The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តើថ្នាំគ្រាប់កូវីដ​ជាអ្វី? ហើយមាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​ប៉ុនណា​?

តើថ្នាំគ្រាប់កូវីដ​ជាអ្វី? ហើយមាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​ប៉ុនណា​?

Content image - Phnom Penh Post
លោកស្រីឱសថការី Heidi Pillen ពិនិត្យមើលវ៉ាក់សាំងPfizer ដើម្បីចាក់ឱ្យកុមារអាយុ៥-១១ឆ្នាំនៅការិយាល័យសុខភាព Beaumont នៅរដ្ឋ Michigan កាលពីថ្ងៃទី៥ វិច្ឆិកា។ AFP

តើថ្នាំគ្រាប់កូវីដ​ជាអ្វី? ហើយមាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​ប៉ុនណា​?

ក្រុមហ៊ុន​ឱសថ​យក្ស​​សហរដ្ឋអា​មេរិក Merck ​និង Pfizer ​បាន​ប្រកាស​​ពីភាព​សុទិដ្ឋិនិយម​នៃ​ប្រសិទ្ធ​ភាព​ថ្នាំ​គ្រាប់​កូវីដ​ និង​​សន្យាថា​ នឹង​ផ្ដល់​ក្ដី​សង្ឃឹម​ថ្មី​ ដល់​ការ​​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​។ ​នេះ​បើ​តាមការ​​ឱ្យ​ដឹង​ពី​សារ​ព័ត៌មាន​ South China Morning Post។

ប្រភេទ​ថ្នាំគ្រាប់​កូវីដ​នេះ ​អាច​លេប​ផ្ទាល់​ភ្លាមៗ​នៅពេល ​ដែល​ចេញ​រោគ​សញ្ញា​កូវីដ​ដំបូង ដើម្បី​ចៀស​វា​ង​ទម្រង់​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​ និង​ការ​សម្រាក​នៅ​មន្ទីរ​ពេទ្យ។ ​ទម្រង់​នៃ​ការ​ព្យាបាល​នេះ ​ត្រូវ​បាន​គេ​ស្រាវជ្រាវ​ ចាប់​តាំ​ង​ពី​ការ​ចាប់ផ្តើម​ដំបូង​នៃ​វិបត្តិ​កូវីដ​មក​ម្ល៉េះ​។

បន្ទាប់ពី​ការ​ស្រាវជ្រាវ​ជា​ច្រើន​ខែ​ ក្រុមហ៊ុន Merck និង Pfizer ​បាន​និយាយថា ​ពួក​គេ​បាន​ឈាន​ដល់​គោលដៅ​ ដែល​ពួកគេ​កំណត់​ហើយ​។ កាលពី​ដើម​ខែ​ តុលា ​ក្រុមហ៊ុន Merck ​បាន​និយាយ​ថា​ ខ្លួន​កំពុង​ស្វែង​រក​កា​រអនុម័ត​នៅ​សហរដ្ឋ​អាមេរិក​សម្រាប់​ថ្នាំគ្រាប់ ​molnupiravir ខណៈ​ក្រុមហ៊ុន​ Pfizer បាន​ស្វែង​រក​ការ​អនុម័ត​ថ្នាំ paxlovid តាម​ក្រោយ​ផងដែរ។

ថ្នាំទាំង ២ សុទ្ធតែ​ជា​ប្រភេទ​ថ្នាំ​អង់​ទី​គ័រ​ប្រ​ឆាំង​មេរោគ ​ដែល​ធ្វើ​សកម្មភាព ​ដោយ​កាត់​បន្ថយ​សមត្ថភាព​ចម្លង​របស់​មេ​រោគ ​បន្ថយ​ល្បឿន​នៃ​ជំងឺ។​ ក្រុមហ៊ុន​ទាំង ​២ ​និយាយ​ថា ​ការ​សាកល្បង​ព្យាបាល​បាន​បង្ហាញ​ពី​ការ​ថយ​ចុះ​យ៉ាងខ្លាំង​នៃ​ហានិភ័យ​នៃ​ការ​សម្រាក​នៅ​មន្ទីរ​ពេទ្យ។

សម្រាប់​អ្នក ដែ​លប្រើ​ប្រាស់​ថ្នាំ​ molnupiravir​ មើលឃើញ​ថា​ ហានិភ័យ​ថយ​ចុះ ​៥០ ​ភាគរយ​ ខណៈ​អ្នក​ដែល​លេ​បថ្នាំ paxlovid​ បន្ថយ​ហានិភ័យ​ដល់​ទៅ​ ៩០​ ភាគរយ​ បើ​ទោះបី​ជា​កា​រប្រៀបធៀប ​ដោយ​ផ្ទាល់​នៃ​អត្រាប្រ​សិទ្ធ​ភាព​ទាំង​នេះ​ ធ្វើ​ឡើង​ដោយ​វិធាន​សិក្សា​ខុស​គ្នាក៏​ដោយ។

ដោយ​ឡែក​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​ ដែលមាន​ស្រាប់ជា​សាធារណៈ​គឺ​ fluvo​xamine ក៏​បាន​បង្ហាញ​ពី​លទ្ធផល​ក្នុង​ការ​ការពារ​ទម្រង់​ធ្ងន់ធ្ងរ​នៃ​កូវីដ ១៩ ​ដែរ។​ នេះបើ​យោងតាម​ការ​សិក្សា​ ដែល​បាន​ចេញ​ផ្សា​យ​នៅ​ក្នុង​ខែតុលា ​ដោយ​អ្នក​ស្រាវជ្រាវ​ប្រេស៊ីល​នៅ​ក្នុង​ទស្សនាវដ្តី​ Lancet Global Health ។

ប្រសិន​បើប្រសិទ្ធភាព​នៃ​ថ្នាំទាំងនេះ ​ត្រូវបាន​ទទួល​ស្គាល់​ហើយ​ នោះវា​នឹង​ជា​ជំហាន​ឆ្ពោះ​ទៅ​មុខ​ដ៏​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​ និង​បង្ការ​ករណី​ធ្ងន់​ធ្ងរ​ ​ពង្រឹង​ប្រសិទ្ធ​ភាព​ក្នុង​ការ​ប្រឆាំង​នឹង​​មេរោគ​។

បើទោះបីជា​ ការ​ព្យាបាល​មាន​រួច​ស្រាប់​ ភាគ​ច្រើន​មាន​ជា​ទម្រង់​អង្គ​បដិបក្ខ​ប្រាណ​សំយោគ​ក៏​ដោយ​ ក៏​ថ្នាំ​ទាំងនេះ ​មាន​នាទី​រារាំង​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ជំងឺ​សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​រួច​ ដែល​ពិបាក​ក្នុង​ការ​កំណត់​រោគ​សញ្ញា។

ម៉្យាងវិញទៀត ​ថ្នាំ​គ្រាប់​នេះ អាច​ត្រូវ​បាន​ចេ​ញ​វេជ្ជ​បញ្ជា​ពី​វេជ្ជបណ្ឌិត​យ៉ាង​រហ័ស​ដល់​អ្នកជំងឺ​ ងាយ​ស្រួលក្នុង​ការ​ព្យាបាល​នៅផ្ទះ​។ ​រហូត​មក​ដល់​ពេល​នេះ ​ថ្នាំ​គ្រាប់​របស់​ក្រុមហ៊ុន​ Merck ​និង ​Pfizer​ មិន​បាន​បង្ហាញ​ផល​ប៉ះពាល់​ច្រើន​ទេ​។

អ្នកជំនាញ​ខាង​មេរោគ​ជនជាតិ​អង់គ្លេ​សលោក​ Stephen Griffin ​បាន​ប្រាប់​មជ្ឈម​ណ្ឌល​ព័ត៌មាន​វិទ្យាសាស្ត្រ​ថា​៖ «ការ​រីករាល​ដាល​ដ៍​សម្បើម​របស់​មេរោគ​ទាំង​នេះ​ អាច​បង្ហាញ​ពី​សករាជ​ថ្មី​នៃ​សមត្ថភាព​របស់​យើង​​ក្នុង​ការ​ទប់​ស្កាត់​ផលវិបាក​ធ្ងន់ធ្ងរ​នៃ​ការ​ឆ្លង​មេរោគ​ Sars-CoV2»។

រហូត​មក​ដល់​ពេលនេះ ​វា​ពិតជា​លំបាក​ណាស់​ក្នុងការ​វាយ​តម្លៃ​ឱ្យ​បាន​ត្រឹមត្រូវ​នូវ​ការ​ព្យាបាល​របស់​ថ្នាំ​គ្រាប់​របស់​ក្រុមហ៊ុន​ Merck និង Pfizer ​ណាស់​ ដោយ​ក្រុមហ៊ុន​ទាំង ២ នេះ ​មាន​តែ​សេចក្តី​ថ្លែង​ការណ៍​ ដែល​បាន​ចេញ​ផ្សា​យប៉ុណ្ណោះ ហើយមិនបានធ្វើឱ្យទិន្នន័យ​​​នៃកា​រសាកល្បងព្យាបាលរបស់ពួកគេមាននោះទេ។

អ្នក​ឯកទេស​ជំងឺ​ឆ្លង​បារាំង​លោកស្រី​ Karine Lacombe ​បាន​ព្រមាន​កាល​ពីខែ​ក​ញ្ញា​ថា​ ប្រភេទ​នៃ​ការ​ប្រកា​សទាំង​នេះ​គួ​រ​តែ​ត្រូវ​ផ្សព្វផ្យាយ​ ដោយ​ប្រុង​ប្រយ័ត្ន​ មុន​នឹង​មាន​​ការ​សិក្សា​ត្រឹម​ត្រូវ​។ លោកស្រី ​បាន​ចង្អុល​បង្ហាញ​ថា​ ការ​ព្យាបាល​ទាំងនេះ​តំណាង​ឱ្យ​ទីផ្សារ​ដ៏ធំ​សម្បើម ​សម្រាប់​ក្រុម​ឱសថ​។

អ្នក​ស្រាវជ្រាវ​ជាច្រើន​បាន​ត្អូញត្អែរ​ថា ​អ្នក​ចេញ​ផ្សាយ​សេចក្ដី​ថ្លែង​ការណ៍​មិន​បាន​កំណត់​អំពី​អត្រា​នៃ​ការ​សម្រាក​នៅ​មន្ទីរពេទ្យ​ក្នុង​កម្រិត​ណា​ហើយ ​ថែម​ទាំង​មិន​បញ្ជាក់​ពី​អត្រា​នៃ​ការទប់​ស្កាត់​ការ​ចូល​សង្គ្រោះប​ន្ទាន់​ទៀត​ផង​ដែលជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​ស្មុគស្មាញ​ដល់​ការ​បក​ស្រាយ​ទិន្នន័យ​។

ដោយឡែក​ សម្រាប់​ថ្នាំ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ molnupiravir​ របស់​ក្រុមហ៊ុន ​Merck ​ត្រូវ​បាន​អនុម័ត​រួច​ហើយ​នៅ​​ក្នុង​ចក្រភព​អង់គ្លេស កាល​ពី​ថ្ងៃ ​ព្រហស្បតិ៍ ​សម្រាប់​អ្នក​ជំងឺ​ ដែល​មាន​ហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​ជាទ​ម្រង់​ធ្ងន់ធ្ងរ​នៃ​ជំងឺដូច​ជា ​មនុស្ស​ចាស់ ​មនុស្សធាត់ ​ឬ​អ្នកដែល​កើតជំងឺ​ទឹកនោម​ផ្អែម ​ខណៈ​អាជ្ញាធរ​សុខាភិបាល​អាមេរិក​និង​សហភាព​អឺរ៉ុប ក៏​កំពុង​ពិនិត្យ​ថ្នាំ​នេះ​ជា​បន្ទាន់​ដែរ​។

គួរបញ្ជាក់​ផងដែរថា​ ប្រទេសជា​ច្រើន​បាន​បញ្ជា​ទិញថ្នាំ ​molnupiravi​r ស្តុកទុក​រួចមក​ហើយ ​ដូចជា​ សហរដ្ឋ​អាមេរិក​បាន​បញ្ជា​ទិញ​ថ្នាំ ១,៧ ​លាន​បន្ទះ​រួច​ទៅ​ហើយ​៕

អត្ថបទគួរចាប់អារម្មណ៍