បើទោះ​បីជា​មេ​ដឹ​ក​នាំ​ពិ​ភព​លោកប្តេ​ជ្ញា​ចា​ត់​​វិ​ធា​ន​កា​រ​ខ្លាំ​ងក្លា​ជា​​ងមុ​​នចំ​ពោះ​បញ្ហាបម្រែ​បម្រួល​អាកាស​ធាតុ​​ក៏​ដោយ​ ក៏ប្រទេស​ជា​ច្រើន​នៅ​តែ​មាន​គម្រោង​បង្កើន​ការផលិ​ត​ប្រេង​ឧស្ម័ន​ និង​ធ្យូង​ថ្ម​របស់​ពួក​គេ​យ៉ាង​​ខ្លាំង​ក្នុង​រ​​យៈ​ពេ​ល​ជា​ច្រើ​ន​ទ​ស​វ​ត្សរ៍ខាង​មុ​ខ​ ដែល​អា​ច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ផែន​ការ​ទាំងអស់​នោះ។ នេះបើតាមការផ្សាយ​​ដោយ​សារព័ត៌មាន ញូវយ៉ក​ថាមស៍​។

របាយការណ៍​ពី​អង្គការ​សហប្រជាជាតិ​បាន​ឱ្យដឹងថា ផែនការរុករករ៉ែនិ​ង​ខួងយក​នា​ពេល​អនាគត​នៅក្នុ​ង​ប្រទេស​ផលិត​ឥន្ធនៈហ្វូ​ស៊ីលធំៗ ចំនួន ១៥ រួមមាន​ សហរដ្ឋអាមេរិកអារ៉ាប៊ី សាអ៊ូឌីត រុស្ស៊ី កាណាដា ចិន ឥណ្ឌា និង​ន័រវែស​។ល។​

បច្ចុប្បន្នប្រទេស​ទាំ​ងនោះ​ មា​ន​គម្រោង​ផលិត​ប្រេង​ ឧស្ម័ន​ និង​ធ្យូង​ថ្ម​ទ្វេ​ដង​នៅ​ឆ្នាំ ​២០៣០ តាមតម្រូវការប្រ​សិនបើរដ្ឋាភិបា​លចង់កំ​ណត់កម្រិត​កម្ដៅ ​​មិន​ឱ្យ​ក្ដៅ​ដល់​ ១,៥ អង្សាសេ លើស​ពីក​ម្រិតកម្ដៅ ​មុន​មាន​​​សកម្មភាព​ឧស្សាហកម្ម​​។

អ្នកវិទ្យាសាស្ត្រនិង​មេដឹ​ក​នាំ​ពិ​ភព​លោ​កសុទ្ធ​តែ​បានអះអាង​ថា​ កា​រ​ឡើងកម្ដៅ​ផែនដី​ដល់ ​១,៥ អង្សាសេ​នេះ មាន​សារៈ​សំខាន់​ណាស់​ ប្រសិនបើ​មនុស្ស​ជាតិ​ចង់​ចៀស​ផុត​ពី​ផលវិបាក​ដ៏​មហន្តរាយ​បំផុត​នៃ​បញ្ហា​បម្រែ​បម្រួល​​អាកាសធា​តុ​ ដែលមានដូចជារល​កកម្ដៅមិនធ្លាប់មាន​ពីមុន​មក គ្រោះទឹ​ក​ជំនន់​ទ្រ​ង់​ទ្រាយ​ធំ​ និង​ការ​ផុត​ពូជ​នៃ​សត្វ​មួយចំនួនជាដើម​។ ពិភព​លោកបានឡើង​កម្ដៅប្រហែល ១,១ អង្សាសេ​ ចាប់​តាំង​ពី​មានបដិវត្តន៍​ឧស្សាហកម្ម​មក​​។

ប្រសិនបើ​ពិ​ភ​ព​លោ​ក​នៅតែ​ប្រើប្រាស់​ ប្រភព​ថាម​ពល​ចេញ​ពី​ប្រេងឧស្ម័ន និង​ធ្យូងថ្មអ​ស់​ជា​ច្រើន​ទសវ​ត្ស​រ៍​ទៀត​នោះ​ ប្រ​ទេ​ស​ជា​ច្រើ​ន​អា​ចនឹងពិ​បា​ក​ក្នុង​ការ​ផ្លា​ស់​ប្តូ​រទៅ​រ​ក​ការ​ប្រើប្រាស់​ប្រភព​ថាមពល​ស្អាត​។ ក្នុង​ពេល​ជា​មួ​យ​គ្នានេះអណ្តូង​ប្រេង និង​អ​ណ្តូង​​រ៉ែធ្យូងថ្មជា​ច្រើន​ ដែ​ល​​កំ​ពុង​ត្រូ​វ​បា​នអ​នុ​ម័ត និងអភិវឌ្ឍអាច​បង្ហាញ​ថា​ ប្រភព​ថាមពល​ទាំងនោះ​ មិ​នមា​ន​ផ​លចំ​ណេ​ញ​យ៉ា​ងខ្លាំង​ ប្រសិន​បើ​តម្រូវ​ការ​ឥន្ធនៈ​ហ្វូស៊ីល​ថយ​ចុះដែលនេះ​​អាច​នឹង​បង្កឱ្យមានការរំខានដល់សេដ្ឋកិច្ច។

របាយការណ៍បា​ន​រ​ក​ឃើ​ញ​ថា នៅឆ្នាំ ២០៣០ ប្រទេស​នៅ​លើ​ពិ​ភ​ពលោ​កមាន​គម្រោង​ផលិត​ធ្យូង​ថ្ម​បន្ថែម​ ២៤០ ភាគរយ, ប្រេង ៥៧ ភាគរយ និងឧស្ម័ន​ធម្មជាតិ ៧១ ភាគរយប​ន្ថែមទៀ​ត​ ដែល​ចាំបា​ច់​ ដើម្បី​កំ​ណត់​កំណើន​កម្ដៅតែ​ត្រឹម​ ១,៥ អង្សាសេ។

ចាប់ពីថ្ងៃទី ៣១ ខែតុលា តទៅ មេដឹក​នាំ​ពិ​ភ​ព​លោកនឹ​ង​បើកកិច្ចប្រជុំកំពូល​​​អា​កា​សធាតុ​ ដែលនឹងធ្វើ​ឡើង​ដោយ​​អង្គការសហប្រជាជាតិនៅ​​ទីក្រុង Glasgow រយៈពេ​ល ២ សប្តាហ៍ ដើម្បី​ពិភាក្សាពី​វិ​ធី​កាត់​ប​ន្ថយ​កា​រ​បំភាយ​កម្ដៅផែ​ន​ដី​រ​ប​ស់​ពួ​ក​គេ។ ប៉ុន្តែអ្នក​បរិ​ស្ថាន​និយាយ​ថា​ រដ្ឋាភិបាលក៏​ត្រូ​វ​ផ្តោ​ត​លើ​ផែ​​ន​ការនាពេល​អនាគត​សម្រាប់​កា​រ​ទា​ញ​យក​ថាមពល ប្រេងឥន្ធនៈហ្វូស៊ីលដើម្បីឱ្យពួ​​កគេ​​អាច​សម្រប​ខ្លួន​ជាបណ្ដើរ​ៗ​ជាមួយ​នឹង​ផែន​ការ​ប្រើប្រាស់​រ​ថ​យ​ន្ត​អ​គ្គិ​ស​នី​បន្ថែ​ម ឬការ​ដំ​ឡើ​ង​ថា​មព​ល​ក​កើតឡើ​ងវិ​ញប​ន្ថែ​ម​ទៀ​ត​។

លោកស្រី Inger Andersen នាយិកាប្រតិបត្តិ​នៃក​ម្មវិធី​បរិស្ថាន​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​មាន​ប្រសាសន៍​ថា៖ «រ​ដ្ឋា​ភិ​បា​ល​នៃប្រទេស​ក្នុង​ពិភ​ព​លោក​ត្រូវតែបង្កើនជំហានដោយ​រ​ហ័​ស និង​បន្ទាន់ ដើម្បី​បិទ​គម្លាត​ផ​លិ​ត​ក​ម្ម​ឥ​ន្ធ​នៈ​ហ្វូ​ស៊ីល​ និង​ធា​នា​ឱ្យ​មា​ន​កា​រ​ផ្លា​ស់​ប្តូរដោយ​យុត្តិធម៌»​។

គួរបញ្ជាក់ផងដែរថា ក្នុ​ង​រយៈ​ពេ​ល​ ១ ​ទ​ស​វ​ត្ស​រ៍​ក​ន្លង​មកនេះ រដ្ឋាភិបាល និង​អា​ជីវកម្មបាន​ចាប់​ផ្តើម​ងាក​ឆ្ងាយ​ពី​ការពឹងផ្អែក​យូរអ​ង្វែ​ងលើឥន្ធនៈហ្វូស៊ីល​​បណ្តើរ​​ៗហើយ​។ បច្ចុប្បន្នប្រទេ​ស​ជា​ច្រើ​នកំពុងរៀ​ប​ចំ​ផែនការ​ពង្រីក​ថាមពល​ខ្យល់ និង​ថាមពល​ព្រះអាទិត្យ​យ៉ាង​សំខាន់ និង​លុប​ចោល​ គម្រោង​សាង​សង់​រោងចក្រ​ធ្យូង​ថ្ម​ថ្មីៗ។​ ក្រុ​ម​ហ៊ុ​នផ​​លិ​តរថយន្តធំ​ៗ ដូចជា Ford និង General Motors កំពុង​វិនិយោគ​យ៉ាង​ច្រើន​ទៅ​លើ​រថយន្តអ​គ្គិសនី និង​កំ​ពុ​ង​រៀប​ចំ​កា​ត់​ប​ន្ថ​យកា​រ​ល​ក់រថយន្តប្រើសាំង និង​ម៉ាស៊ូត​។

ទោះយ៉ាងណា ជំហានទាំង​នេះ​ គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ទីភ្នាក់ងារ​ថា​មព​​ល​អ​ន្ត​រជា​តិ​នាពេ​ល​ថ្មីៗ​​នេះបាន​ពិ​និ​​ត្យមើ​ល​នូ​វអ្វីដែ​ល​ត្រូ​វ​កា​រដើ​ម្បី​ទ​ប់កម្ដៅ​ផែ​ន​ដី​ឱ្យកើន​ត្រឹម​ ១,៥ អង្សាសេ។ ប្រទេស​ទាំង​អ​ស់នៅ​លើ​ពិ​ភ​ព​លោកនឹ​ង​ត្រូ​វ​កា​ត់​ប​ន្ថយ​កា​រ​ប្រើ​​ប្រា​ស់​ឥ​ន្ធ​នៈ​ហ្វូស៊ីល​របស់​ពួក​គេ​យ៉ាង​ខ្លាំង​ក្នុងរ​យៈពេ​ល​ ៣ ​ទ​ស​វ​ត្សរ៍​ខា​ង​មុខ​នេះ រហូ​ត​ដ​ល់​​ពួក​គេ​​លែង​បន្ថែ​ម​ឧ​ស្ម័​នផ្ទះ​ក​ញ្ច​ក់​ទៅក្នុងបរិយាកាសត្រឹមឆ្នាំ ២០៥០ ដោយ​សម្រេ​ចបា​ន​នូ​វ​កា​រ​បំភាយ​ «សូន្យ​សុទ្ធ​» ឬ “net zero”។

ទីភ្នាក់ងារនេះ បានបន្ថែមទៀតថា ​​​នៅ​ក្រោ​មសេ​ណា​រី​យោនោះប្រទេ​ស​នៅ​លើ​ពិ​ភ​ព​លោកនឹង​មិន​យល់​ព្រម​លើការ​អភិវឌ្ឍ​អណ្តូងរ៉ែធ្យូង​ថ្ម​ថ្មី ឬវាល​ប្រេង និង​ឧស្ម័ន​ថ្មី​លើសពី​អ្វី​ ដែល​បាន​ប្តេជ្ញា​ចិត្ត​នា​ពេល​បច្ចុប្បន្ន​នេះទេ​។​

ទោះ​​បីជាប្រទេ​ស​ដូ​ចជាចិន និង​ស​ហ​រដ្ឋ​អា​មេ​រិកកំពុ​ង​រំ​ពឹងថា នឹង​កា​ត់ប​ន្ថ​យ​កា​រ​ទា​ញ​យក​ធ្យូ​ង​ថ្ម​នៅ​ប៉ុន្មាន​ទសវត្សរ៍​ខា​ង​មុខក៏ដោ​យ​ ប៉ុន្តែ​ផែ​ន​កា​រ​ស​ម្រា​ប់កា​រ​ជី​ក​យ​ករ៉ែថ្មីនៅ​នឹងកន្លែង​ដូចជានៅប្រទេសអូស្ត្រាលី ឥណ្ឌា និង​រុស្ស៊ី​ ក៏​នៅតែកើតមាន​ ដែលបណ្ដាល​ឱ្យ​ក្ដីស្រមៃ ក្នុងការ​កាត់​បន្ថយ​ការ​ទាញយក​ធ្យូង​ថ្ម​នៅ​ពេល​ខាង​មុខ​ ស្ថិត​នៅ​កាន់​តែ​ឆ្ងាយ​។

របាយការណ៍ដដែល បាន​រ​ក​ឃើ​ញថា នៅ​ស​ហ​រ​ដ្ឋ​អា​មេ​រិក​ ការផលិតប្រេង និង​ឧស្ម័ននឹ​​ង​មាន​កា​រ​កើ​ន​​ឡើ​ងគួរ​ឱ្យកត់សម្គា​ល់​​នៅឆ្នាំ ២០៣០ ហើយ​ជាងពា​ក់​ក​ណ្តា​ល​នៃ​កា​រ​ផ​​លិ​ត​ឥន្ធនៈហ្វូស៊ីល​នៅ​ទូទាំង​ពិភពលោក​ ត្រូវបា​ន​គ្រ​ប់​គ្រងដោយ​ក្រុ​​ម​ហ៊ុ​នរដ្ឋដែល​​ជា​រឿ​យ​ៗត្រូវ​ទទួល​រងសម្ពាធ​ទីផ្សា​រ​ ហើយ​ពេ​ល​ខ្លះត​ម្រូ​វ​ឱ្យ​មា​ន​ច្បា​ប់ដើ​ម្បីរ​ក្សា​ផលិ​ត​ក​ម្ម​ដើ​ម្បី​រ​ក្សាចំ​​ណូលព​ន្ធ។

យ៉ាងណាមិញ នៅក្នុងការអនុវត្តជាក់​ស្តែង​ គេ​ក៏​អា​ច​ប​ង្ហា​ញ​ឱ្យ​ឃើ​ញ​ពី​ល្បិ​ច​កល​របស់​រដ្ឋាភិបាល​ក្នុង​ការកា​ត់​ប​ន្ថ​យ​​ការ​ផ​លិ​ត​ប្រេងឥន្ធនៈហ្វូស៊ីលនៅទូទាំងពិភពលោក។ ទោះបីជាពិភពលោក​ផ្លា​ស់​ប្តូរទៅ​ជា​ថា​ម​ព​ល​ស្អា​តក៏ដោយ ​ក៏នៅ​តែមានតម្រូវ​កា​រ​ប្រេ​ង​ និ​ងឧ​ស្ម័នក្នុងអំឡុងពេលផ្លា​ស់ប្តូរដដែល៕