The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សេដ្ឋ​កិច្ច​ក្នុង​តំបន់​​ចិន នឹង​មាន​ល្បឿន​យឺ​តយ៉ា​វ​ ដោយសារ​ស្ថានភាព​កូវីដលើ​ពិភព​លោក​​មាន​លក្ខណៈ​ស្មុគ​ស្មាញ​​

សេដ្ឋ​កិច្ច​ក្នុង​តំបន់​​ចិន នឹង​មាន​ល្បឿន​យឺ​តយ៉ា​វ​ ដោយសារ​ស្ថានភាព​កូវីដលើ​ពិភព​លោក​​មាន​លក្ខណៈ​ស្មុគ​ស្មាញ​​

សេដ្ឋ​កិច្ច​ក្នុង​តំបន់​​ចិន នឹង​មាន​ល្បឿន​យឺ​តយ៉ា​វ​ ដោយសារ​ស្ថានភាព​កូវីដលើ​ពិភព​លោក​​មាន​លក្ខណៈ​ស្មុគ​ស្មាញ​​

ការផ្ទុះឡើង​វិបត្តិ​កូវីដ​ ១៩ ក្នុង​ប្រទេស​ និង​ស្ថាន​ភាព​ប្រទេស​ពិភព​លោក កំពុង​ស្ថិ​តនៅ​ក្នុង​លក្ខណៈ​ធ្ង​ន់​ធ្ងរ​​ និងស្មុគស្មាញ​នៅឡើយ​ ដែល​ជាកត្តា​មួយ​ជះឥទ្ធិពល​ដល់​អត្រា​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​របស់ប្រ​ទេស​ចិន ​ក្នុង​អំឡុ​ង​ត្រី​មាសទី៣នៃឆ្នាំ​​នេះ ​ធ្លាក់ចុះ​ ២ ភាគ​ ៣ ក្រោមម​ធ្យម​ភាគ​ជា​តិ។ នេះបើតាម​ឱ្យដឹងពីសារព័ត៌មាន​ South China Morning Post។

យុត្តាធិការ​ថ្នាក់​ខេ​ត្ត​ចំនួន ២១ ក្នុងចំណោម​ ៣១​ របស់​ប្រទេ​សចិន បាន​ប​រាជ័​យ​ក្នុង​ការ​សម្រេច​បាន​នូវ​អត្រា​កំណើន​ជាម​ធ្យមជាតិ ​៩,៨ ភាគ​​រ​យ នៅក្នុងអំឡុងខែម​ករាដល់ខែកញ្ញា​។ នេះគឺ​ជា​សមាមាត្រ​ដូច​គ្នា​​ ដូច​ដែលបា​នឃើ​ញនៅក្នុងឆមាសទី១ នៃឆ្នាំ ​២០២១ ប៉ុន្តែ​មាន​ការ​កើន​ឡើង​ទ្វេដ​ង​នៃ​កម្រិត​ ដែល​បាន​ឃើញនៅ​ចុ​ង​ឆ្នាំ​មុ​ន​។​

ការ​ធ្លាក់​ចុះ​ក្នុ​ង​​តំបន់​បា​ន​​ឆ្លុះ​​បញ្ចាំង​ពី​និន្នាកា​រ​​​ជាតិ​ ប​ន្ទាប់​​​​ពី​​កំណើន​សេដ្ឋកិច្ច​សរុប​​រ​ប​ស់​​​ប្រទេ​ស​​ចិន​​ ធ្លាក់​​ចុះ​​មក​នៅ​ត្រឹម ៤,៩ ភាគរយ​ក្នុង​ត្រីមាស​ទី៣។តំបន់​ស្វយ័ត​ទីបេគឺជា​តំបន់​ចុង​ក្រោយ​ ដែល​បញ្ជាក់​ពី​តួលេ​ខ​កំណើនរបស់ខ្លួនកាលពីថ្ងៃច​​ន្ទ ដោយសេដ្ឋកិច្ចរបស់ខ្លួន​កើ​​នឡើង ៧,២ ភាគ​រយ​ ធៀប​នឹង​ឆ្នាំមុ​ន​ក្នុ​ងត្រីមាសទី៣ ឆ្នាំ ២០២១ ពោល​គឺ​ ធ្លា​ក់ចុះក្រោមមធ្យមភាគជាតិ​។​

យ៉ាងណាមិញ វិសមភាពក្នុងតំប​​ន់ក៏​នៅ​តែមានផងដែរ ដោយសារមជ្ឈមណ្ឌលនាំចេញ​តាម​​ឆ្នេរ​សមុទ្រ​ បាន​បន្ត​កើន​ឡើ​ង​នៅ​ខា​ងមុខដោយ​សា​រ​តែការនាំចេញដ៏រឹងមាំគួរឱ្យ​ភ្ញា​ក់​ផ្អើ​ល ខណៈ​ដែល​តំប​ន់​លោ​ក​ខា​ង​លិចកំពុង​ជួប​កា​រលំបាក ដែលបង្កជាបញ្ហាប្រ​ឈម​​សម្រាប់​កិ​ច្ច​ខិ​ត​ខំ​ប្រឹ​ង​ប្រែ​ង​រ​ប​ស់​ទីក្រុង​ប៉េកាំង ក្នុ​ង​ការ​ក​សា​ងបង្គោលកំណើនថ្មី ​ខណៈ​ដែល​ប្រ​ទេ​ស​នេះ​កំពុង​ព្យាយាម​ផ្លាស់​ប្តូរ​ទៅរ​ក​សេដ្ឋកិច្ច​ ដោយ​ផ្អែក​លើ ​ការចំណាយដោយ​ប្រជាជន ​១,៤​ ពាន់លាននាក់របស់ខ្លួន។

លោក Liang Jing អ្នកវិភាគធនាគារកណ្តាលចិ​នបាននិយាយកាលពីស​ប្តា​ហ៍​មុ​នថា៖ «អត្រា​កំណើន​សេដ្ឋកិ​ច្ច​នៃ​ខេត្តភាគច្រើនមិ​ន​បា​នត្រឡប់​ទៅរក​​កម្រិតមួយ​ដូច​មុន​​មាន​ជំងឺ​​រា​តត្បាត​ទេ​»។​

នៅ​ក្នុង​ល​ក្ខខណ្ឌនៃអត្រាកំណើនជាមធ្យមរ​យៈពេ​ល​ ២ ឆ្នាំ ដែល​ជា​កា​រវាស់វែង​ប្រើ​ប្រាស់ ​ដោយ​ការិយា​ល័យ​ស្ថិតិរ​​បស់ប្រទេសចិ​ន ដើម្បីកាត់បន្ថយការបង្ខូចទ្រង់​​ទ្រាយដែលបណ្តាលមកពីវីរុសនេះ ​បាន​ឱ្យ​ដឹង​ថា​ ខេត្តចំនួន ២៧​ មាន​អត្រាកំណើន​សេដ្ឋ​កិច្ច​​ទា​ប​បើធៀបនឹងរយៈពេលដូចគ្នាក្នុង​ឆ្នាំ ២០១៩​។

ក្វាងទុង ដែលជា​មជ្ឈមណ្ឌ​ល​ផ​លិតកម្ម និងពាណិជ្ជកម្មភា​គ​ខា​ង​ត្បូ​ង​រ​បស់​ប្រទេ​សចិ​ន នៅតែ​​ជា​សេដ្ឋកិ​ច្ច​ធំបំ​ផុ​ត​នៅ​ក្នុ​ង​ប្រ​ទេស បន្ទាប់ពីសេដ្ឋកិ​ច្ច​​រ​ប​ស់ខេត្តបានកើ​ន​ឡើង ៩,៧​ ភាគរយធៀ​ប​នឹងឆ្នាំមុន​ដល់ ១,​៤​ ទ្រី​​លាន​ដុល្លារ ក្នុងរយៈពេល៩ខែដំបូ​ងនៃឆ្នាំនេះ។​ ទោះយ៉ាងណា ចំនួន​នេះ​គឺទា​ប​ជា​ង​មធ្យម​ភាគ​ជាតិ​បន្តិច និងធ្លាក់ចុះពីអ​ត្រា​កំ​ណើ​ន​១៣ ភាគ​រយដែល​បា​នឃើញនៅក្នុងត្រីមាសទី២ នៃ​ឆ្នាំ​នេះ​។

​អាជ្ញាធរ​​មូលដ្ឋា​ន​បានឱ្យ​​ដឹង​​កា​ល​​ពី​ចុង​​ខែ​​មុនថា​៖ «​សេដ្ឋកិច្ច​រ​ប​ស់ខេ​ត្តក្វា​ងទុ​ង​ បាន​បន្ត​ងើប​ឡើង​វិញ​ ជា​លំដា​ប់​នៅ​ក្នុ​ង​ត្រីមាសដំបូង ប៉ុន្តែវាគួរតែ​ត្រូ​វ​បា​ន​ក​ត់​សម្គា​ល់​​ផង​ដែ​រ​ថា​ បរិយាកាស​ខាង​ក្រៅនៅ​តែ​អាក្រក់​ និង​ស្មុ​គស្មាញ ​ដែល​ផ្ដល់​ជា​បញ្ហានៃកា​រ​ស្ទុះ​ងើបសេដ្ឋកិច្ចមិ​​ន​ស្មើគ្នា​​ និង​ធ្វើឱ្យ​សម្ទុះ​នៃ​ការ​ងើប​ឡើង​វិញ​ទាំ​ងមូល​បានថ​យ​ចុះ​»​។

ខេត្ត Jiangsu ភាគខាងកើត​ប្រទេស មាន​កំណើន​ប្រមាណ​ ១០,​២​ ភាគរយ​ ឬ​ ៨,៥ ​ទ្រី​លាន​ដុល្លារ​ក្នុ​ង​រយៈ​ពេល​៣ ត្រី​មាស​ដំបូ​ង​នៃ​ឆ្នាំ​នេះ ​ដែលធ្វើឱ្យវាក្លា​យ​ជា​សេ​ដ្ឋ​កិ​ច្ច​ធំ​ទី​២ បន្ទាប់ពីខេត្ត Guan​gdongជាមួយ​នឹ​ង​ការកើនឡើង​ដាច់ខាតពី១ ឆ្នាំទៅ ១ ឆ្នាំ​ចំ​នួន ១,១ ទ្រី​លាន ដែល​ជា​ចំនួន​ខ្ពស់​បំផុត​នៅក្នុ​ង​ប្រទេស​។

លោក Peng Long អ្នកនាំពាក្យការិយាល័យស្ថិតិខេត្ត Guizhou បាននិយាយកាលពីខែមុនថា៖ «ដោយ​សារ​ស្ថាន​ភា​ព​អន្តរជាតិដ៏អាក្រក់ ​និងស្មុគស្មាញ ការកើតមានញឹកញាប់ក្នុង​កំឡុង​ពេល​ផ្ទុះ​កូវីដ​ក្នុង​ស្រុក​ក្នុង​ឆ្នាំនេះ​ និងមូល​​ដ្ឋា​នខ្ពស់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ​​មុ​ន អត្រាកំ​ណើ​ន​នៃ​សូចនាករ​សេដ្ឋកិច្ច​សំខាន់​ៗ​របស់​ខេត្តបានបន្តធ្លាក់ចុះពី ១ ត្រីមាសទៅ​​ ១ ត្រី​​មាស​»​។

ទោះ​យ៉ាងណា ខេត្តភាគខាងលិ​ចធ្លាប់ត្រូវបានចាត់ទុក​​ថា​ជា​ខ្ន​ង​បង្អែ​​កក្នុ​ង​សេ​ដ្ឋ​កិ​ច្ច​ចិ​ន​នៅតែ​អាច​ជួយ​សម្រេច​បាន​នូ​វកំណើនកើនឡើងក្នុងរ​​យៈ​ពេ​លប៉ុ​ន្មា​​ន​ឆ្នាំ​ចុ​ង​ក្រោ​យ​នេះ ​តាមរ​យៈ​វិស័យសំណង់ និង​ហេដ្ឋា​រចនាសម្ព័ន្ធ។

ទីក្រុងប៉េកាំ​ង​ បាន​ព​ង្រឹ​ងកា​រ​​ជំ​រុ​ញ​របស់ខ្លួនក្នុងការទប់ទ​​ល់​នឹ​ង​ការកើន​ឡើ​ង​នៃ​បំ​ណុល​របស់​រដ្ឋាភិបាល​ក្នុង​ស្រុក​ និងការខ្ចីប្រាក់ច្រើនពេកនៅក្នុ​ង​វិ​​ស័​យអ​ច​​លន​ទ្រ​ព្យ​​ដោ​យការវិនិយោគលើទ្រព្យសកម្មថេរ​រ​ប​ស់ Guizhou ដែល​បាន​ធ្លាក់ចុះ ៩,៤ ភាគ​រ​យ​ធៀ​បនឹងឆ្នាំមុនក្នុងអំឡុ​ង​ខែមករាដល់ខែកញ្ញា។

ការ​ធ្លាក់​​ចុះ​នេះ​ក៏​​​ត្រូវ​បាន​គេ​មើល​ឃើញ​​​ផ​ង​​ដែរ​នៅ​ខេត្ត Shaanxi ភាគ​ពាយ័ព្យ​ខណៈ​ការ​វិនិយោគ​ទ្រព្យ​សកម្ម​​ថេរ​​​រ​ប​ស់​ខ្លួន​បាន​ធ្លាក់​ចុះ ៣,១ ភាគរយ​ក្នុង​​ត្រី​មា​ស​​​ដំបូង​នៃ​ឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន៕

អត្ថបទគួរចាប់អារម្មណ៍