ទារក​សញ្ជាតិ​អាហ្វហ្គានី​ស្ថាន​ម្នាក់​ ត្រូវ​បាន​គ្រួសារ​​រស់នៅ​ក្នុង​សភាព​ស្រេក​ឃ្លាន​លក់​ក្នុង​តម្លៃចំនួន​ ៥០០ ដុល្លារ។ ប្រទេស​អាហ្វហ្កានីស្ថាន​​ កំពុង​ប្រឈម​នឹង​វិបត្តិ​មនុស្សធម៌​ដ៏​ធំ​បំផុត​ក្នុង​ពិភព​លោក​។អាហ្វហ្គានីស្ថាន​កំពុង​មាន​ស្ថានភាព​ យ៉ាប់​យ៉ឺន​យ៉ាង​ខ្លាំង​ ចាប់​តាំង​ពី​ក្រុម​តាលីបង់​ បាន​ដណ្តើមអំណាច​កាល​ពី​ខែសីហា​ឆ្នាំមុន​មក​​។

គេ​សង្គេត​ឃើញ​មាន​មូល​និធិ​អន្តរ​ជាតិ​ដែល​ធ្លាប់​បាន​ជំរុញ​សេដ្ឋកិច្ច​​យ៉ាង​ផុយ​ស្រួយ​នេះ​ និង​​​កំពុង​គ្រប់គ្រង​ដោយ​ពួក​តាលីបង់​ ហើយ​វា​ត្រូវ​បាន​បញ្ឈប់​ ខណៈ​ដែល​ពិភព​លោក​កំពុង​ពិភាក្សា​អំពី​របៀប​ដោះ​ស្រាយជា​មួយ​របប​ ក្រុម​តាលីបង់​។​​ អង្គការ​សហ​ប្រជាជាតិ​ បាន​ចេញ​ការ​ព្រមាន​យ៉ាង​ម៉ឺងម៉ាត់​ថា​ មនុស្ស​រាប់​លាន​នាក់​អាច​នឹង​ស្លាប់​ ប្រសិន​បើ​ជំនួយ​បន្ទាន់​មិន​ទៅ​ដល់​ប្រទេស​ក្នុង​ពេល​ឆាប់ៗ​នេះ​។

កាល​ពី​ដើម​សប្តាហ៍​មុន​ អង្គការ​សហ​ប្រជាជាតិ ​(UN) ​​បានដាស់​តឿន​​ថា​ អាហ្វហ្គានី​ស្ថាន​ក៏កំពុង​ស្ថិត​ក្នុង​ហានិភ័យ​ «ការ​បែក​បាក់​ទាំង​ស្រុង​»។ អង្គការ​សហ​ប្រជា​ជាតិ​បាន​ជំរុញ​សហគមន៍​អន្តរជាតិ​ឱ្យ​រក្សា​ប្រាក់​ដែល​ហូរ​ចូល​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​ដើម្បី​បញ្ចៀស​ការ​បែកបាក់​ទាំងស្រុង។

បេសក​ជន​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​លោកស្រី ​Deborah Lyons បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​ស្វែង​រក​មធ្យោបាយ​ ដើម្បី​ទទួល​បាន​ប្រាក់​ចូល​ប្រទេស​។ នេះ​នឹង​ជួយ​ "ទប់​ស្កាត់​ការ​បែកបាក់​សេដ្ឋកិច្ច​ និង​សណ្តាប់​ធ្នាប់​សង្គម​ទាំង​មូល​។ អាហ្វហ្គានី​ស្ថាន​កំពុង​ប្រឈម​មុខ​នឹង​ព្យុះ​នៃ​វិបត្តិរួម​ទាំង​រូបិយប័ណ្ណ​ធ្លាក់​ចុះ ហើយក៏​មានការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​តម្លៃ​ម្ហូប​អាហារ​ និង​ប្រេង​ឥន្ធនៈ​ និង​កង្វះ​សាច់​ប្រាក់​នៅ​ធនាគារ​ឯក​ជន​។ អ្នកស្រី​បន្ត​ថា អាជ្ញាធរ​ក៏​មិន​មាន​ថវិកា​សម្រាប់​បើក​ប្រាក់​ខែ​ដែរ៕

មឹង ច័ន្ទសុម៉ានីតា