The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន Pfizer រំពឹងថា ការលក់វ៉ាក់សាំងសម្រាប់​ឆ្នាំ​ ២០២១ និង​ ២០២២​ បាន ៦៥​ ពាន់លានដុល្លារ

ក្រុមហ៊ុន Pfizer រំពឹងថា ការលក់វ៉ាក់សាំងសម្រាប់​ឆ្នាំ​ ២០២១ និង​ ២០២២​ បាន ៦៥​ ពាន់លានដុល្លារ

Content image - Phnom Penh Post
វ៉ាក់សាំង Pfizer ត្រូវបានគេប្រើសម្រាប់កុមារអាយុ ៥-១១ ឆ្នាំ នៅរដ្ឋ Michigan កាលពីថ្ងៃទី ៣ វិច្ឆិកា។ AFP

ក្រុមហ៊ុន Pfizer រំពឹងថា ការលក់វ៉ាក់សាំងសម្រាប់​ឆ្នាំ​ ២០២១ និង​ ២០២២​ បាន ៦៥​ ពាន់លានដុល្លារ

កាលពីថ្ងៃអង្គារសប្ដាហ៍នេះ​ ក្រុមហ៊ុន Pfizer Inc បាននិយា​យ​ថា​ ខ្លួន​រំពឹង​ថា ការល​ក់​វ៉ាក់សាំ​ងកូវីដ​ ១៩ ឆ្នាំ ២០២១ ដែលខ្លួ​ន​បានបង្កើតជាមួ​យ​ដៃ​គូអា​ល្លឺម៉​ង់ BioNTech នឹង​ឈានដ​ល់ ៣៦​ ពា​ន់​លានដុល្លារ ហើយ​ព្យាករ​ថា នឹង​អាច​រក​បាន​ប្រមាណ ២៩ ពាន់​លាន​ដុល្លារ​ទៀតពី​វ៉ាក់សាំង​នៅឆ្នាំ ២០២២ ហើយ​វា​​លើស​ពីកា​រ​ប៉ាន់ស្មាន​រ​​បស់អ្នកវិភាគសម្រាប់ទាំង ២ ​ឆ្នាំ​។

ក្រុមហ៊ុន​ផលិត​ថ្នាំ​រ​បស់សហរដ្ឋអាមេរិក​បាននិយាយថា ខ្លួនកំពុងស្វែងរកការចុះ​ហ​ត្ថ​លេ​ខា​លើ​កិ​ច្ច​ព្រ​ម​ព្រៀ​ង​វ៉ា​ក់សាំងបន្ថែមទៀតជាមួយបណ្តាប្រទេ​ស​កំពុង​អភិវឌ្ឍន៍​នានា​​ ដែលអាចជំរុញ ការលក់ឱ្យកើនឡើង​កា​ន់​តែ​ខ្ពស់នៅឆ្នាំក្រោយ។ ក្រុមហ៊ុន​នេះ មាន​សមត្ថភាព​ផលិតវ៉ាក់សាំង​បាន ៤ ពាន់​លា​នដូ​ស​ក្នុងឆ្នាំ ២០២២ និង​បាន​ព្យាករថា​ អាច​នឹងលក់​​បាន​ ១,៤​ ពាន់​លាន​ដូស​។

យ៉ាងណាក៏ដោយ នាយកប្រតិបត្តិ Albert Bourla បាននិយាយថា គាត់ព្រួយបារម្ភថា ប្រទេស​ដែល​មានប្រាក់ចំណូលទាប និងមធ្យម នឹងមិនធ្វើការប​ញ្ជា​ទិ​ញវ៉ាក់សាំងនៅឆ្នាំក្រោយឱ្យបានឆា​ប់នោះទេ​ ហើយ​អាច​នឹង​ទិញ​បាន​ក្រោយ​​ប្រទេស​អ្នក​មាន​។​

ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួនរំពឹង​ថា​ នឹង​ផ្ត​ល់​វ៉ាក់​សាំ​ង​រ​ប​ស់​ខ្លួ​​នយ៉ាងហោ​ចណា​ស់​ ១ ពា​ន់​លាន​ដូស​ដល់​ប្រទេសដែល​មានប្រាក់ចំណូលទាប​ និងមធ្យម​នៅឆ្នាំ​ក្រោយ។វ៉ាក់​សាំង​​​នេះ​ ​បាន​​នាំ​​មក​​នូវ​ការ​លក់​ប្រមាណ​ ១៣ ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី៣។

លើសពីឆ្នាំ ២០២២ ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួនរំពឹងថា ទីផ្សារសម្រាប់វ៉ា​​ក់សាំងនឹងរក្សា​ បាន​យូរ​ និងបន្តបង្កើតកា​​រ​ល​ក់សម្រាប់ឆ្នាំខាងមុខ៕

អត្ថបទគួរចាប់អារម្មណ៍