ប្រជាជនឥណ្ឌារាប់លាននាក់បានប្រើប្រាស់វ៉ាក់សាំង Covaxin ហើយមនុស្សជាច្រើន បានត្អូញត្អែរពីការលំបាកក្នុងការធ្វើដំណើរ ដោយសារវ៉ាក់សាំងមិនត្រូវបានទទួលស្គាល់ សម្រាប់ការធ្វើដំណើរអន្តរជាតិ ដោយប្រទេសមួយចំនួន។
លោក Sugathan បានជាប់គាំងនៅក្នុងភូមិមួយនៅភាគខាងត្បូងប្រទេសឥណ្ឌា អស់រយៈពេល ៩ ខែ ហើយមិនអាចត្រឡប់ទៅធ្វើការនៅអារ៉ាប៊ី សាអ៊ូឌីតវិញ បាននិយាយថា៖ «ខ្ញុំមានជម្រើសក្នុងការទៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត និងលេបថ្នាំ Covishield បន្ថែមបន្ទាប់ពីការដាក់ឱ្យនៅដាច់ពីគេរយៈពេល ៤ ថ្ងៃ ប៉ុន្តែខ្ញុំមិនប្រាកដអំពីផលប៉ះពាល់របស់វា ចំពោះសុខភាពរបស់ខ្ញុំទេ»។
លោកបានបន្តថា៖ «ប្រសិនបើ នៅមិនទាន់មានការអនុម័ត Covaxinទៀត ខ្ញុំនឹងប្រថុយនឹងការទៅទទួលថ្នាំបង្ការ ដែលត្រូវបានអនុម័តដោយអារ៉ាប៊ី សាអ៊ូឌីតវិញ»។
យ៉ាងណាមិញ គេរំពឹងថាអង្គការសុខភាពពិភពលោក នឹងធ្វើការសម្រេចចុងក្រោយលើការចុះបញ្ជិការប្រើប្រាស់បន្ទាន់សម្រាប់ Covaxin នៅថ្ងៃអង្គារ សប្ដាហ៍ក្រោយ។
ប្រសិនបើគ្មានការងក់ក្បាលពីអង្គការ WHO ទេ វ៉ាក់សាំង Covaxin ទាំង ២ ដូស នឹង មិនត្រូវបានគេទទួលស្គាល់នៅទូទាំងពិភពលោកទេ ហើយវានឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ផែនការធ្វើដំណើរសម្រាប់ប្រជាជនឥណ្ឌាដែលទទួលបានវ៉ាក់សាំងនេះ៕