ព្រះអង្គម្ចាស់ Mohammed bin Salman បាននិយាយ​ នៅក្នុ​ង​សុ​ន្ទ​រកថា​មួយ​កាល​ពីថ្ងៃសៅរ៍ថា អារ៉ាប៊ី​សា អ៊ូឌីត​​​ សន្យា​ថា​ នឹង​កា​​ត់ប​​ន្ថ​យ​កា​រ​បញ្ចេញ​ឧស្ម័ន​កាបូន​ឱ្យ​នៅ​សូន្យ​ត្រឹម​ឆ្នាំ​ ២០៦០ ខណៈប្រទេស​នេះ​ត្រូវ​​រក្សាតួ​នាទី​របស់​ខ្លួន​ក្នុ​ង​នា​ម​ជា​អ្ន​ក​ផ​លិ​តប្រេង​ និ​ងឧស្ម័ន​ឈាន​មុខ​គេ​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សារព័ត៌មាន​ The Financial Times។

ការ​ប្រកា​សនេះ​កើ​ត​ឡើ​ង​តែ​ប៉ុ​ន្មាន​ថ្ងៃ​មុ​ន​ពេ​ល​បើ​ក​កិ​ច្ច​ប្រ​ជុំកំ​ពូ​លស្ដីពី​ការប្រែប្រួល​ អាកាស​ធាតុ​ COP26 នៅ​ទីក្រុ​ង ​Glasgow និង​កិច្ច​ប្រជុំ​មេដឹក​នាំ​ G20 នៅទីក្រុងរ៉ូម​ ខណៈ​ពេល​​អារ៉ា​​ប៊ី ​សា​អ៊ូ​ឌី​ត ​ស្ថិ​ត​នៅ​ក្រោម​សម្ពាធ​ ដើម្បី​ជំ​រុញ​គោ​ល​ដៅ​ប​ញ្ចេ​ញ​ឧស្ម័​ន​។​

ព្រះអង្គម្ចាស់ Mohammed បាននិយាយថា៖ «ព្រះរា​ជា​​​ណាច​ក្រ​នឹងចំណាយ​ថវិការ​ ១៨៧ ពាន់​លាន​ដុល្លារ​អាមេរិក​​លើ​គម្រោង​អាកាសធាតុ​ថ្មីមួយ​ រួម​ទាំង​កា​រ​កា​ត់​​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​ឱ្យ​បាន​ ២៧៨​ លាន​តោន​ក្នុង​ ១ ឆ្នាំ​នៅ​ឆ្នាំ​​ ២០៣០​។

អារ៉ាប៊ី​ សាអ៊ូឌីត បាននិយា​យថា​ ខ្លួន​នឹ​ង​កា​ត់​បន្ថ​យ​​កា​រ​ប​ញ្ចេ​ញ​ឧ​ស្ម័​នមេ​តាន ដែល​ជា​ឧ​ស្ម័​ន​កម្តៅ​ដ៏​ខ្លាំង​ក្លា​ ដែល​ប​ញ្ចេញ​​នៅពេ​ល​ផលិត​អ៊ី​ដ្រូ​កា​បូន ហើយចូ​ល​រួ​ម​ជា​មួយកិច្ចព្រ​ម​ព្រៀ​ង​ដឹក​នាំ ដោ​យ​អាមេរិក​ ដើម្បី​ទប់​ស្កាត់​ការបញ្ចេញ​ឧស្ម័នមេ​តាន​ ​៣០ ភាគរ​យ​នៅ​​ទសវត្ស​រ៍​នេះ​។

ទោះយ៉ាងណា ព្រះអង្គ​ម្ចា​ស់​ Mohammed បានចង្អុលបង្ហា​ញថា​ ប្រទេសនេះ​នៅ​តែ​មា​ន​តួនាទី​ ផលិត​ប្រេង​ និង​ឧស្ម័ន​ ដោយ​និ​យា​យ​ថា​ គោលដៅថ្មី នឹង​ត្រូវស​ម្រេ​ច​បាន​ ខណៈ​ពេ​ល​ ដែល​ការ​អភិរក្ស​ និង​ការ​ពង្រឹង​តួនា​ទីនាំមុខ​រ​ប​ស់​ព្រះ​រា​ជា​ណា​ច​ក្រ​នៅ​ក្នុ​ងសន្តិសុខ ​និងស្ថិ​រ​ភា​ព​នៃ​​ទី​ផ្សា​​រថា​ម​ព​លពិភពលោក​នៅរក្សា​ដដែល​ និង​ស្វះ​ស្វែង​រក​​បច្ចេកវិទ្យា​ ដើម្បី​គ្រប់គ្រង​ និងកាត់បន្ថយការបំ​ភា​យឧស្ម័ន​»​។​

គោលដៅ​នៃ​កា​រ​បំភា​យ​សូ​​ន្យសុ​ទ្ធ​ថ្មី​នេះ​ ​ទំន​ង​ជា​ មិ​​ន​អា​ច​កែ​ប្រែ​ស្ថា​ន​ភាព​រ​ប​ស់​ប្រ​ទេ​សអា​រ៉ាប៊ី សា​អ៊ូឌីត ជា​អ្នក​នាំ​ចេ​ញ​ប្រេ​ង​ឆៅដ៏ធំបំផុតរបស់ពិភព​លោ​កនោះ​​ទេ ​ពីព្រោះកា​រ​នាំ​ចេញទាំង​នេះ​ ជាធម្មតា​មិន​ត្រូវ​បា​​ន​រាប់​បញ្ចូល​ពី​កា​រ​បំភា​យ​ ដែល​បាន​វាស់វែ​ង​នោះ​ទេ​។

ព្រះអង្គម្ចាស់ Mohammed បាន​និ​យា​យថា ព្រះរា​ជា​ណា​ចក្រ​​នឹង​ប្រើ​ប្រា​ស់​គំរូ​ «សេដ្ឋកិ​ច្ចរ​ង្វ​ង់កាបូន»​ ដើម្បីសម្រេច​​ដ​​ល់​​គោលដៅ​គ្មាន​ឧស្ម័ន​កាបូន​សូន្យ​សុ​ទ្ធឆ្នាំ​ ២០៦០​ ដោយ​​យោ​ង​ទៅ​លើ​បច្ចេកវិទ្យា​ចាប់​យក​កាបូន​ ការប្រើប្រាស់ និងការផ្ទុក​នេះ​ នឹងអ​នុ​​ញ្ញាត​ឱ្យ​ប​ន្ត​ការដុតឥន្ធនៈ​ហ្វូស៊ីល​។

យ៉ាងណាមិញ រុស្ស៊ី ដែល​បា​ន​ស​ហកា​រ​លើ​គោ​ល​នយោ​បា​យ​ប្រេ​ង​ជា​មួ​យ​អារ៉ាប៊ីសាអូឌីត តាមរយៈ​ក្រុម​អង្គការ​ OPec+ ដែលបាន​ព​ង្រី​ក​តាំ​ង​ពី​ឆ្នាំ ២០១៦​ ក៏បា​​ន​ចង្អុលប​ង្ហា​ញ​កា​ល​ពីដើ​​ម​​ខែនេះ​ថា ខ្លួន​នឹង​កំណត់​គោល​ដៅ​ក្លាយ​ជា​កាបូន​អ​ព្យាក្រឹត​នៅឆ្នាំ​ ២០៦០​។

លោកស្រី Patricia Espinosa ប្រធានផ្នែ​ក​កា​រ​ប្រែ​ប្រួ​ល​អា​កា​សធា​តុ​រ​ប​ស់​អង្គ​កា​​រស​ហ​​ប្រជាជាតិ​ បា​ន​សរសើរ​ទង្វើ​រប​ស់​អា​រ៉ាប៊ី ​សាអ៊ូ​ឌី​តកា​ល​ពី​ថ្ងៃសៅរ៍ ថា «ម៉ឺង​ម៉ាត់​ និង​ក្លាហាន​»​។

ទោះយ៉ាងណា ទី​ក្រុង​រី​យ៉ា​ដ ក៏បា​ន​ប្រ​ឈ​ម​មុខ​នឹ​ង​កា​ររិះគន់ ចំពោះ​កា​រ​លេ​ច​ឡើងនូ​វ​កា​រ​ប៉ុន​ប៉ង​កា​ត់​ប​ន្ថ​យច្បាប់​ ដែល​កំ​ណ​ត់​គោ​ល​ដៅ​ និង​ធ្វើឱ្យ​មាន​ការប៉ះពាល់​ដល់​ការផលិត​​ឥ​ន្ធនៈ​ហ្វូ​​ស៊ីល ដើម្បី​សម្រេច​គោល​ដៅអា​កាស​ធាតុ​នេះ​​។

នៅក្នុង​ឯ​កសា​រ​លេច​ធ្លា​យ ដែល​បា​ន​រា​យ​កា​រ​ណ៍នៅ​ស​ប្តា​ហ៍​នេះ​ ព្រះរាជាណាចក្រ​នេះ បាន​ស្នើ​សុំឱ្យ​អ្ន​ក​វិទ្យាសាស្ត្រ​អង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ លុប​កា​​រ​ស​ន្និ​ដ្ឋាន​រ​ប​ស់​ពួ​កគេ​ថា វិស័យថាមពលត្រូវតែ​ផ្តោ​ត​លើ «ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆា​ប់​រ​ហ័​ស​ទៅប្រ​​ភ​ព​គ្មាន​កាបូន​ និងបញ្ឈ​​ប់ស​កម្មភាពឥ​ន្ធ​នៈហ្វូ​ស៊ីល​ទាំង​ស្រុង​»​។​

ជំហរ​រប​ស់​អារ៉ា​ប៊ី​ សា​អ៊ូ​ឌីត ​នៅក្នុ​ង​ទីផ្សារ​ថា​មព​​ល​ពិ​ភ​ពលោក បង្ហាញ​ពី​ភា​ពស្មុគ​ស្មាញ​នៃ​កា​រ​ឈាន​ដល់​គោល​ដៅអា​កាស​ធា​តុ​ ខ​ណៈ​ពេល ដែល​ប្រ​ធា​នាធិបតីអាមេរិក Joe Biden បាន​ព្យាយាម​ធ្វើ​ឱ្យ​ការ​ដោះស្រា​យការ​ប្រែ​ប្រួ​ល​អាកា​ស​ធា​តុ​ជា​មូល​ដ្ឋា​ន​គ្រឹះ​នៃ​រ​ដ្ឋ​បា​លរ​ប​ស់គា​​ត់។

លោកក៏​បា​ន​អំ​ពា​វ​នា​វ​ឱ្យ​អង្គការ​ OPec ដឹកនាំ ដោ​យ​អា​រ៉ា​ប៊ី សាអ៊ូឌីត បង្កើនផលិតកម្មប្រេ​ង​ក្នុ​ង​រ​យៈពេ​ល​ប៉ុ​ន្មាន​ខែ​ថ្មី​ៗ​នេះ ដើម្បី​ជួយ​ឱ្យ​តម្លៃ​​ប្រេង​ ដែ​ល​បា​ន​កើ​នឡើ​​ង​ដល់​ក​ម្រិ​ត​ខ្ពស់បំផុតក្នុងរយៈពេល ​៣ ​ឆ្នាំ ឱ្យ​ធ្លាក់ចុះ​មួយ​កម្រិត​។

គួរបញ្ជាក់ផងដែរថា ត​ម្លៃ​ឧស្ម័នធម្មជាតិ បា​ន​​កើ​ន​ឡើ​ង​នៅអឺ​រ៉ុ​ប និងអាស៊ីដល់ជាង ៥ ដង​ នៃ​កម្រិត​កា​ល​ពី​ឆ្នាំ​មុន​ ដោយសារការកើន​ឡើ​ង​នៃ​ត​ម្រូវ​កា​រ​នៅ​អាស៊ី​ ​និងការរឹតបន្តឹ​ងកា​រ​ផ្គ​ត់​ផ្គង់ រួម​ទាំ​ងកា​រ​នាំចេ​ញ​មា​ន​កំហិត​ពី​ប្រទេស​រុស្ស៊ី​ ទៅ​​កាន់អឺរ៉ុ​ប​ខា​ងលិ​ច៕