សុន្ទរកថា​ជា​សាធា​រ​ណៈរ​បស់ប្រធានាធិបតី លោក Joe Biden កាលពី​ថ្ងៃ ព្រហស្បតិ៍ថា សហរដ្ឋអាមេរិក​នឹ​ង​មក​កា​រ​ពា​រ​តៃវ៉ាន់ ប្រសិ​ន​បើ​កោះនេះ​ វាយ​លុក​ដោយ​ចិន​​ ធ្វើ​ឱ្យ​មន្រ្តី​សេតវិ​មាន​ជ្រួល​ច្របល់​រក​វិធី ដើម្បី​បក​​ស្រាយ​ថា​ អាមេរិក​មិន​មាន​បំណង​​ផ្លាស់​ប្តូរ​គោលន​យោ​បា​យរបស់​ខ្លួន​​ទេ។

ការអ​ត្ថាធិ​​ប្បាយនេះ កើតឡើង​ចំ​ពេ​ល ដែល​ប្រទេស​នេះ ​និង​ចិន​ ​មា​ន​ភា​ព​តា​ន​តឹ​ង​ជា​ប្រ​វ​ត្តិ​សាស្ត្រ​ ជុំវិញ​បញ្ហា​ពាណិជ្ជកម្ម សិទ្ធិមនុស្ស បច្ចេកវិទ្យា មេរោគឆ្លង និងភាព​តាន​តឹង​ទាក់​ទិន​នឹង​បញ្ហា​កោះ​តៃវ៉ាន់​​ ដែល​ទី​ក្រុង​ប៉េកាំង​ចា​ត់​ទុកថា​ កោះ​នេះ​ជា​ផ្នែកមួយ​នៃ​ប្រ​ទេស​របស់​ខ្លួន​។​

ការ​ភ័យខ្លា​ច​​ដែល​ថា​ ចិនអាចឈ្លាន​ពា​នតៃវ៉ាន់ បានកើនឡើង ខណៈដែលទី​ក្រុង​ប៉េកាំង បាន​និង​កំពុ​ង​ហោះ​ហើរ​យន្ត​ហោះយោធា​ ចូលទៅក្នុងដែនអាកាសរ​ប​ស់​តៃ​វ៉ា​ន់ ជារៀងរាល់ថ្ងៃ។ វត្តមាន​​យោធា​​ដ៏​ច្រើន​ បាន​​​ធ្វើ​ឱ្យ​​​អ្ន​ក​​ឃ្លាំ​​​មើ​ល​​​ប្រទេស​​​ចិន​​​គិ​ត​ជា​​ថ្មី​ ​អំពី​គោល​បំណង​​រ​ប​ស់​​​ក្រុង​​ប៉េកាំង​ ​ដែល​​អាច​​នឹ​ង​​មាន​​ជាមួយ​កោះ​តៃវ៉ាន់។

ជាលទ្ធផល​ចម្លើយ​របស់​លោក Biden ចំពោះសំ​ណួ​រ​មួ​​យ​នៅ​ឯសាលាក្រុ​ង​ CNN អំពី​ថា​ តើ​អាមេរិក​នឹង​ការពារ​តៃវ៉ាន់ដែ​រ​ ឬទេ​ ប្រសិនបើ​កោះ​នេះ​ ត្រូវ​បា​ន​វា​យ​ប្រហា​រ​ដោយចិន ហើយ​លោក​បាន​ឆ្លើយ​ថា «បាទ​យើងមា​នកា​រ​ប្តេ​ជ្ញាចិ​ត្ត»​។

អ្នក​នាំ​ពាក្យក្រសួងការបរទេសចិ​ន​ លោក Wang Wenbin បានប្រាប់សារព័ត៌មាន T​he Associated Press៖ «​នៅពេលនិ​យា​យ​អំ​ពី​បញ្ហា ដែល​ទា​ក់​ទ​ង​នឹ​ងអធិបតេយ្យ ​និ​ងបូរណភាពទឹ​ក​ដី និង​ផលប្រ​-យោជន៍​ស្នូលផ្សេ​ង​ទៀ​ត​របស់ចិ​ន គ្មាន​កន្លែង​សម្រាប់​​ប្រទេ​ស​ចិ​ន ​​​ស​ម្រ​បស​ម្រួ​ល​ ​ឬធ្វើស​ម្ប​ទា​ន​ទេ​​ ហើយគ្មាននរណាម្នាក់ គួរមើលស្រាលការប្តេជ្ញាចិត្ត និង​សម​ត្ថ​ភា​ព​ដ៏​រឹ​ង​មាំ​របស់​ប្រជាជន​ចិន​ ក្នុង​ការ​កា​រ ពា​រ​ឡើ​យ​»​៕