The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អេស្ប៉ាញ​បិទ​ព្រលាន​យ​ន្ត​ហោះក្រោយ មាន​​អ្នកដំណើរ​ភៀសខ្លួ​ន​​ខុស​ច្បាប់​មក​ប្រទេស​ខ្លួន​

អេស្ប៉ាញ​បិទ​ព្រលាន​យ​ន្ត​ហោះក្រោយ មាន​​អ្នកដំណើរ​ភៀសខ្លួ​ន​​ខុស​ច្បាប់​មក​ប្រទេស​ខ្លួន​

អេស្ប៉ាញ​បិទ​ព្រលាន​យ​ន្ត​ហោះក្រោយ មាន​​អ្នកដំណើរ​ភៀសខ្លួ​ន​​ខុស​ច្បាប់​មក​ប្រទេស​ខ្លួន​

អាកាសយានដ្ឋានមួយ​​ក្នុ​ង​ចំណោមព្រលានយន្តហោះដ៏មមាញឹ​ក​បំ​ផុ​តរបស់ប្រទេសអេស្ប៉ា​ញ បា​នបិ​ទ​ជិត​ ៤ ម៉ោង​ កាល​ពី​ថ្ងៃសុក្រ បន្ទា​ប់​ពី​​ជនចំណាកស្រុក​ខុស​ច្បាប់​ប៉ុនប៉ង​ចូល​មក​ប្រទេស​នេះ។ នេះបើតាមការ​​ឱ្យដឹងពីសារព័ត៌មាន​ BBC។

យន្តហោះដែល​​ហោះ​ហើរ​ពីតំបន់​ Casablanca ក្នុងប្រទេ​សម៉ារ៉ុក​ ​ទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុ​ល ប្រទេសតួកគី​ ត្រូវ​បាន​បង្វែរទៅតំបន់​ Palma de Mallorca បន្ទាប់ពីមានគ្រោះអា​សន្ន​ផ្នែក​វេជ្ជសាស្រ្ត ដែល​​គេ​រាយ​ការណ៍​​​​នៅ​លើ​យន្ត​ហោះ។

នៅពេ​ល ដែល​យន្តហោះ​​ចុះចត អ្នកដំណើរចំនួន ២១ នា​ក់ បានរត់ចេញពីផ្លូ​វរត់ ហើយត្រូ​វ​បា​ន​គេ​រាយការណ៍​ថា​ បានរត់គេចពីរបងបរិវេណនោះ។ ក្រោយ​មក​ប៉ូលិស​​ បាន​ចាប់​ខ្លួន ប៉ុន្តែ ១២ នាក់​រត់​​បាត់​​កាល​ពី​ថ្ងៃ ​សៅរ៍។

ប៉ូលិ​សកំពុងស៊ើបអង្កេតថា តើការរត់គេចខ្លួនរបស់ក្រុម​នេះ​ចេ​ញ​ពី​យ​ន្តហោះ ដោយឯ​កឯង ឬ ជាផែ​នកា​រ​​ធ្វើអន្តោប្រវេសន៍ខុសច្បាប់។ មន្ត្រី​រ​ដ្ឋា​ភិ​បាលកំពូលរបស់អេស្ប៉ាញសម្រាប់កោះ​ Balearic លោក Aina Calvo បាននិយាយថា ព្រឹត្តិការណ៍នេះ គឺ មិនធ្លាប់​មានពីមុនមកទេ​សម្រា​ប់អាកាសយានដ្ឋានអេស្ប៉ាញ។

រឿ​ងនេះ បាន​ចា​ប់​ផ្តើ​ម​នៅពេល ដែ​លសេ​វា​សង្គ្រោះបន្ទាន់​ បាន​ឡើ​ងយន្តហោះ Air Arabia Maroc ដើម្បី​ជម្លៀស​បុរ​ស​ម៉ារ៉ុក​ម្នាក់ ដែល​បា​ន​និ​យាយ​ថា សន្លប់ ដោយ​សា​រជំងឺទឹកនោមផ្អែម។ ក្នុង​ពេល​ដែល​អ្នក​ជំនាញ​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​ជំងឺ​នោះ អ្នកដំណើរ ២១ នាក់ផ្សេងទៀត បានរត់ចុះពីលើកាំជណ្តើរ ហើ​យរត់គេចខ្លួន ដោយ​ខ្លះ​បាន”លាក់ខ្លួននៅក្រោមយន្តហោះដែលឈប់​ច​ត។

ទីភ្នាក់ងារសារព័ត៌មាន Efe របស់អេស្ប៉ាញរាយការណ៍ថា បន្ទាប់ពីកា​រ​ពិ​និ​ត្យ​សុ​ខ​ភា​ព​នៅ​មន្ទីរពេទ្យ​ បាន​រក​ឃើ​ញថា គាត់មានកាយសម្បទា និងមានសុខភាពល្អ បុរសជនជាតិ​ម៉ា​រ៉ុក​រូបនេះ ត្រូវបានរំសាយ​ជើង​យន្ត​ហោះ​ និងត្រូវបានចាប់ខ្លួនពីប​​ទចូល​ប្រ​ទេស ដោយខុសច្បាប់។ អ្នកដំណើរ​រួម​ដំ​ណើ​រ​ជា​មួ​យ​គាត់​​ទៅ​មន្ទីរពេទ្យ​ ត្រូវ​​បានគេរាយការណ៍ថា បានបាត់ខ្លួនដូច​គ្នា​៕

អត្ថបទគួរចាប់អារម្មណ៍