លោក Scott Gottlieb អតីតស្នងការរ​ដ្ឋ​បា​ល​ចំ​ណី​អា​ហារ​​ និងឱ​សថ​អា​មេ​រិកបានអំពាវនាវឱ្យមាន «ការ​ស្រា​វ​​ជ្រាវ​បន្ទាន់​»​ទៅលើ​កា​រ​វិវឌ្ឍ​នៃ​​វ៉ារ្យ៉ង់​ដែ​លតា ​“Delta Plus” បន្ទាប់​ពីរក​ឃើញ​ករណី​ឆ្លង​កើន​ឡើង​​ជា​ខ្លាំង​​នៅច​ក្រ​ភ​ព​អង់គ្លេស​។

លោក Gottlieb បាននិយាយនៅក្នុ​ង​ធ្វី​តធឺរ​ថា៖ «យើ​ង​ត្រូ​វកា​រ​កា​រ​ស្រា​វ​ជ្រាវជា​បន្ទា​ន់​ ដើម្បីឱ្យដឹ​ង​ថា ​តើ​វ៉ារ៉្យង់​ដែល​តា​​បូក​នេះ​ អាច​ច​ម្ល​ងបា​​នដែ​រ​ឬ​ទេ និង​មា​ន​ប្រព័​ន្ធ​កា​រ​ពា​រ​ភា​ព​ស៊ាំ​​ផ្នែកខ្លះ​ ដើម្បីទប់​ទល់​វា​។ យ៉ាងណាមិញ គ្មា​នកា​រ​ច​ង្អុ​ល​ប​ង្ហា​ញ​ច្បា​ស់​លា​ស់ថា វា​អាច​ច​ម្ល​ង​បានច្រើន​ទេ​ ប៉ុន្តែ​យើងគួ​រតែ​ធ្វើ​កា​រ​កំណត់​លក្ខណៈ​ទាំ​ង​នេះ​ និ​ង​វ៉ារ្យ៉​ង់​ថ្មី​ផ្សេ​ង​ទៀ​តឱ្យ​​បាន​​លឿ​នបំផុត​»​​។

ការអត្ថាធិប្បាយ​​របស់លោក Gottlieb កើតឡើង​ ក្រោយពេលដែ​ល​ច​ក្រ​ភ​ព​អង់​គ្លេ​​ស​បា​ន​រា​យ​កា​រ​ណ៍ពី​កា​រ​​កើន​ឡើ​ង​ខ្ព​ស់​បំ​ផុ​ត​ប្រ​ចាំ​ថ្ងៃ កាលពីថ្ងៃអាទិត្យ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ គិត​ចាប់​តាំង​ពី​ពា​ក់​កណ្តាល​ខែ​កក្កដា​មក ​នៅ​ពេលដែ​លនា​​យ​ករ​ដ្ឋមន្រ្តី Boris Johnson បាន​អនុញ្ញាត​ឱ្យ​ដក​ចេ​ញនូ​វ​កា​ររឹ​តត្បិត​ទាក់​ទង​នឹង​វិធានការ​ពារកូវីដ​ភាគច្រើននៅ​ក្នុងអ្វីដែលត្រូវបានគេ​ហៅ​ថា​ “ទិវាសេរីភាព”​។

ករណី​ដែល​កើន​ឡើង​ភា​គច្រើ​ន​​នា​ពេ​ល​ថ្មី​ៗ​នេះ​នៅ​ច​ក្រ​ភ​ព​អ​ង់​គ្លេស​ គឺក្នុ​ង​ចំ​ណោ​ម​កុមារ​ បន្ទា​ប់​ពី​​ពួ​កគេ​ត្រ​ឡ​ប់​ទៅ​សាលា​រៀ​ន​វិ​ញ​។ ​ការចាក់វ៉ាក់សាំងក្នុងចំណោមកុមារធំ ៗ ត្រូវបានគេ​ចា​ត់​ទុក​ថា​ យឺត​ជា​ងកា​រ​រំ​ពឹ​ង​ទុក​។

កា​រ​ស្លា​ប់ប្រ​ចាំ​ស​ប្តា​ហ៍ដោ​យ​សា​រវី​រុ​សនេះបា​នកើ​​ន​ឡើងដល់ ៨០០ នាក់ ក្នុងរយៈពេល ៦ សប្តាហ៍​ចុង​ក្រោយ​នេះ ខ្ព​ស់​ជា​ងបណ្តាប្រទេសអឺរ៉ុបខាងលិច​ធំ​ៗផ្សេងទៀត។ នេះបើ​យោ​ង​តា​ម​អ្ន​ក​តា​មដាន​មេរោគ​ឆ្លង​របស់​សារព័ត៌មាន ​Bloomberg។ រហូតមក​ដ​ល់​ពេ​លនេះចក្រ​ភ​ព​អ​ង់​គ្លេស​រកឃើញ​អ្ន​ក​ស្លាប់​ ដោយ​សា​រជំងឺ​កូវីដ​​ជិត ១៤ ម៉ឺន​នាក់ហើយ​៕