អាជ្ញាធរ​តា​លី​បង់បាន​សន្យា​បង្កើនសន្តិសុខ​នៅ​វិហារ​អ៊ិ​ស្លាម​ស៊ី​អ៊ី​ត ខណៈដែល​មនុស្ស​រាប់រ​យ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​កាលពី​ថ្ងៃ​សៅរ៍ ​ដើម្បី​បញ្ចុះ​ជន​រងគ្រោះ​នៃ​ការវាយប្រហារ​អត្ត​ឃាត​លើក​ទី២ របស់​រដ្ឋ​អ៊ិ​ស្លាម​ទៅលើ​អ្នក​គោរពបូជា​ក្នុង​រយៈ​​ពេល​ ១ ​សប្តាហ៍​។​

​ក្រុម​រដ្ឋ​អ៊ិ​ស្លាម​ស៊ុន​នី បាន​អះអាង ទទួលខុសត្រូវ ចំ​ពោះ​ការវាយប្រហារ​លើ​វិហារ​អ៊ិ​ស្លាម​ហ្វា​ទី​ម៉ា​ក្នុង​ទីក្រុង​កាន់​ដា​ហា ដែល​បានឃើញ​ក្រុម​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្ត​​ឃាត​មួយក្រុម​បាន​បាញ់រះ​ចូល​វិហារ​អ៊ិ​ស្លាម​មុនពេល​បំផ្ទុះ​ខ្លួនឯង​ក្នុងចំណោម​អ្នក​គោរពបូជា​អំឡុងពេល​អធិដ្ឋាន​កាលពី​ថ្ងៃ​សុក្រ​។​

​មន្ត្រី​សុខាភិបាល​ម្នាក់បាន​និយាយថា ចំនួន​អ្នកស្លាប់ដោយសារ​ការវាយប្រហា​រ​នេះ មាន​ចំនួន ៤១ នាក់ និង ៧០ នាក់​រងរបួស ប៉ុន្តែ​ចំនួន​នេះ​អាច​នឹង​កើនឡើង​បន្ថែមទៀត​។ លោក​បាន​និយាយថា អ្នករបួស​ខ្លះ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​ក្រុមគ្រូពេទ្យ​កំពុង​ព្យាយាម​បញ្ជូន​ពួកគេ​ទៅ​កា​ប៊ុល​។​

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃ​សៅរ៍ ហ្វូងមនុស្ស​ដ៏​ធំ​បាន​ប្រមូល​ផ្តុំគ្នា ដើម្បី​បញ្ចុះ​ជន​រង​គ្រោះ​ដែលមាន​ពាក់អាវ​ពណ៌​ស​នៅក្នុង​ផ្នូរ​ដ៏​ធំ​មួយ​នៅ​ទីក្រុង​កាន់​ដា​ហារ​ភាគខាងត្បូង​។​

​ប្រមុខ​ប៉ូលិសបាន​និយាយថា អង្គភាព​នឹង​ត្រូវបានចាត់តាំង​ឱ្យ​ការពារ​វិហារ​អ៊ិ​ស្លាម​និកាយ​ស៊ី​អ៊ី​ត ដែល​រហូតមក​ដល់ពេលនេះ​ត្រូវបាន​ការពារ ដោយ​កង​​កម្លាំង​ស្ម័គ្រចិត្ត​ក្នុង​តំបន់ ដោយមាន​ការអនុញ្ញាត​ពិសេស​ក្នុងការ​កាន់​អាវុធ​៕