មេដឹកនាំអាហ្វ្រិក​​ បាន​ឱ្យដឹង​​នៅ​ក្នុង​កិច្ចពិភាក្សាអាកាសធា​តុ​នៅ​ទីក្រុ​ង​ Glasgow ថា ខ្លួន​យល់ព្រម​កាត់​​​​បន្ថយ​ឧស្ម័ន​ផ្ទះក​ញ្ចក់​ ប៉ុន្តែកុំ​រំពឹង​​ថា ប្រទេសក្រីក្រ​នឹង​បោះ​ជំហាន​មុន​ និង​បង្កើត​ប្រព័ន្ធ​របស់​ពួក​គេ​ឡើង​វិញ​បាន​លឿនដូ​ច​ប្រទេ​សអ្នកមាននោះ​។ នេះបើតាមការ​​ឱ្យដឹងពីសារព័ត៌មាន​ញូវយ៉កថាមស៍​​។

ទ្វីបអាហ្រ្វិកកំពុ​ង​ជួប​ប្រទះ​​ការ​​កើន​​កម្តៅ​លឿនជាងប្រទេសដទៃទៀតលើ​ពិភ​​ព​លោក។ ផែន​ការ​នៃ​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ដែល​កើត​ឡើង​មក​ពី​ការ​ប្រើប្រាស់​ឥន្ទនៈ​ និង​ហ្គាស​ ដោយ​ងាក​មក​រក​ការ​ប្រើប្រាស់​ថាម​ពល​ស្អា​ត​ ដែល​បាន​មក​ពី​​ថាម​ពល​ពន្លឺ​​ព្រះអាទិត្យ​ភ្លាម​ៗ​នោះ នឹង​​មិនដំណើរ​ការ​ទៅ​តាម​​ផែនការ​​ទេ។ ​​​ថ្វីបើ​ ប្រទេស​នៅ​​អាហ្វ្រិក​ ដែល​ជាតំបន់​​សម្បូរទៅដោយឥន្ធនៈហ្វូស៊ីល​ តែង​ចង់​ប្រើ​ប្រាស់​ថាម​ពល​នេះ​ ប៉ុន្តែបញ្ហា​គឹ​ថា​ ការផ្គត់​ផ្គង់​ថាមពល​នេះ​មិនមាន​ស្ថិរភាព​នោះ​ទេ​។ ដូច​នេះ ដើម្បី​​កាត់​បន្ថយ​កម្តៅ​​ផែ​នដី ប្រជាជាតិ​​នានា​ ​ត្រូវ​តែប្រើប្រាស់​​ប្រេង​និង​ឧស្ម័ន​​​ឱ្យ​​តិច​ជាង​នេះ​ទៅ​ទៀត​ទើ​ប បាន​។

សម្រាប់ការចាប់ផ្តើម​ដំបូង​នោះ ក្រុម​ហ៊ុន​Big Cabal បានរកឃើញថាបន្ទះស្រូ​បព​ន្លឺ​ព្រះអាទិត្យ​ ត្រូវ​ចំណាយ​ថវិកាច្រើន​ជាង​​ម៉ាស៊ីនភ្លើ​ង​ ដល់​ទៅ​ ៣ដងឯណោះ​។ កញ្ញា Sophia Abu អ្នក​គ្រប់​គ្រង​ផ្នែក​ហិរញ្ញវត្ថុ​រប​ស់​ក្រុមហ៊ុននេះ​​ បាន​ស្វែងរកអង្គភាពដ៏មានឥទ្ធិព​ល​បំផុត​ ដើម្បី​ធ្វើ​ឱ្យ​លទ្ធភាព​នៃការ​អនុវត្ត​ដំណើរ​​ការ​នេះ​ទៅរួច​ក៏​ដោយ ក៏​​នៅ​តែ​មិនគ្រប់គ្រាន់សម្រា​ប់ដំណើរការម៉ាស៊ីនត្រជាក់។​​

កញ្ញា​ Abu លើក​ឡើង​ថា៖«យើ​ងត្រូវទិញ​ថ្ម និងបន្ទះសូឡា​ជាច្រើ​ន​ទៀតក៏ដូចជាម៉ាស៊ីនត្រជាក់​ពិសេស​ ដែល​ដំ​ណើរការជាមួយឧបករណ៍បំប្លែងថាមពលពន្លឺព្រះអា​ទិ​​ត្យ​ ឧបករណ៍ដែល​អាច​ផ្ទុក​ថ្ម​បាន​»​។

លោក​ Titus Gwemendeនាយកអាកាសធាតុ ​មានមូ​លដ្ឋា​ន​នៅ​ប្រទេស​ហ្ស៊ីម​បាវ៉េ ​បាន​និយាយថា៖ «នៅ​ពេលដែ​លពួ​កគេនិយាយ​ថា ឱ្យ​កាត់បន្ថយ​នៅ​អាហ្វ្រិកតើពួ​​កគេ​ឱ្យ​យើង​ចង់​កាត់អ្វី​?​ គ្មាន​​អ្វី​ ​ត្រូវ​កាត់​បន្ថយ​ទេ​នៅ​ទី​នេះ​​។ ប្រទេស​អាហ្វ្រិ​ក​​ជា​ប្រទេស​ដែ​ល​​​ទទួល​បាន​ការ​បញ្ចប់​បញ្ហា​​នេះ។ ​អ្នក​ដែល​​បញ្ចេញ​ឧស្ម័​ន​​​ធំ​​ជាង​នេះ ដែល​​គួរ​មាន​ការទទួល​ខុស​ត្រូវ​ក្នុង​កា​រ​កាត់បន្ថយ​»។

ការផ្លាស់ប្តូរ​ប្រភព​ថាម​ពល​ ដ៏ឆា​ប់​រហ័ស គឺមា​ន​​សា​រៈ​សំ​ខា​ន់​ក្នុ​ង​កា​រ​ប្រ​យុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួ​ល​អាកាស​ធាតុ​ជា​សក​ល។ ប៉ុន្តែ​ សម្រាប់​​ប្រទេស​ក្រី​ក្រ​ ការ​ផ្លាស់​ប្ដូរ​នេះ ត្រូវ​ចំណាយ​ថ្លៃ​ ម្យ៉ាង​វិញ​ទៀត​​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​ជា​ច្រើន​ មានឧស្ម័នធម្មជាតិ​​ ឬឥន្ធនៈហ្វូស៊ីលដ៏ច្រើ​ន​ស​ន្ធឹ​ក​សន្ធាប់ ដូច្នេះ​ប្រទេស​ជាសកល​មិន​អាច​ប្រាប់​ពួក​គេ​ថា​ ឱ្យ​ឈប់​ប្រើប្រាស់​ធន​ធាន ​ដែល​មាន​ស្រាប់​នោះទេ។ ​

គួរបញ្ជាក់ផងដែរថា ប្រេងឆៅបម្រុង នៅ​លើទ្វី​ប​អា​ហ្រ្វិ​ក​សរុ​ប​ មាន​ច្រើ​ន​ជាង​ ១០០ពាន់លាន​បារ៉ែលដែល​លាត​ស​ន្ធឹងលើប្រទេសចំនួន១១ជា​មួ​យ រួមមាន​ប្រទេសលីប៊ី និងនីហ្សេរីយ៉ា ក្នុងចំណោម​ប្រទេស​ផលិត​ប្រេង​ធំ​បំ​ផុតទាំង ១០ នៅ​ទូ​ទាំង​ពិ​ភ​ព​លោក។ តំបន់នេះ ក៏​ស​ម្បូ​រទៅដោយ​ឧ​​ស្ម័នផងដែរ ដែល​រួម​មាន​ ប្រទេស​នីហ្សេរីយ៉ា អាល់ហ្សេរី និងម៉ូសំប៊ិក​ កាន់កា​ប់ប្រហែល​៦ ភាគរយ​នៃ​ទុន​បម្រុង​ឧស្ម័ន​ធម្មជាតិ​របស់ពិ​ភពលោក​។

ខណៈ​​ពេលដែល​មេ​ដឹ​​កនាំពិភពលោកជួបប្រជុំគ្នានៅកិច្ច​ប្រជុំ​ CO​P26 ក្នុងទីក្រុង Glasgow មេដឹកនាំ និងស​ក​ម្មជនអាហ្រ្វិកមួយចំនួន បាន​​លើកឡើងពី​ការ​ជំរុញ​ឱ្យ​ប្រទេស​ខ្លួន​ផ្លាស់​ប្ដូរ​ប្រើប្រាស់​ថាម​ពល​កកើត​ឡើង​វិញលឿន​ជាង​មុន​ ដោយ​ប្រទេស​ទាំង​នេះ​​ អាច​​​ផ្លាស់​​​ប្តូ​រ​យឺត​ជាង​ការ​រំពឹង​ទុក​របស់​ពួក​គេ​ ដោយសារ​ប្រទេស​ទាំង​នេះ​​បន្ត​​​ពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ជាពិសេសឧស្ម័នធម្ម​ជាតិ ដែលឆេះ​បាន​ស្អាត​ជាង​ធ្យូង​ថ្ម ឬ​ប្រេង (ដែល​នៅ​​តែ​បូម​កាបូនឌីអុកស៊ីតកម្តៅ​ភព​ផែ​នដីទៅក្នុងបរិយាកាស​ដូច​គ្នា)​​។

ឆ្នាំនេះ​តែ​​ឯង អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវបាន​ចេញ​រ​បា​យ​កា​រ​ណ៍​ជា​ច្រើនដែល​ប​ង្ហា​ញ​ពី​ការ​ខូច​ខាត​ ដែល​កា​រ​ឆេះ​រីក​រាលដាលនៃឥន្ធនៈហ្វូស៊ីលបាន​ប​ង្ក​ឡើ​ងដល់អាកាសធាតុក្នុងរយៈពេលជាច្រើ​ន​ទសវត្សរ៍​មក​ហើ​យ។ ការរកឃើញបែប​វិ​ទ្យាសាស្ត្របាន​គូ​ស​ប​ញ្ជា​ក់​ពី​ភា​ពបន្ទាន់​នៃ​ការ​ផ្លាស់​ប្តូរ​ទៅជា​ថាមពល​ស្អាត ប្រសិនបើពិភពលោកត្រូវទប់ស្កាត់សីតុណ្ហ​​ភា​ពសកលពីការកើនឡើង ១,៥ អង្សាសេ​ពី​សម័យ​បុរេ​ឧស្សាហកម្ម ដែលជាគោលដៅកំណត់ដោយកិច្ចព្រមព្រៀ​​ង​ទីក្រុងប៉ារីស ក្នុង​ចំណោម​ប្រទេស​នា​នាដើម្បីបន្ថយការប្រែប្រួលអា​កាសធាតុ។

អ្នកវិទ្យាសាស្ត្របាននិយាយថា លើសពីកម្រិតសីតុណ្ហភាពនោះ ហានិ​ភ័យនៃ​គ្រោះមហន្តរាយ​ ដូច ជារលក​កម្តៅ​ដ៏​សា​ហា​វ កង្វះទឹក និងការដួលរលំនៃប្រព័ន្ធ​​អេកូ​ឡូស៊ី ក៏​នឹង​កើនឡើងយ៉ាងខ្លាំ​ងដែរ​។

ដើម្បី​សម្រេច​គោលដៅនោះ​​និងបញ្ចៀសគ្រោះមហន្តរាយអាកាសធាតុដ៏អាក្រក់​បំ​ផុត អ្នកវិ​ភា​គនៅទីនេះ​ និយាយ​ថា ប្រទេសអាហ្វ្រិកគួរតែត្រូវបានគាំ​ទ្រ​ផ្នែ​ក​ហិរញ្ញវត្ថុដោយ​ប្រទេស​អ្នក​មាន​ ខណៈ​ដែល​ពួក​គេ​ស្វែង​រក​វិធាន​​ជំនួស​ ដើម្បី​កាត់បន្ថយការបំភាយឧស្ម័​​ន។ប្រទេស​អ​ភិវឌ្ឍន៍ក៏គួ​រ​តែ​ផ្ទេ​រ​ចំ​ណេះ​ដឹង​បច្ចេក ទេស​ស្តីពី​កា​រ​កកើតឡើងវិញទៅកាន់ទ្វីបអាហ្រ្វិក​​ផ​ង​ដែ​រ​​៕