អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​ កំពុង​ដាក់សម្ពាធ​លើ​រដ្ឋាភិបាល​អង់គ្លេស​ថា ​តើគួរ​​ដាក់​កំហិ​ត​លើ​កា​រ​រឹ​ត​ត្បិ​ត​ស​ង្គម​ឡើង​វិញ​ និងបង្កើន​ល្បឿន​ការ​ចាក់​វ៉ាក់សាំង​ការពារដែរឬទេ​​ ក្រោយ​ឃើញ​មាន​ករណី​កូវីដក្នុង​តំបន់​​កើន​​ឡើង​​ខ្ព​ស់​ជា​ងគេ​នៅអឺរ៉ុប​។​

ចក្រភព​អង់​គ្លេស​ បាន​រកឃើញ​កំណត់​ត្រាក​រណី​ឆ្លង​ថ្មីរហូតដល់​ ៤៩ ១៥៦ ករណី កាល​ពីថ្ងៃចន្ទ ដែល​ជា​ចំនួន​ច្រើ​ន​បំ​ផុត គិត​ចាប់​តាំ​ង​ពី​ពា​ក់​ក​ណ្តា​ល​ខែកក្កដា​មក​។ ការឆ្ល​ង​ថ្មីជា​មធ្យមស្ថិត​ក្នុង​ចំនួន​ ៤៣​ ០០០ នាក់ ក្នុង ១​ ថ្ងៃ​​ ក្នុងសប្តាហ៍​ក​ន្លង​ទៅ​​ ដោយ​កើនឡើង ១៥ ភាគ​រយ​ បើ​ប្រៀប​ធៀប​នឹង​សប្តាហ៍​មុន​។​

កាលពី​សប្តាហ៍​មុនការិយាល័យ​ស្ថិតិ​ជាតិ​ បានប៉ាន់ប្រមាណ​ថា​ មនុស្ស ១ នាក់ ក្នុងចំណោ​ម ៦០ នាក់​ នៅ​ក្នុង​ប្រទេ​សអង់​គ្លេស បាន​ឆ្លង​មេរោគ​នេះ ដែលនេះ​ជា​កម្រិត​មួយ​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រ​ទេ​ស​អ​ង់​គ្លេស​ក្នុ​ង​អំឡុង​ពេល​មាន​​ជំងឺ​រាតត្បាត។

នៅ​ខែ​កក្កដា រដ្ឋាភិបា​ល​រ​ប​ស់​លោកនា​យ​ក​រ​ដ្ឋមន្រ្តី​ Borris Johnson បាន​ដ​ក​កា​រ​រឹ​ត​ត្បិត​ផ្នែក​ច្បាប់​ទាំង​អស់​ ដែល​បា​ន​ដា​ក់ចេ​ញ​ជា​ង​​ ១ ឆ្នាំមុន ដើម្បី​ប​ន្ថ​យ​កា​រ​រីក​​រាល​ដាលនៃ​មេរោគ​រួម​ទាំង​ការ​ពាក់ម៉ាស់​ និង​វិធាន​គម្លាត​សង្គម​ផងដែរ​។

អ្នកខ្លះ​និយា​យ​ថា​ ជនជាតិ​អ​ង់​គ្លេ​ស​ត្រឡប់​ទៅរក​ជីវិត​មុន​ពេល​មាន​ជំងឺ​រាត​ត្បាត​លឿន​ពេក​។ ការពាក់​ម៉ាស់ និង​ការ​រក្សា​គម្លាត​សង្គម​ ក៏​ត្រូ​វអនុវត្ត​​​នៅ​ក្នុង​ប្រ​ទេ​ស​អ​ង់គ្លេស​រួ​ម​ទាំង​សាលារៀនផងដែរ ទោះបី​ជា​ផ្នែក​ផ្សេង​ទៀត​នៃ​ច​ក្រ​ភ​ព​អ​ង់គ្លេ​ស​នៅ​តែ​តឹ​ងរ៉ឹងជាងនេះបន្តិចក៏ដោយ៕