagar ។

លោក Kumar បានបន្ថែមថាម្នាក់​ក្នុ​ង​ចំណោ​មពួកគេគឺ​ជា​មេ​ប​ញ្ជា​កា​រ​ឧ​ទ្ទាម​កំពូលលោក Umer Mushtaq Khanday។ ប៉ុន្មា​ន​ម៉ោ​ង​ក្រោ​យមកខ្មា​ន់​កាំ​ភ្លើ​ងបាន​បា​ញ់​ស​ម្លា​ប់​អ្ន​ក​ល​ក់​តា​ម​ចិ​ញ្ចើ​ម​ថ្នល់​ និង​ក​ម្ម​ក​រ​ម្នាក់​ ម​ក​ពី​ខាង​ក្រៅ​តំប​ន់​កា​ស្មៀ​រ​ក្នុង​កា​រ​បា​ញ់​ប្រហារ​ដាច់ដោយ​ឡែ​ក​ពីគ្នា។

សេចក្តីថ្លែង​ការ​ណ៍​យោ​ធាមួ​យបា​ននិ​យា​យ​ថា ទា​ហា​ន ២​ នា​ក់​ក៏​បា​ន​ស្លា​ប់ផ​ង​ដែ​រ​ នៅ​ក្នុ​ង​​ការ​ប្រ​យុ​ទ្ធ​គ្នា​ដ៏​សា​ហា​វ​មួ​យ​​រ​វា​ង​ឥណ្ឌា និ​ងប៉ា​គី​ស្ថានក្នុង​តំបន់​ ដែល​​គ្រ​ប់​គ្រង​​ដោយ​កាស្មៀ​រ។ ក្រុម​យោធា ​បាន​ចូ​ល​រួម​​ក្នុ​ង​ការតាមប្រ​មា​ញ់​អ​ស់​រ​យៈ​ពេ​ល​ ១ ស​ប្តាហ៍ ដើម្បី​ស្វែង​រក​​ក្រុ​មឧទ្ទាម​ ដែល​សម្លាប់​​ទាហាន ៧ នាក់ នៅ​ក្នុង​តំបន់​ព្រំដែ​ន​មេន​ដារ។

ក្រុមឧទ្ទាម​ TRF បានអះអាងពី​​កា​រ​ស​ម្លា​ប់​មនុ​ស្ស​​ ៧​ នាក់​ ក្នុ​ង​នោះ​មាន​បុ​រ​សហិណ្ឌូ ៣ នាក់​ និង​ស្ត្រីស៊ី​ក​ម្នាក់​។

មន្រ្តី​ប៉ូលីស​ម្នា​ក់​បានប្រាប់ សារព័ត៌មាន​ AFP កាលពី​ថ្ងៃ​សៅរ៍ថា ម​នុ​ស្សជាង ១ ០០០ នាក់ ដែល​ត្រូ​វ​បា​ន​ស​ង្ស័​យថា​ មា​ន​ទំ​នា​ក់​ទំ​ន​ងជា​មួ​យ​ក្រុ​ម​សា​សនា និ​ង​ក្រុ​មស​ក​ម្ម​ប្រ​យុ​ទ្ធត្រូ​វ​បា​ន​ឃា​ត់​ខ្លួ​ន​នៅ​ក្នុ​ង​កា​រ​បង្ក្រាប​ ដែល​ជា​ផ្នែ​ក​មួយ​នៃ​កា​រស៊ើ​ប​អ​ង្កេត​លើ​កា​រ​ស​ម្លា​ប់ជ​ន​ស៊ី​វិល​ថ្មីៗនេះ​៕