ក្រុមហ៊ុន Gazprom របស់រុស្ស៊ី​បាន​ធ្វើ​ឱ្យ​ក្តី​សង្ឃឹ​មផ្គត់​ផ្គង់​ឧស្ម័ន​ប​​ន្ថែ​​​ម​​​ទៅ​​កា​​​ន់​​ទ្វី​​ប​អឺ​រ៉ុ​ប កើតមាន​នៅ​ខែ​​ក្រោ​​​យ​នេះ​​ ខណៈ​​ដែ​​ល​​​ទ្វី​​ប​នេះ​ ​កំ​ពុ​ង​ប្រឈម​នឹង​វិបត្តិ​តម្លៃ​ឧស្ម័ន​ឡើង​ខ្ពស់​។

តម្លៃឧស្ម័​​ន​នៅ​ចក្រភពអង់គ្លេស​ និង​អ៊ឺ​រ៉ុបបា​ន​កើ​ន​ឡើ​ង​រ​ហូតដល់ ១៨ ភាគរយ​កាល​ពី​ថ្ងៃចន្ទ បន្ទាប់​​ពី​ការ​ដេញ​ថ្លៃ​​​យ៉ា​ងអ​ន្ទះ​សាមួយបាន​ប​ង្ហា​ញ​ថា គ្មាន​កា​រ​កើន​ឡើ​ងតម្លៃ​ឧស្ម័ន​​ពី​ប្រ​ទេ​ស​រុ​ស្ស៊ីទេ សម្រាប់​ការ​បញ្ចូន​ឧស្ម័ន​តា​មរ​​យៈ​ប្រ​ព័​ន្ធ​បំ​ព​ង់​អ៊ុ​យក្រែ​ន ឬខ្សែឆ្លងកាត់ប្រទេសប៉ូឡូញ​​ ទៅ​កាន់​អឺ​រ៉ុ​ប​ភា​គ​ពាយព្យ។​

ពាណិជ្ជករនិង​អ្ន​ក​វិ​ភាគ​និយាយថា​ លទ្ធ​ផ​ល​នៃ​កា​រ​ដេ​ញ​ថ្លៃនេះ​ គឺជា​កា​រ​ប​ង្ហា​ញ​​ចុ​ង​ក្រោយ​ថា​ រុស្ស៊ី​កំពុ​ង​ប្រញាប់​ប្រ​ញា​ល់​បញ្ជូន​ឧ​ស្ម័​ន​ប​ន្ថែ​ម​ទៅអឺរ៉ុប អាច​ធ្វើ​​ឱ្យ​កា​រ​ផ្គ​ត់​ផ្គ​​ង់​កា​ន់​តែ​តឹ​ង​តែង​នៅ​ពេ​ល​រ​ដូ​វរងា​ ចា​ប់​ផ្តើម​ និ​ង​ប​ង្កើ​ន​ល​ទ្ធ​ភា​ព​នៃ​កា​រខ្វះ​ខា​ត​ ប្រសិនបើអាកាសធាតុត្រជាក់ជាងធម្មតា។

ខណៈ​ពេលដែល​លោ​ក​ Putin និងម​ន្រ្តីវិ​មា​ន​ក្រឹ​មឡាំង​ បាន​ប្រា​ប់​ពី​កា​រ​ប​ញ្ជូ​ន​ឧ​ស្ម័​នប​ន្ថែម​ ពួក​គេ​ក៏​បាន​និ​យា​យពី​កា​រ​យ​ល់​ព្រម​រ​ប​ស់​អាល្លឺ​ម៉ង់ចំ​ពោះ​ការ​ចាប់​ផ្តើ​ម​ដំ​ណើរការបំពង់ Nord Stream 2 ដ៏​ចម្រូង​ចម្រាស​ ដែល​ឆ្លងកាត់អ៊ុ​យ​ក្រែ​នដែ​លជា​គ​ន្លឹះ​ក្នុ​ង​កា​រ​ប​ង្កើ​ន​កា​​រផ្គ​ត់​ផ្គ​ង់​រួ​ម​ជា​មួ​យ​ក្រុ​មហ៊ុន​ ដែល​មាន​ឆ​ន្ទៈ​ក្នុ​ង​កា​រចុះ​ហ​ត្ថ​លេ​ខា​ប​ន្ថែ​ម​ទៀ​ត​លើ​​កិច្ចសន្យារយៈពេលវែង។

លោក​ស្រី Rona Smith នាយ​ក​ប្រ​តិ​ប​ត្តិ​នៅ​ក្រុម​ហ៊ុន​ BCS Global Markets បាន​មានប្រសាសន៍ថា៖ «ក្រុមហ៊ុ​ន​ Gazprom ប្រាកដ​ជា​សន្ម​ត​ថា Nord Stream 2 នឹង​ត្រូវ​បា​នអ​នុ​ម័​ត​នា​ពេ​ល​អនា​គ​ត​ដ៏ខ្លី​ខាង​មុខ​ ហើយ​វា​កំ​ណ​ត់​ទី​តាំងរ​បស់​វា​តា​មនោះ​»​។

កម្រិតនៃ​កា​រព្រួ​យ​បា​រ​ម្ភ​លើ​កា​រ​ផ្គ​ត់​ផ្គង់​នៅ​អឺរ៉ុបបា​ន​ធ្វើ​ឱ្យ​កិ​ច្ច​ស​ន្យា​ឧ​ស្ម័​នស្ត​​ង់​ដា​ ស​ម្រា​ប់​កា​រ​ចែ​ក​ចា​យ​នៅ​ខែ​វិច្ឆិកា ​កើ​នឡើ​ង ​​បន្ទាប់​ពី​​​​​​​​​​​​​​​​​​​​​​​លទ្ធផលនៃការដេញថ្លៃកើនឡើ​ង ​​១​៨​ ភាគរយដល់ ១០៤ ផោន ​ក្នុង​ ១​ មេហ្គា​វ៉ា​ត់​ម៉ោង ខណៈ​ពេ​ល​ដែ​ល​កិ​ច្ច​ស​​ន្យារប​ស់​ច​ក្រ​ភ​ព​អ​ង់​គ្លេ​សបានកើនឡើងជាង ១៥ ភាគរយ ដល់ ២,៧១ ផោន ក្នុង ១ កម្ដៅ។

តម្លៃនេះ មាន​ភាព​​ខ្ពស់ជាងឆ្នាំមុន ៥ ដង ដែលនេះ​ជា​កា​រ​គំ​រា​ម​កំ​ហែ​ង​ដល់​កា​រ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពី​ជំងឺ​រាត​ត្បាត​ ដោយ​អា​ជី​វ​ក​ម្មដែ​លពឹ​ង​ផ្អែ​​ក​លើថា​​មព​ល​ បាន​ព្រ​មា​នថា ពួ​ក​គេ​ប្រ​ហែ​ល​ជា​ត្រូ​វ​ការ​កាត់​បន្ថយ​ផលិតកម្ម​។

គួរបញ្ជាក់​ផងដែរថា ទី​ភ្នា​ក់​ងា​រ​ថា​ម​ព​ល​អន្ត​រជាតិបា​ន​និ​យាយ​នៅ​ខែ​នេះថា​ ខ្លួ​​ន​ជឿ​ជា​ក់​ថា ​រុស្ស៊ី​មាន​សមត្ថភាព​ជំរុ​ញ​កា​រ​នាំចេ​ញប្រហែល ១៥ ភាគរយទៅអឺរ៉ុប៕