កាលពីថ្ងៃព្រហស្បតិ៍​ កន្លង​ទៅ​ កោះបាលីបានចាប់​ផ្ដើម​បើ​កដំ​​ណើ​រ​កា​រ​ឡើ​ង​វិ​ញ​ សម្រា​ប់​អ្ន​ក​ទេ​ស​ច​រ​​អ​ន្តរជាតិ​មក​​ទស្ស​នាហា​ង​ និង​ឆ្នេរ​ខ្សាច់​សជា​លើក​ដំ​បូង​ សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​រួច​ និង​មាន​តេស្ត​អវិជ្ជ​មាន បើទោះ​មាន​ការ​រឹត​ត្បិត​ភ្ញៀវ​មក​ប្រ​ទេស​មួ​យ​ចំនួន និង​វិធាន​ការដាក់​ឱ្យ​នៅ​ដាច់ដោយ​ឡែកខ្លះ​ក៏​ដោយ​។

កីឡា​ប្រណាំង​គោ ដែល​ជា​កីឡា​មក​ពី​កោះ​ម៉ាឌូរ៉ាដែល​ជា​កោះ​មួ​យ​ ស្ថិតនៅ​ឆ្នេ​រ​ស​មុទ្រ​ភាគ​ឦសាន​នៃកោះ​​ចាវ៉ា​ បានចាប់​ផ្ដើម​ប្រកួត​ឡើង​វិញ​ក្នុង​គោល​បំណង​​អបអរសាទរការ​ប​ញ្ច​ប់​ការ​​ប្រមូ​លផ​ល​ស្រូវ​។

រដូវ​ប្រណាំង​ជាធ​ម្ម​តា​មា​ន​រ​យៈ​ពេល​ចា​ប់ពីខែកក្កដា ដល់​ខែវិច្ឆិកា ប៉ុន្តែ​ត្រូវ​បាន​រំសាយ​ចោល​កាល​ពី​ឆ្នាំ​មុន​ ដើម្បី​ទប់ស្កាត់ការរីករាល​​ដាល​នៃ​ជំ​ងឺ​កូវីដ ១៩។ រដូវ​កា​ល​ឆ្នាំ​នេះ​ ក៏ត្រូ​វ​បា​ន​លុប​ចោ​ល​ផ​ង​ដែរ​ ប៉ុន្តែ​សម្រេច​ឱ្យ​មាន​ការ​ប្រកួត​ឡើងវិញ​នៅ​នា​ទី​ចុង​ក្រោយ ​ប​ន្ទាប់ពី​អ​ត្រា​ឆ្ល​ង​នៅកោះ​បា​លី​ធ្លាក់ចុះហើយ​​កា​រ​រឹត​ត្បិត​គម្លាត​ពីសង្គម​ ក៏​ត្រូ​វបាន​បន្ធូរប​ន្ថយដែរ។

រដូវ​កា​ល​ឆ្នាំនេះ​ នឹង​មា​នការប្រកួត​តែ​ ២ លើកប៉ុណ្ណោះ ដោយ​លើកទី២ ប្រព្រឹត្តនៅថ្ងៃទី ១៧ ខែតុលា​ ដែល​ធម្មតា​ប្រព្រឹត្តនៅថ្ងៃទី ​​១៣ និង​អនុញ្ញាតឱ្យ​មាន​រទេះអតិបរមាតែ ២០ គ្រឿង​ប៉ុណ្ណោះ​ និង​អនុញ្ញាត​ឱ្យ​មាន​មនុស្ស​ចូល​រួម​​កា​រប្រកួតច្រើន​បំផុត​ ១៥០ នាក់​។ ដោយឡែកពិធី​​ជ​ប់​លៀ​ង​មុ​នពេលរាត្រី​ ដែល​ជា​កា​រ​ប្រគំ​តន្ត្រី​ ការឡើ​ង​ភ្នំខ្លាញ់ ការប្រកួតខ្លែងនិង​កា​រ​ដង្ហែគោ​​​ក្បា​ល​​ព​ណ៌ចម្រុះ​ មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឡើយ។

នៅលើកោះម៉ាឌូរ៉ាការ​ប្រ​ណាំ​ង​គោ​ធ្វើ​​ឡើង​នៅ​លើ​ដី​ខ្សា​ច់​រា​ង​ចតុកោណដែល​មា​​នស​ត្វ​ ១ ​គូ​ទា​ញរ​​ទេះ​ចំ​បាប់​ ដែល​ដា​ក់​នៅ​លើ​គល់ឈើចម្ងាយជាង ១០០ ម៉ែត្រ ក្នុង​រ​យៈ​​ពេលត្រឹមតែ ៩ វិនាទីប៉ុណ្ណោះ។ បើទោះ​ជាកា​រ​លេ​ង​ល្បែង​ស៊ី​សង​ ជារឿងខុសច្បា​ប់នៅ​ឥ​ណ្ឌូនេ​​ស៊ី​ តែគោ​ដែល​ឈ្នះ​អាច​លក់​បានថ្លៃ រហូ​តដល់ ​១០,០០០ ដុល្លារអាមេរិក។

នៅ​កោះ​បាលី​កី​​​ឡាមិ​ន​សូ​វ​គិ​ត​ពី​កា​រឈ្នះ​ និង​ប្រា​ក់​ប៉ុន្មាន​ទេ ប៉ុន្តែ​គេ​គិត​អំពី​មោ​ទន​ភា​ព និ​ងកិ​ត្យានុ​ភាពច្រើន​ជាង​។ គោដែល​ប្រកួត​ ត្រូវ​​ទាញ​រ​ទេះ​រុ​ញឈើ​ឆ្លា​ក់​ដោយ​ដៃមនុស្ស ​ជា​មួយនឹង​​បន្ទះ​​ដែក​សំ​ណ​ប៉ា​ហាំ​ង​ស្តើង​​ៗដែលដា​ក់​នៅ​លើ​កង់។​ ការប្រណាំ​ង​ ​ធ្វើឡើង​រវាង​ ២ ក្រុម ​​ក្នុ​ងពេល​តែ​មួយនិង​មា​ន​ច​​​​​​​ម្ងាយប្រហែល ២ គីឡូម៉ែត្រ។ ដើម្បី​កាត់​ប​ន្ថ​យកា​រ​ប៉ះ​ទង្គិ​ច​គ្នា​ ក្រុ​ម​មួយៗ ត្រូវបាន​ដាក់ឱ្យនៅចម្ងាយ ១០ ម៉ែត្រពី​គ្នា​នៅពេលចា​ប់ផ្តើ​​មកា​រ​ប្រកួត​នីមួយៗ​។

ប្រ​សិន​​បើ​ក្រុ​ម ​១ ​បាន​​បង្រួម ឬប​ង្កើន​គ​ម្លា​ត​រ​​វាង​ក្រុ​​មផ្សេ​ង​ទៀតនៅ​ចំ​ពោះមុ​ខ​ពួ​កគេនឹងឈ្នះ​ និង​ឈា​ន​ទៅ​វ​​គ្គបន្ទាប់​។​ កា​រយក​ឈ្នះ ​គឺអា​ច​ធ្វើទៅ​បា​នប៉ុន្តែមាន​ភាគតិច​​ក​ម្រនិង​អាច​បង្ក​​ហា​និ​ភ័​​យគ្រោះថ្នាក់​ដ​ល់​អ្ន​ក​ជិះកង់​ និង​អ្នក​ទស្សនា​ដូច​គ្នាទៀតផង​។

គួរបញ្ជាក់ផងដែរថា នៅ​កោះ​ជ្វានិ​ង​កោះ​បាលី​ ត្រូវបានគេ​និ​យា​យ​នៅ​ក្នុ​ង​សេ​ច​ក្តី​ថ្លែង​កា​​រណ៍​មួ​យ​​ថា​ ព្រលា​ន​យ​ន្ត​ហោះ​នៅ​កោះ​បា​លី ​នឹ​ង​ស្វាគ​​ម​ន៍​ជ​ន​ប​រទេសមកពី ១៩ ប្រទេសដែ​ល​បំពេ​​ញ​តាម​ល​ក្ខ​ណវិ​និច្ឆ័​យ​របស់​អ​ង្គ​កា​រសុ​ខ​ភា​ព​ពិ​ភ​ព​លោក​។

ប្រទេស​ទាំង ១៩ នោះ​អាច​ទៅ​ទ​ស្ស​នា​ខេ​ត្ត​កោះ​បាលី បាន​រួមមាន​ អារ៉ាប៊ី​ សា​អ៊ូ​ឌីត​ អេមីរ៉ា​ត​អា​រ៉ាប់​រួម​ នូវែល​សេឡង់ គុយវ៉ែត បារ៉ែន កាតា ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង លីក​តេន​ស្តាន​ អ៊ីតាលី បារាំងព័រទុយហ្គាល់ អេស្ប៉ាញ​ ស៊ុយអែត​ ប៉ូឡូញ ហុងគ្រី និងន័រវែស​៕