The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វិបត្តិ​ជម្លៀស​ខ្លួន​អាមេរិក​កើន​ឡើង​មួយជំហានម្តង​ៗ​ ក្រោយ​មាន​ការសម្រេច​ពី​តុលាការ​ កាលពី​​ខែ​សីហា​

វិបត្តិ​ជម្លៀស​ខ្លួន​អាមេរិក​កើន​ឡើង​មួយជំហានម្តង​ៗ​ ក្រោយ​មាន​ការសម្រេច​ពី​តុលាការ​ កាលពី​​ខែ​សីហា​

Content image - Phnom Penh Post
លោកប្រធានាធិបតី ចូ បៃដិន ថ្លែងនៅសេតវិមានកាលពីថ្ងៃទី១១ វិច្ឆិកា។ AFP

វិបត្តិ​ជម្លៀស​ខ្លួន​អាមេរិក​កើន​ឡើង​មួយជំហានម្តង​ៗ​ ក្រោយ​មាន​ការសម្រេច​ពី​តុលាការ​ កាលពី​​ខែ​សីហា​

វិបត្តិ​ជម្លៀស​ខ្លួន​ចាប់​ផ្ដើម​កើតឡើង​ បន្ទាប់ពីតុលាការកំ​ពូលសម្រេច​ កាលពីខែសីហាថា ការ​ពន្យារ​ពេល​​​កា​របណ្តេញចេញរបស់​ប្រធា​នាធិបតីអាមេរិក​លោក​ ចូ បៃដិន ថា​ ខុសពីរដ្ឋធម្មនុញ្ញ។

ជាលទ្ធផល អ្វី​ដែល​​​កំពុងលេចចេញជាបណ្ដើរៗ​ គឺ​វិប​​ត្តិ​ជម្លៀស​ខ្លួន​នៅ​អាមេរិក​ ដែល​កំពុង​កើន​ឡើង​លើ​សហគមន៍​ទូ​ទាំង​​​​ប្រទេស​ ខណៈ​ការ​ផ្ដល់​ជា​ជំ​នួយ​សម្រាប់​ថ្លៃ​​ជួល​ពី​ខាង​សហព័ន្ធ​ មានលក្ខណៈ​យឺត​យ៉ាវ ​ហើយ​អ្នក​ ដែល​ជួល​ទទួល​បាន​​ការពា​រតិច​តួច​។

ជាក់​ស្ដែ​ង​ នៅរដ្ឋ Indianapolis សំណុំរឿង​ស្ដី​អំពី​ការ​​បណ្តេញ​ចេញ​ គរ​ជា​គំនរ​ដូច​ភ្នំ​ក្រោយ​ពី​មាន​ការ​ប្ដឹង​ផ្ដល់​​ស្ដីអំពី​រឿង​ជួល​កន្លែង​ស្នាក់​នៅ​ និង​ការបណ្ដេញ​ ជា​ច្រើនខែ​កន្លង​មក​។ នៅទីក្រុង Detroit ក្រុម​អ្នក​តស៊ូ​មតិ​កំពុងប្រញាប់ប្រញាល់​គោះទ្វារអ្នកជួល ដែលប្រឈមមុខនឹ​ងការបណ្តេញចេញ ​នៅ Gainesville, Fla., ម្ចា​ស់ផ្ទះ​ កំពុងដាក់ពាក្យ​បណ្ដឹង​ស្ដី​ពីបញ្ហា​​​ប​ណ្តេ​ញ​​ចេញក្នុងល្បឿនយ៉ាង​លឿន ​ខណៈ​ ដែល​អ្នកជួល​ផ្លាស់លំនៅទៅនៅ​ជាមួយ​​ញាតិ​ពួក​គេ​ ឬ អ្នក​ខ្លះ​ត្រូវ​ស្វែង​រ​ក​កន្លែង​​ជួល​ថោក​ជាង​នេះ​នៅ​ខាងក្រៅទីក្រុង​។

លោក Lee Camp មេធាវីតំណាង​​ឱ្យ​អ្នកជួល ដែល​ប្រឈមមុខនឹងការប​ណ្តេ​ញ​ចេញនៅតំបន់​ St. Louis បាននិយាយថា៖«អស់​រយៈ​ពេល​ជា​ច្រើ​នខែ​ យើង​ទាំ​​ងអស់គ្នា​ បាន​ហៅ​វិបត្តិ​​បណ្តេញ​ចេញ​នេះ​ថា ជា​វិបត្តិ​ជម្លៀស​លក្ខណៈ​​ស៊ូណាមិ​ និង​កា​រធ្លាក់​ជ្រោះ​ជាដើម​»​។

លោក​ បាន​បន្ត​​ថា៖​ «​ពាក្យសាម​ញ្ញទាំ​ង​នោះ​ បាន​ពិពណ៌នា​អំពី​ចំណុចខ្វះ​ចន្លោះ​នៃ​ការ​គ្រប់​គ្រង​ដំណើរ​ការ​បណ្តេញ​ចេញ ​និងកង្វះស្ថិតិដែល​​​អា​ច​ទុ​កចិត្តបាន​ ដើម្បី​តា​មដានវា​។ វិបត្តិ​នេះ មិន​មែន​ចេះ​តែ​កើត​ឡើង​តែ ​​១​ យប់​ទេ​។ វាកើត​ឡើង​ ដោយសារ​ភាព​ខ្វះ​ចន្លោះ​យូរ​ខែ​ឆ្នាំ​​ហើយ​»។

សូ​ម្បីតែ​ឥ​ឡូ​វ​នេះ អ្នកជំនាញ​ខ្លះ​ បាននិយា​យថា ចំនួនអ្នក​ជួល​ ដែល​មាន​ទិន្នន័យ​ស្រាប់​ ដែលត្រូវ​បាន​គេបង្ខំ​ឱ្យ​រើចេញ​ តាម​បញ្ជារ​របស់​​តុលាការ ឬអ្ន​កក្រៅផ្លូវការ បាន​កើន​ឡើង​ជាខ្លាំង​ ជាពិសេស ដោយ​សារ​តែ​ចំនួន​អ្នក​ជួល​ថ្មី ដែ​ល​ស្វែង​រក​ផ្ទះ​ជួលផ្ដល់​ផល​ចំណេញ​កាន់តែ​ច្រើនដល់​ម្ចាស់​ផ្ទះជួល​។

ខណៈ​ពេល​ដែល​ចំ​នួ​ន​នៃកា​រ​​បណ្តេ​​ញ​ចេញ​ក្នុងអំឡុងពេល ២ សប្តា​ហ៍​ដំបូង​ ខែតុលា​ នៅ​តែ​មា​ន​ជិត​ពាក់​កណ្តាល​នៃចំនួន​បណ្ដេញ​ចេញ​នៅ​មុន​មាន​​ជំងឺ​រា​តត្បាត ចំនួន​ដាក់​ពាក្យ​បណ្ដឹង​នៅ​ទីក្រុងចំនួន ៣១ និង​រដ្ឋ​ចំនួន ៦ ក៏កំពុងកើន​ឡើ​ង​ផ​ង​ដែរ​។ នេះបើយោងតាមទិន្នន័យ​ពី ​​​Eviction Lab នៅសាក​ល​វិទ្យាល័យ​ព្រីន​ស្តុន​។

លោក Peter Hepburn អ្នកស្រាវ​​ជ្រាវនៅ Eviction Lab បាននិយាយថា៖ «នៅក​ន្លែ​ង ដែល​មិន​មា​ន​ការ​ការ​ពារ​អ្នក​ជួល​ផ្ទះ​ ចំ​នួន​ទាំងនេះ កំពុ​ង​កើ​ន​​ឡើងយ៉ាងឆាប់រហ័ស​​ ហើយ​​យើង​មិន​ដឹង​ថា​​ មាន​អ្វី​ទៅ​ការពារ​ពួក​គេ​នោះ​ទេ​»។

លោក Gene Sperling សេដ្ឋវិទូ ដែល​ត្រួ​តពិនិត្យកម្មវិធីសង្គ្រោះជំងឺរាតត្បាត​របស់រដ្ឋបាល បៃដិន​ បាន​បញ្ចូល​ទឹក​ប្រាក់ចំនួន ៤៦,៥ ពាន់​លា​ន​ដុ​ល្លារ​ នៅក្នុ​ង​ជំ​នួយ​​​ជួលផ្ទះ​ពី​​សហព័ន្ធ ដែល​កំ​ណត់ ដោ​យស​ភា​កា​ល​ពី​រ​ដូ​វ​រ​ងា​​ឆ្នាំ​មុន ដើម្បី​កា​​ត់​ប​ន្ថ​យ​បញ្ហា។ យ៉ាងណាមិញ ចំនួន​ការ​បង់​ប្រាក់​ឈ្នួល​ មាន​ចំនួន​​ច្រើន​ជាង​ ២ លាន​ដុល្លារ​ ពោល​គឺ​ជិត​ ១ លានដុល្លារ​នៅ​ក្នុ​ង​ខែសីហា និងខែក​ញ្ញា​តែ​ម្នា​ក់​ឯង​។

យុត្តាធិការ​មួ​យ​ចំនួន បាន​ប្រើ​ប្រា​ស់​ផ្នែ​កមួ​យ​នៃ​ប្រាក់ ដើម្បី​​ណែ​នាំ​ក​ម្ម​វិធី ដែល​ផ្ត​ល់ជម្រើ​ស​ជំនួស​ការ​បណ្តេញ​ចេញ​ ឬជំ​នួ​យ​ផ្នែក​ច្បាប់សម្រាប់អ្ន​កជួល​។ មានតែ​ជាង ៣៧ភាគ​រយនៃ​អ្នក​ជួល​ទាំង​អស់​នៅក្នុ​ង​ប្រទេស​នេះ​រ​ស់​នៅ​ក្នុងកន្លែង ដែល​​​នៅ​តែមានការហាមឃាត់ការបណ្តេ​ញ​ចេ​ញ​ក្នុ​ង​ស្រុក ឬកំពុង​ពន្យារ​ពេល​ការ​វិ​និច្ឆ័យការបណ្តេញចេញ ដែ​​ល​រង់ចាំជំនួយប្រាក់​ជួល។ នេះបើយោងតាមវិទ្យាស្ថានក្នុង​ទី​ក្រុង។

ប៉ុន្តែ នៅក​ន្លែ​ងផ្សេងទៀត ការការ​ពារអ្នកជួលមានកម្រិត និងដែន​កំ​ណត់ ក្នុង​កា​រ​​ចែ​កចាយ​ជំនួយ​ប្រាក់​ជួល​ ដែល​កាន់​តែ​​ជំរុញ​ឱ្យអត្រា​នៃ​ការ​បណ្តេញ​ចេញ​កើន​ឡើង​។

សរុបមក ម្ចាស់ផ្ទះ បា​ន​ប្រ​មូ​ល​កា​រ​ជួលក្នុងអំឡុងពេលជំងឺរា​ត​ត្បាត​ជាប្រ​ចាំ​ដូច​ ដែល​ពួកគេ​បា​ន​ធ្វើ​មុន​ពេ​ល​ជំងឺ​រា​តត្បាត​អ៊ីចឹ​ង​។ នេះបើយោងតាមទិ​ន្នន័យ ដែល​ប្រមូ​ល​ បានដោ​យ​ក្រុ​ម​ប្រឹ​ក្សា​លំនៅឋាន​ពហុ​គ្រួសា​រ​ជាតិ​ ដែលជាក្រុមឧស្សាហកម្ម​​ម្ចា​ស់ផ្ទះ។

ក្រុម​​អ្នកតស៊ូមតិ និងអ្នកជំនាញ បាន​និ​យាយថា​ វិសាលភា​ព​ពិ​ត​នៃវិ​បត្តិ ដែល​ប្រ​ឈម​នឹ​ង​អ្នក​ជួ​ល​ គឺ​គិត​លើ​​​ក​ម្រិ​តស្ដី​អំពី​​ការ​បណ្តេញចេញ។ គេ​មិន​ឃើញ​​​​មា​ន​ទិន្នន័យជាតិស្ដីពី​កា​រ​ប​ណ្តេ​ញ​ចេ​ញទេ ហើយការផ្គូ​រផ្គង​គោលន​យោ​បា​យ​ក្នុ​ងស្រុក និងវិធីសាស្ត្ររក្សាកំណត់ត្រានៅក្នុ​​ង​តុ​លាការទូទាំងប្រទេស បង្ក​ជា​ឧបសគ្គ​យ៉ាងខ្លាំង​​ដល់កា​របង្កើត​គោល​នយោបាយ​ត្រឹមត្រូវ​មួយ​​។

អ្នកតស៊ូមតិផ្នែកលំ​នៅ​ឋានបាន​និយាយថា ​កម្មវិ​ធីជំ​នួ​យ​កា​រជួល​ផ្ទះ​ បាន​បរា​ជ័យ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហាធំ​ៗទាំ​ងនេះ​ ខណៈ​ជំនួយ​ជួលផ្ទះទាំង​អស់​នេះ​ ត្រូវ​បា​ន​រ​ច​នាឡើង ដើម្បីធ្វើឱ្យ​ឧស្សាហកម្ម​មាន​ស្ថិរ ​ភាព​ប៉ុណ្ណោះ​៕

អត្ថបទគួរចាប់អារម្មណ៍