The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មនុស្សរា​ប់​សិប​នា​ក់​ស្លាប់ និងរងរបួស ខណៈ​ដែល​កា​រ​ផ្ទុះអាវុធ​នៅ​​មន្ទីរពេទ្យ​កាប៊ុល​

មនុស្សរា​ប់​សិប​នា​ក់​ស្លាប់ និងរងរបួស ខណៈ​ដែល​កា​រ​ផ្ទុះអាវុធ​នៅ​​មន្ទីរពេទ្យ​កាប៊ុល​

មនុស្សរា​ប់​សិប​នា​ក់​ស្លាប់ និងរងរបួស ខណៈ​ដែល​កា​រ​ផ្ទុះអាវុធ​នៅ​​មន្ទីរពេទ្យ​កាប៊ុល​

ក្រុម​មន្ត្រី​បាន​និ​យា​យ​ថា​ យ៉ាងហោចណាស់ម​នុ​ស្ស ២៥ នាក់ បានស្លាប់ និងជាង ៥០ នាក់បាន​រងរបួស ក្រោយ​ពេល​ដែល​ខ្មា​ន់​កាំភ្លើងបាន​វា​​យ​ប្រ​ហា​រ​ទៅ​លើ​ម​ន្ទី​រ​ពេ​ទ្យ​យោ​ធា​ដ៏​ធំ​បំ​ផុត​របស់​ប្រទេស​អាហ្វហ្គា​នីស្ថាន​ បន្ទាប់ពីការ​ផ្ទុះ​ដ៏​ខ្លាំ​​ងចំ​​នួន​ ២ នៅទីតាំងនេះ នៅក​ណ្តា​ល​ទី​ក្រុង​កាប៊ុល។

អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បាននិយាយថា ការ​វា​យ​ប្រ​ហា​រ បាន​ចាប់​ផ្ដើម​ចេញ​ពី​​ច្រកចូល​មន្ទីរ​ពេទ្យ Sardar Mohammad Daud Khan ដែលមានគ្រែ ៤០០ ហើយ​ត្រូវ​បាន​បន្ត​ ដោយ​កា​រ​វា​យប្រ​ហា​រ​ដោ​យ​ខ្មា​ន់​កាំភ្លើងរដ្ឋអ៊ិស្លាម ដែលពួកគេទាំងអស់ ត្រូវបានស​ម្លា​​ប់​ក្នុង​រ​យៈពេល ១៥ នាទីប៉ុណ្ណោះ​។

លោកបាននិយាយថា កងកម្លាំង​ពិ​សេ​ស​តា​លីបង់ ចុះពី​​ឧទ្ធម្ភាគច​ក្រ ​បាន​រារាំង​អ្នក​វា​​យ​​​ប្រហា​រ​មិន​ឱ្យចូ​លទៅ​ក្នុងម​ន្ទី​រ​ពេទ្យដោ​យខ្លួ​ន​ឯ​ង ក្រោយ​អ្នក​នៅ​ច្រកចូ​ល ​ឬនៅ​ទីធ្លា​សុទ្ធ​តែ​ត្រូវ​បានគេសម្លាប់​រង្គាល​។ មុននេះ អ្នកនាំពាក្យម្នាក់ទៀតបាននិយាយ​ថា​​អ្នកវាយប្រហារម្នាក់ត្រូ​វ​បានចាប់ខ្លួន។

ការបំផ្ទុះកាន់​តែ​មាន​ការ​កើន​ឡើង​ចាប់តាំ​ងពី​ក្រុ​ម​តា​លីបង់បានបញ្ចប់ការទទួលជ័យ​ជ​ម្នះ​រប​ស់ពួ​ក​គេ​លើ​រដ្ឋាភិបាលដែល​គាំ​ទ្រដោ​យលោ​ក​ខា​ង​លិ​ច​កា​លពីខែសីហា ដោយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ទាម​ទាររ​បស់​ពួក​គេ​ក្នុ​ងការស្ដារសន្តិសុខឡើងវិ​ញ​ដ​​ល់ប្រទេសអាហ្វហ្គានីស្ថាន បន្ទា​ប់​​ពីសង្គ្រាមរាប់ទស​វត្ស​រ៍​។

យ៉ាងណាមិញ មិន​មាន​ការ​​​​អះ​អា​ង​​ពី​​​ការ​ទទួល​ខុស​​ត្រូវ​ភ្លាម​ៗចំពោះ​ការវាយ​ប្រហារ​​នោះ​ទេ ប៉ុន្តែ​ប្រតិ​បត្តិ​ការ​​​​នេះ​ជា​ ស្ថិត​ក្នុង​ចំណោម​សកម្មភាព​ការ​វាយ​ប្រហា​​រ​​ដ៏​ស្មុ​គ​ស្មាញ​​ដែល​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​រដ្ឋ​អ៊ិស្លាម។ វា​កើត​ឡើ​ង​ បន្ទា​ប់ពី​កា​រ​ទ​ម្លា​ក់​គ្រា​ប់​បែ​កជាច្រើនដោយ​ក្រុម​ដែល​បា​នលេ​ច​ចេ​ញ​ជា​ការ​គំរាម​កំហែង​ដ៏ធំ​​បំ​ផុ​តចំពោះការគ្រប់គ្រងរបស់តា​​លីប​ង់នៅអា​ហ្វ​ហ្គា​នី​ស្ថា​ន​។

មន្ត្រីសន្តិសុខតាលីបង់ម្នាក់ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា មនុស្ស​យ៉ាង​ហោច​ណាស់ ២៥ នាក់​ ត្រូ​វបានសម្លាប់ និងជាង ៥០ នាក់ បានរងរបួសនៅក្នុងការវាយប្រហា​នេះ ប៉ុន្តែ​មិន​មាន​ការបញ្ជាក់ជា​ផ្លូ​វ​កា​រអំពីចំនួនអ្នកស្លាប់នោះទេ៕

អត្ថបទគួរចាប់អារម្មណ៍