ចក្រភព​អង់គ្លេ​ស​ បាននិ​យា​យ​នៅ​ថ្ងៃសៅរ៍ ថា កិច្ចពិភាក្សាជា​មួ​យ​ស​ហ​ភា​ព​អឺរ៉ុប​ជុំវិញ​ច្បាប់​ពាណិជ្ជ​កម្ម​ក្រោយ Brexitសម្រាប់អៀរឡង់ខាងជើង មាន​ល​​ក្ខណៈ​ស្ថា​ប​នា ប៉ុន្តែ​ភាពខុ​សគ្នា​ជា​ច្រើន​កន្លែង​នៅ​តែ​មាន។

ទំនិញ ដែលកំពុងផ្លា​ស់ប្តូ​រ​​រវាងចក្រភពអង់គ្លេស និងអៀរឡង់ខាង​ជើ​ង បច្ចុប្បន្ន​ប្រឈម​មុខ​ នឹង​ការ​ត្រួត​ពិនិត្យ​ពី​គយ ​ជាផ្នែកមួយនៃកិច្ចព្រម​ព្រៀ​ង ដើម្បី​ចៀស​វាង​កា​រ​ត្រួត​ពិនិ​ត្យ​ព្រំ​ដែ​ន ដែ​ល​មា​​​​​​​​​​​​​​​​​​​​​​​​​​​​ន​ជម្លោះ​កាន់​តែ​ច្រើន​រវា​ងអៀរឡ​ង់​ខា​ង​ជើ​ង​ ដែលជា​​ផ្នែកមួ​យ​នៃច​ក្រភព​អង់​គ្លេស ​និងអៀរឡង់​ស​មា​ជិ​កស​ហភាព​អឺរ៉ុប។​

ទោះជាយ៉ា​ង​ណា​ក៏ដោយ ​ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប​ មិនយ​ល់​ស្រ​ប​លើរ​បៀប​អ​នុ​វ​ត្ត​កា​រត្រួ​ត​ ពិ​និ​ត្យ​គ​យ​ ​និងសុវត្ថិភាព ដែលធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេស​លើសាច់​​ ទឹកដោះគោ និងផលិតផលវេជ្ជ​សាស្រ្ត​។​ អង់គ្លេសក៏​ជំទា​ស់​នឹ​ង​តួ​នាទី​រ​ប​ស់​តុ​លា​ការកំពូលរបស់សហភា​ព​អឺ​រ៉ុ​ប​ក្នុង​កា​រ​ត្រួត​ពិនិត្យប៉ូលិស។

ការិយាល័យ​របស់​នា​យ​ក​រដ្ឋមន្រ្តី​ Borris Johnson បាន​និយាយ​ នៅ​ក្នុង​សុន្ទ​រក​ថា​ នៅស​ប្តា​ហ៍​នេះ​ថា កិច្ច​ព្រមព្រៀង​នេះ​មានលក្ខណៈស្ថាបនា​ ហើយយើង​បានឮ​ពីចំណុច​​ខ្លះៗ​ពី​ស​ហភាព​អឺរ៉ុប​ ដែល​យើងអា​ចធ្វើ​ការសម្រុះសម្រួល​គ្នា​បាន​​​ ប៉ុ​ន្តែកា​រ​ពិ​ត​គឺ​ថា យើង​នៅ​ឆ្ងា​យ​ពី​គ្នា​លើ​បញ្ហាធំ​ៗ ជាពិសេសអភិបាលកិ​ច្ច៕