អ្នកវិទ្យាសាស្ត្រកំពុង​អន្ទះសាតាមដាន​សមត្ថភាព​វ៉ា​រ្យ៉​ង់​ក្រោយ វ៉ា​រ្យ៉​ង់​ដែល​តា និង​ជា​វ៉ា​រ្យ៉​ង់​មួយ​នៅ​ពីក្រោយ​ការរីក​រាលដាល​ដ៏​កាច​សាហាវ​នៅ​ចក្រភព​អង់គ្លេស ហើយ​អាច​ឆ្លង​រាលដាល​ច្រើន ជាង​វ៉ា​រ្យ៉​ង់​ដែល​តា​ទៅទៀត​។​

​អនុ​ប្រភេទ AY.4.2 នេះ ទើបតែ​ត្រូវបាន​ទទួលស្គាល់​ដោយ​អ្នកជំនាញ​ខាង​រោគសាស្ត្រ ដែល​សិក្សា​តាម​ការវិវឌ្ឍ​ហ្សែ​៊​ន​នៃ​វ៉ា​រ្យ៉​ង់​ដែល​តា ប៉ុន្តែ​វត្តមាន​វ៉ា​រ្យ៉​ង់​នេះ មាន​ចំនួន​ជិត ១០ ​ភាគរយ ​នៃ​ករណី​ឆ្លង​សរុប​នៅ​ចក្រភព​អង់គ្លេស​ទៅហើយ​។ ប្រេ​វ៉ាឡង់​របស់​វា កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស ទោះបីជា​មិនលឿន​ដូច​វ៉ា​រ្យ៉​ង់​ដែល​តា​ដើម ដូច​ពេល​វា​រីក​រាលដាល​ពី​ឥណ្ឌា​ទៅ​អង់គ្លេស ​កាលពីដើម​ឆ្នាំនេះ​ក៏ដោយ​។​

​អ្នកជំនាញ ២ ​នាក់ គឺ​លោក Jeffrey Barrett នាយក​នៃ​គំនិត​ផ្តួចផ្តើម​ការសិក្សា​ហ្សែ​៊​ន​កូ​វីដ ​១៩ នៅ​វិទ្យាស្ថាន Wellcome Sanger Institute នៅ Cambridge និង​លោក Francois Balloux នាយក​នៃ​វិទ្យាស្ថាន​ Genetics Institute នៅ​សាកលវិទ្យាល័យ​ទីក្រុង​ឡុង​ដ៍ បាន​និយាយថា ប្រភេទ AY.4.2 នេះ ហាក់ដូច​ជាមាន​សមត្ថ​ភាព​ចម្លង​ពី ១០ ​ទៅ​ ១៥ ​ភាគរយ ខ្លាំង​ជាង​វ៉ា​រ្យ៉​ង់​ដែល​តា​ដើម ដែល​បាន​គ្របដណ្តប់​លើ​ករណី​កូ​វីដ នៅ​ជុំវិញ​ពិភពលោក​ទាំងមូល​។​

​លោក Balloux បាន​និយាយថា ប្រសិនបើ​ភ័ស្តុតាង​បឋម ត្រូវបាន​បញ្ជាក់ថា ប្រភេទ​ AY.4.2 នេះ អាចជា​មេរោគ​ឆ្លង ដែល​ឆ្លង​ច្រើន​បំផុត ចាប់តាំងពី​ការ​រាតត្បាត​បានចាប់ផ្តើម យើង ត្រូវតែ​ប្រយ័ត្នប្រយែង​ក្នុងដំណាក់កាល​នេះ​។

​ដោយឡែក អ្នកវិទ្យាសាស្ត្រ​ដទៃទៀត នៅ​ចក្រភព​អង់គ្លេសបាន​ភ្ជាប់​ការលេចឡើង​នៃ​ប្រភេទ AY.4.2 នេះ ថា​ ជាការ​ឆ្លង ក្នុង​កម្រិត​ខ្ពស់ ដែល​បណ្ដាលឱ្យ​មានការ​សម្រាក​នៅ​មន្ទីរពេទ្យ ​និង​ការស្លាប់​នៅ​ចក្រភព​អង់គ្លេស ពោលគឺ​ខ្ពស់ជាង​អ្វីដែល​បាន​កត់​-​ត្រា​នៅ​កន្លែង​ផ្សេងទៀត នៅ​អឺរ៉ុប​ខាងលិច​៕