The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កូរ៉េខាងត្បូងនឹងទិញថ្នាំគ្រាប់ Pfizer COVID-19 ថ្មីចំនួន ៧០ ០០០ បន្ទះ​

កូរ៉េខាងត្បូងនឹងទិញថ្នាំគ្រាប់ Pfizer COVID-19 ថ្មីចំនួន ៧០ ០០០ បន្ទះ​

Content image - Phnom Penh Post
ឡូហ្គោក្រុមហ៊ុន Pfizer នៅស្នាក់ការ Pfizer ក្នុងទីក្រុងញូវយ៉ក។AFP

កូរ៉េខាងត្បូងនឹងទិញថ្នាំគ្រាប់ Pfizer COVID-19 ថ្មីចំនួន ៧០ ០០០ បន្ទះ​

ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសកូរ៉េខាង​ត្បូង​ បាន​យល់​ព្រ​ម​ទិញ​ថ្នាំគ្រាប់ប្រឆាំងវីរុសកូវីដ​​ ៧០ ០០០ បន្ទះ​ មន្ទីរ​ពិសោធន៍របស់ក្រុមហ៊ុន​ Pfizer។ នេះបើតាម​ឱ្យដឹង​ពីសារព័ត៌មាន​ CNA។

ក្រុមហ៊ុន​ Pfizer កាល​ពីថ្ងៃ សុក្រ បាន​និ​យា​យថា លទ្ធ​ផ​ល​នៃការសាកល្បងបានបង្ហាញថាថ្នាំ​ ​Paxlovid របស់​ក្រុមហ៊ុននេះ បានកាត់បន្ថយហា​និ​ភ័​យនៃ​កា​រ​ចូ​ល​ម​ន្ទី​រពេទ្យ ឬ ការស្លាប់​ ចំពោះអ្ន​ក​ជំងឺ ដែល​មា​ន​ហា​​និ​ភ័​យ​ខ្ព​ស់ ឬធ្ងន់ធ្ងរ​ដល់​ទៅ​ ៨៩​ ភាគរយ​ ក្នុងរយៈពេល៣ថ្ងៃ​ បន្ទាប់ពីការ​ចា​ប់​ផ្តើ​ម​នៃ​រោគសញ្ញានៃ​មេរោ​គ​។

ប្រទេសកូរ៉េខាង​ត្បូង បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​រួចហើយ ដើម្បី​ទ​ទួ​លបានថ្នាំ​គ្រាប់​ចំនួន ២០​ ម៉ឺន​​បន្ទះ​ពី​​ក្រុមហ៊ុន Merck & Co។ ទីភ្នាក់ងារ KDCA បាននិយាយថា ខ្លួនកំ​ពុ​ង​ស្វែ​ង​រ​កទិញ​ថ្នាំ​​ចំនួន ១៣៤ ពាន់​ បន្ទះ​ទៀត​ ទោះបីជាវាមិនទាន់សម្រេចចិត្តថាតើការព្យាបាលមួយណាក៏ដោយ។

កាលពីខែមុន រដ្ឋាភិបាលបាននិយាយថា ខ្លួនកំពុងពិភាក្សាជាមួយឱសថស្វ៊ីស Roche Holding AG ដែលកំពុងបង្កើតថ្នាំគ្រាប់ប្រឆាំងមេរោគផងដែរ​។ រដ្ឋាភិបាល បា​ន​បែ​ង​ចែកថវិកាចំនួន ៣០ លាន​ដុល្លា​រ​អាមេ​រិក​ សម្រា​ប់ទិញ​ថ្នាំ​​គ្រាប់ប្រឆាំងវីរុ​សកូវីដ​ទាំង​នេះ។

លោក Albert Bourla នាយកប្រតិបត្តិ​នា​នៃ​ក្រុមហ៊ុន​ Pfizer បាន​និ​យា​យ​នៅ​ក្នុងបទសម្ភាសមួ​យ​កាល​ពីថ្ងៃ​ សុក្រ ថា ក្រុមហ៊ុន​ Pfizer កំពុងពិភាក្សា​​ជាមួយប្រទេសចំនួន ៩០ លើ​កិ​ច្ចសន្យាផ្គត់ផ្គង់សម្រាប់ ថ្នាំគ្រាប់​ Paxlovid៕

អត្ថបទគួរចាប់អារម្មណ៍